Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានប្រកាសថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong បានទទួលមរណភាពហើយ នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ដំណឹងមរណភាពខាងលើធ្វើឡើង បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក To Lam ដែលជាប្រធានាធិបតីវៀតណាម ត្រូវបានផ្តល់តួនាទីឱ្យឡើងជាមេដឹកនាំស្តីទី ដើម្បីទទួលបន្ទុកដឹកនាំកិច្ចការងាររដ្ឋទាំងឡាយ ជាបណ្តោះអាសន្ន ស្របពេលដែលលោក Trong សម្រាកពីការងារមួយរយៈ ដើម្បីផ្តោតលើការពិនិត្យតាមដាន និងព្យាបាលជំងឺ។ នៅក្នុងប្រទេសវៀតណាម អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមាន​អំណាចជាងគេបង្អស់

    July 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបញ្ជាក់ឱ្យដឹងថា ផ្សារទំនើប និងម៉ាតល្បីៗនានា បានសម្រេចអនុញ្ញាតឱ្យសហគ្រាស ឬក្រុមហ៊ុន អាចដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចបាន។ សេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកក្កដានេះបញ្ជាក់ថា ដើម្បីជំរុញគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ ឱ្យកាន់តែទូលំទូលាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តំណាងក្រសួងពាណិជ្ជកម្មបានជួបប្រជុំពិភាក្សាស្តីពី «ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា» ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហព័ន្ធស្វាយចន្ទីកម្ពុជា ព្រមទាំងផ្សារទំនើប និងម៉ាតចំនួន ១០ រួមមាន៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ

    July 20, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានព្រមានធ្ងន់ៗ និងឈានដល់ដកតំណែងមន្ដ្រីនគរបាលរូបណា ដែលប្រមូលផ្ដុំគ្នាជាបក្ខពួក ដើម្បីបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃ ក្នុងន័យចង់បានតំណែងដែលគេកំពុងកាន់កាប់ដើម្បីយកមកគ្រប់គ្រងខ្លួនឯងវិញ។ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា មន្ដ្រីនគរបាលខិតខូចដែលចង់បានតំណែងគេ ហើយប្រឌិតព័ត៌មានបង្កាច់បង្ខូច នឹងត្រូវដកតំណែងមុនគេតែម្ដង។ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កន្លងទៅពិតជាមានករណីនេះកើតឡើងមែន ដោយបុគ្គលមន្ដ្រីនគរបាលនោះប្រមូលផ្ដុំបែងចែកបក្ខពួក ហើយប្រឌិតព័ត៌មានទៅខាងក្រៅដើម្បីវាយប្រហារគេព្រោះតែតំណែង។ លោកសង្កត់ធ្ងន់ថា ការធ្វើរបៀបនេះជារឿងមិនត្រឹមត្រូវទាល់តែសោះ ហើយក៏ជារឿងដែលមិនគួរឲ្យកើតមាននោះដែរ។ ផ្ទុយទៅវិញ មន្ដ្រីនគរបាលគ្រប់រូបត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ និងបំពេញការងារតាមតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

    July 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានៅមានទុនបម្រុងអន្តរជាតិមានចំនួន ២០ប៊ីលានដុល្លារអាមេរិក។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីបណ្ឌិត ជា សិរី អញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមចុងឆមាសទី១នេះ ទុនបម្រុងអន្តរជាតិមានចំនួន២០ប៊ីលានដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣ បើទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពហិរញ្ញវត្ថុ

    July 19, 2024
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក បានបញ្ជាឱ្យឈប់នៅថ្ងៃសុក្រនេះ ដោយលើកឡើងពីបញ្ហាទំនាក់ទំនង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ, ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅជុំវិញពិភពលោកក៏បានរាយការណ៍ថាការដាច់ប្រព័ន្ធទំនាក់ទំនង ដែលរំខានដល់ប្រតិបត្តិការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍ American Airlines, Delta, United Airlines និង Allegiant Air បានឈប់ និងកាត់បន្ថយជើងហោះហើរតិចជាងមុន ហើយបញ្ហាយ៉ាងធំនេះបានកើតឡើងដោយសារ សេវាកម្ម Cloud របស់ក្រុមហ៊ុន Microsoft បានគាំងមិនដំណើរការប្រមាណជាជាងមួយម៉ោង។ ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនបានដោះស្រាយការដាច់សេវា

    July 19, 2024
  • ព័ត៌មានអន្តរជាតិ

    (ពិភពលោក)៖ នៅថ្ងៃសុក្រនេះ មានសេចក្តីរាយការណ៍ព្រោងព្រាត អំពីបញ្ហាគាំងប្រព័ន្ធ IT ក្នុងទ្រង់ទ្រាយធំ ដែលប៉ះពាល់លើ​ប្រតិបត្តិការរបស់វិស័យផ្សេងៗ ដូចជាអាកាសចរណ៍ ទូរគមនាគមន៍ ធនាគារ ប្រព័ន្ធផ្សព្វផ្សាយ ជាដើម ក្នុងបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 19, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ របាយការណ៍ថ្មីពីក្រុមហ៊ុន Canalys បានបង្ហាញថា ទីផ្សារស្មាតហ្វូនសកលឈានដល់ការកើនឡើងជាលើកទី៣ ជាប់ៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ (ចន្លោះខែមេសា ដល់ខែ មិថុនា) មានចំនួនសរុប ២៨៨លានគ្រឿង កើនឡើងប្រមាណ ១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ យោងតាមតារាងទីផ្សារស្មាតហ្វូនបានបង្ហាញពីចំណែកទីផ្សារសកលរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗទាំង ៥ ដោយក្នុងនោះរួមមាន ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់លេខ ១ កាន់កាប់ចំណែកទីផ្សារ ១៨ភាគរយ, Apple កាន់កាប់ចំណែកទីផ្សារ ១៦ភាគរយ, Xiaomi កាន់កាប់ចំណែកទីផ្សារ ១៥ភាគរយ, vivo កាន់កាប់ចំណែកទីផ្សារ ៩ភាគរយ

