Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរាជរដ្ឋាភិបាល តាមប្រមូលឱ្យអស់ ជនដែលបំភ្លៃលើកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ។ សម្រាប់អ្នកនៅក្រៅប្រទេស ត្រូវចងក្រងប្រវត្តិគ្រួសារ ដែលនៅក្នុងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម គឺមានតែសេដ្ឋកិច្ច និងសង្គម ជាពិសេសកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ហើយសម្តេចចាត់ទុកការមូលបង្កាច់លើកិច្ចសហប្រតិបត្តិការនេះ ដោយថាជាសហព័ន្ធឥណ្ឌូចិនជាដើម ជាទង្វើឆ្កួតពេកហើយ។ ក្នុងឱកាស ថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ គ្មានកិច្ចព្រមព្រៀងណាមួយ ដែលនាំឱ្យបាត់បង់អធិបតេយ្យភាពជាតិ ឬជាការបញ្ចូលដែនដីរួមគ្នាជាមួយវៀតណាម និងឡាវ នោះឡើយ។ សម្តេចតេជោ ចាត់ទុកការចោទប្រកាន់នេះ ជាការញុះញង់ដែលមិនអាចលើកលែងឱ្យឡើយ និងស្នើឱ្យតុលាការកាត់ទោសជនទាំងនោះឱ្យធ្ងន់ធ្ងរ។ បើតាមសម្តេចតេជោ ហ៊ុន សែន មានមនុស្ស ៣នាក់ហើយត្រូវបានចាប់ខ្លួន ក្រោយលើកឡើងបំភ្លៃការពិត លើកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ។ ការបញ្ជាក់របស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

    July 23, 2024
  • បច្ចេកវិទ្យា

    OPPO Reno12 Series 5G ជាស្មាតហ្វូនជំនាន់ថ្មី និងតែមួយគត់ក្នុងចំណោមស្មាតហ្វូនកម្រិតថវិកាដែលបំពាក់ជាមួយមុខងារ AI ដ៏វៃឆ្លាតជាច្រើនរួមមាន AI ជំនួយសេវាទូរស័ព្ទ, AI កាត់រូបភាពវៃឆ្លាត, AI បង្កើតរូបភាពវៃឆ្លាត ហើយជាពិសេសមុខងារ AI ដែលចាប់អារម្មណ៍ខ្លាំងជាងគេគឺ AI លុបរូបភាពវៃឆ្លាត។ សម្រាប់មុខងារ AI លុបរូបភាពវៃឆ្លាត ជាមុខងារដែលអាចលុបរូបភាពមនុស្ស ឬ វត្ថុផ្សេងៗបានល្អ រហ័ស និងបំពេញប្លង់បន្ថែមបានស្រស់ស្អាត និងត្រឹមត្រូវជាងស្មាតហ្វូនកំពូលរបស់គូប្រជែងថែមទៀតផង ដោយគ្រាន់តែគូសរង្វង់ត្រង់ចំណុចដែលមិនពេញចិត្ត និងទុកឲ្យ AI ជាអ្នកសម្គាល់ លុបចេញ និងគណនាបំពេញប្លង់បន្ថែមបានយ៉ាងស្រស់ស្អាតក្នុងមួយប៉ព្រិចភ្នែក។

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសមិនអត់ឱនឱ្យ ជនទាំងឡាយ ដែលផ្សព្វផ្សាយបំភ្លៃអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ-CLV នោះឡើយ ខណៈដែលសម្តេចជាអ្នកផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការនេះតាំងពីឆ្នាំ១៩៩៩ មិនមែនវៀតណាមទាល់តែសោះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ទាក់ទិនទៅនឹងតំបន់អភិវឌ្ឍត្រីកោណ ហើយដែលរឿងនេះក្នុងប៉ុន្មានថ្ងៃនេះ មានការមួលបង្កាច់ ដែលមិនអាចអត់ឱនឱ្យបានទេ សម្រាប់ជនទាំងឡាយណា ដែលបានមួលបង្កាច់សភាពការណ៍នេះ រហូតដល់ចោទមេដឹកនាំកម្ពុជាជាពិសេសខ្លួនខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជា នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថាជាជនក្បត់ជាតិទាក់ទិននឹងការកាត់ដី៤ខេត្ត ទៅឱ្យវៀតណាម»។ ការបំភ្លឺរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈវីដេអូពិសេស នៅរសៀលថ្ងៃទី២៣ ខែកក្កដា