    July 19, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ តម្លៃមាសបានឡើងថ្លៃជិតដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលពាណិជ្ជករមាសបានរំពឹងថាធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ដែលធ្វើឱ្យតម្លៃប្រាក់ដុល្លារ និងទិន្នផលមូលបត្របំណុលរបស់រតនាគារធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ តម្លៃមាសម្រាប់ការជួញដូរភ្លាមៗបានកើនឡើង ០,៣ភាគរយដោយជួញដូរក្នុងតម្លៃ ២ ៤៦៤,៩ដុល្លារក្នុងមួយអោន (៨,៣ជី) នៅល្ងាចថ្ងៃព្រហស្បតិ៍ និងបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានគឺ ២ ៤៨៣,៦ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធ។ តម្លៃមាសក្នុងកិច្ចសន្យាអនាគតនៅអាមេរិកក៏បានឡើងថ្លៃផងដែរគឺកើនឡើង ០,៣ភាគរយដល់ ២ ៤៦៨,២ដុល្លារក្នុងមួយអោន។ លោក Lukman Otunuga អ្នកវិភាគស្រាវជ្រាវជាន់ខ្ពស់មកពីក្រុមហ៊ុន FXTM បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «មាសនៅតែបន្តមានតម្លៃខ្ពស់ដោយសារការរំពឹងទុកកាន់តែខ្លាំងថានឹងមានការទម្លាក់អត្រាការប្រាក់នៅសហរដ្ឋអាមេរិកនៅឆ្នាំនេះ។ ការអត្ថាធិប្បាយនាពេលថ្មីៗដោយមន្ត្រីធនាគារកណ្តាលអាមេរិកកាន់តែធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃខ្លាំង ហើយការធ្លាក់ចុះទិន្នផលមូលបត្របំណុលរបស់រតនាគារបានធ្វើឱ្យមានចំណាប់អារម្មណ៍លើមាសកាន់តែខ្លាំង»។ យោងតាមរ៉យទ័រ ក្រុមអ្នកវិភាគបានឱ្យដឹងថា តម្លៃមាសនឹងបន្តជួញដូរកាន់តែខ្ពស់ក្នុងអំឡុងឆមាសទីពីរក្នុងឆ្នាំ២០២៤នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជូនសារទៅមន្រ្តីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា សូមធ្វើការចេញពីបេះដូង កុំគិតតែពីផលប្រយោជន៍ ត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ។ សារនេះបានធ្វើឡើងពេលលោកអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្តល់អាវភ្លៀវ ចំនួន១ម៉ឺនឈុតដល់ពួកគេ ដើម្បីប្រើប្រាស់ពេលបំពេញ ភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួលចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។ ឧបនាយករដ្ឋមន្រ្តី ស សុខា​ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមទទូចត្រង់ថា គ្រប់សកម្មភាពទាំងអស់ សូមឲ្យយើងធ្វើការងារចេញពីបេះដូង កុំឲ្យគិតតែរឿងផលប្រយោជន៍ ជាពិសេសផលប្រយោជន៍ប្រចាំថ្ងៃ ខ្ញុំទទួលស្គាល់ថា យើងតម្រូវការទាំងអស់នេះ ប៉ុន្ដែចង់មិនចង់

    July 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីបន្ថែមភាពងាយស្រួល ដល់ភ្ញៀវទេសចរអន្ដរជាតិ ដែលមកទស្សនាកម្ពុជា ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ «បាគង» សម្រាប់ការទូទាត់ប្រាក់ដល់ភ្ញៀវទេសចរអន្ដរជាតិ នៅពេលពួកគាត់បានមកដល់ប្រទេសកម្ពុជា ដោយមិនចាំបាច់ចាយជាក្រដាសប្រាក់នោះឡើយ។ នេះបើតាមការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីសន្និសិបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ លោកស្រី ជា សិរី បានថ្លែងថា «បន្ដិចទៀតយើងនឹងដាក់ឲ្យមានការប្រើប្រាស់ប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរមានន័យថា ភ្ញៀវទេសចរដែលបានធ្វើដំណើរមក ដល់ប្រទេសកម្ពុជាអាច Donwload អេប បាគង ហើយប្រសិនបើភ្ញៀវទេសចរមិនមានគណីធនាគារក្នុងស្រុក ដើម្បីដកលុយបំពេញក្នុងបាគងនោះទេ ភ្ញៀវទេសចរអាចប្រើប្រាស់កាតឥណទានពី ប្រទេសរបស់គាត់ដូចជា VISA card,

    July 19, 2024