    July 23, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងការថ្លែងសារពិសេសជូនពលរដ្ឋ ទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា ហើយញុះញង់ បំភ្លៃការពិត ពាក់ព័ន្ធនឹងរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។ សម្ដេចតេជោ បានប្រាប់ទៅកាន់អ្នកបំភ្លៃការពិតពីក្រៅប្រទេសថា សម្ដីរបស់អ្នកទាំងនោះ អាចឱ្យអ្នកនៅក្នុងប្រទេសជាប់ពន្ធនាគារបាន។ ជាមួយគ្នានេះ​ សម្ដេចតេជោ បានស្នើដាក់ទោសឱ្យធ្ងន់ធ្ងរ ព្រោះការបំភ្លៃមួយចំនួនខុសពីការពិតទាំងស្រុង។ សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV

    July 23, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្ម)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំ និងបានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមេមត់ និងកងកម្លាំងទាំង៣ប្រភេទ ត្រូវចាត់វិធានការឱ្យខានតែបានលើក្មេងទំនើង បង្កអនាធិបតេយ្យ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហាមដាច់មិនអោយមានអ្នកអន្តរាគមន៍ឡើយ។ មានប្រសាសន៍បែបនេះ ក្នុងឱកាសលោក ប៉ែន កុសល្យ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកមេមត់។ ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ ចំពោះបញ្ហាក្មេងទំនើង និងគ្រឿងញៀន

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរកម្លាំងមួកខៀវកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងជំនួបជាមួយ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក Atul Khare ក៏បានសម្តែងនូវការស្ញប់ស្ញែងចំពោះកម្ពុជា ដែលឈរលើលេខរៀងទី២៧ ក្នុងចំណោមប្រទេសទាំង១២១ ដែលបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប ក្នុងនោះមានកងកម្លាំងនារីរហូតដល់ទៅ ២០%។ អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានរំលឹកពីការរួមចំណែករបស់លោក កាលនៅក្នុងតំណែងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាន់តែពិសេសហើយឥឡូវនេះ ដោយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចប្រើប្រាស់ CoolApp តាមរយៈលេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីតាមដាននិងទំនាក់ទំនងព័ត៌មានឱកាសការងារថ្មីៗ ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសគឺក្នុងវេទិកាការងារ និងកម្មសិក្សាការងារ។ សូមជម្រាបថា ក្រុមហ៊ុនធំៗចំនួន១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១៤៥០កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសស្ត្រសេដ្ឋកិច្ច

    July 23, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាកា)៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានទម្លាក់ការទទួលខុសត្រូវទៅលើគណបក្សប្រឆាំង ជុំវិញអំពើហិង្សាដែលបានផ្ទុះឡើងក្នុង បាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតប្រឆាំងនឹងការកំណត់កូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋ ជាមួយការសង្កត់ធ្ងន់ថាបម្រាមគោចរនឹងត្រូវបានដកចេញ នៅពេលស្ថានការណ៍ល្អប្រសើរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការអត្ថាធិប្បាយមួយជាលើកដំបូងកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា ចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រីដាក់ចេញបម្រាមគោចរកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក លោកស្រី Hasina បានគូសបញ្ជាក់ដូច្នេះថា «នៅពេលដែលទង្វើភេវកម្មដុតបំផ្លាញបានកើតឡើង ក្រុមបាតុករជានិស្សិតបាននិយាយថាពួកគេមិនមានជាប់ពាក់ព័ន្ធ ទេ។ យើងត្រូវបានបង្ខំចិត្តឱ្យដាក់ចេញបម្រាមគោចរដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន»។ លោកស្រីបន្តថាមិនចង់ធ្វើបែបនេះឡើយ តែ បម្រាមគោចរនឹងត្រូវបន្តដាក់ឱ្យអនុវត្តរហូតទាល់តែស្ថានការណ៍ត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ។ លោកស្រី Hasina ក៏បានឆ្លៀតទម្លាក់ការទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងកាលពីសប្ដាហ៍មុន ទៅលើគណបក្សប្រឆាំងធំៗ២ គឺគណបក្ស Bangladesh Nationalist Party និង

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កុមារ៉ា ហ៊ុន ពេជមុន្នី រិទ្ធសិទ្ធិ ចៅប្រុសសម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា ហើយត្រូវជាកូនរបស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានចូលរួមប្រឡងនៅសិង្ហបុរី ដោយទទួលបានមេដាយប្រាក់មួយ និងសំរិទ្ធមួយ។ នេះបើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម។ តាមសារលើ Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «ចៅ រិទ្ធសិទ្ធិ ប្រឡងនៅសិង្ហបុរី បានមេដាយប្រាក់មួយ និងសំរិទ្ធមួយ។ ខុសពីនៅឌូបៃ ដែលចៅសិទ្ធិ រៀននៅមតេយ្យ

    July 23, 2024