Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថាលោកផ្ទាល់គិតថាអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) គឺងាយស្រួលផ្ដួលជាងលោកប្រធានាធិបតី ចូ បៃដិន ដែលទើបតែប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ក្នុងនាមជាបេក្ខជនតំណាងឱ្យគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ លើកឡើងបែបនេះប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា តែប៉ុន្មានម៉ោងបន្ទាប់ពីលោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការប្រកួត ហើយគាំទ្រ លោកស្រី Harris ឱ្យធ្វើជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យជំនួសរូបលោក។ លោក

    July 22, 2024
  • ព័ត៌មានអន្តរជាតិ

    (REHOBETH BEACH, Delaware)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកហើយ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ចំពោះមុខការអំពាវនាវកាន់តែច្រើននៅក្នុងគណបក្សប្រជាធិបតេយ្យឱ្យរូបលោកធ្វើដូច្នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ជាមួយការសម្រេចចិត្តដកខ្លួន លោក ចូ បៃដិន ក៏បានផ្ដល់ការគាំទ្រដល់អនុប្រធានាធិបតីរបស់លោក គឺលោកស្រី Kamala Harris ដើម្បីជំនួសរូបលោកក្នុងនាមជាបេក្ខជន ប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រកួតតតាំងជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាផងដែរ។ លោក បៃដិ​ន ៨១ឆ្នាំ បានបន្ថែម នៅលើបណ្ដាញទំនាក់ទំនងសង្គម

    July 22, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមរសៀលនេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៥២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម) និងស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ), មន្ទីរធនធានទឹក បានប្រកាសដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន។ បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ បានឱ្យដឹងនារសៀលនេះថា ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ភ្ជាប់ជាមួយវិសម្ពាធដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះ នឹងធ្វើឱ្យ សីតុណ្ហភាព មានចន្លោះពី ២៥ °c – ៣២ °c។ ប្រភពបន្តថា បច្ចុប្បន្នកម្ពស់ទឹកភ្លៀង២៤ម៉ោង មាន២/៧ក្រុងស្រុក

    July 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនដែលយកជើងបើកឡាន ត្រូវនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ។ ចំណាត់ការភ្លាមៗ បានធ្វើឡើងក្រោយវីដេអូរបស់ជននេះ ដែលបានយកជើងកាច់ចង្កូតរថយន្ត ត្រូវបានគេចែកចាយពេញបណ្តាញសង្គមនៅនេះ ហើយបងប្អូនប្រជាពលរដ្ឋ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះភាពព្រហើនបើករថយន្តបែបនេះ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រមាថជីវិតអ្នកដទៃ។ ក្រោយទទួលបានវីដេអូនេះភ្លាម, ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យអធិការនគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវជាបន្ទាន់ បើសិនបុគ្គលរូបនេះនៅភ្នំពេញ ត្រូវហៅមកសួរនាំ និងចាត់ការតាមនីតិវិធី។ ក្រោយធ្វើការស្រាវជ្រាវរួចមក, កម្លាំងនគរបាលបានរកឃើញជនទាំង២នាក់នេះ​ នៅខណ្ឌពោធិ៍សែនជ័យ បានឲ្យជំនាញការិយាល័យចរាចរណ៍ហៅមកសួរនាំនៅកន្លែង និងចាត់ការបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    July 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញអំពី របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៤នេះ ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងជិត៦០ភាគរយ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ តាមរយៈបណ្តាញសង្គម សម្តេចបានបញ្ជាក់ថា វិស័យកសិកម្មរយៈពេល ៦ខែ ឆ្នាំ២០២៤ មានលទ្ធផលដូចតទៅ៖ * ទី១៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១

    July 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងបង្ហាញលេខទំនាក់ទំនង និង QR Code របស់ CoolApp ដែលអាចឱ្យសាធារណជនងាយស្រួលទំនាក់ទំនង ជាមួយសមាគមដើម្បីសាកសួរ និងផ្តល់ព័ត៌មានផ្សេងៗ៕ ខាងក្រោមនេះជា QR Code CoolApp របស់សមាគមសិល្បករខ្មែរ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 20, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អភិបាលស្រុកបាធាយ និងស្រុកកងមាស ឲ្យរៀបចំទូកចម្លងសិស្ស ដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ នៅពេលសិស្សានុសិស្សឆ្លងទៅសិក្សារៀនសូត្រប្រចាំថ្ងៃ។ លោកអភិបាលខេត្ត បានលើកឡើងនាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកម្មវិធី សម្រាប់រៀបចំប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា បានលើកឡើងថា ដោយសារតែមួយរយៈ នេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃធ្វើឲ្យទឹក អូរ ស្ទឹង ទន្លេបានឡើង ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ និងផលលំបាកដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានជាពិសេសសិស្សានុសិស្សដែលកំពុងតែសិក្សារៀនសូត្រតាមមូលដ្ឋាន នៅក្នុងស្រុកបាធាយ និងស្រុកកងមាស ដែលប្រឈមនឹងទឹកជន់លិច ពិសេសសិស្សានុសិស្ស

    July 20, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកនៃបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយបានសន្យាថា នឹងជួយអ៊ុយក្រែន​បញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤។ លោកអតីតប្រធានាធិបតីអាមេរិក បានបង្ហោះសារលើប្រព័ន្ធ Truth Social របស់លោក យ៉ាងដូច្នេះថា «ខ្ញុំឱ្យតម្លៃលើលោក ហ្សេលេនស្គី សម្រាប់ការទាក់ទងមកកាន់ខ្ញុំ ព្រោះក្នុងនាមជាប្រធានាធិបតីបន្ទាប់នៃសហរដ្ឋអាមេរិក ខ្ញុំនឹងនាំសុខសន្តិភាពឱ្យពិភពលោកទាំងមូល រួមជាមួយទីបញ្ចប់នៃសង្រ្គាម ដែលបានសម្លាប់មនុស្សអស់យ៉ាងច្រើន ហើយបំផ្លាញគ្រួសារស្លូតត្រង់រាប់មិនអស់»។ លោក

    July 20, 2024
  • PR

    ·ស៊េរី ULT POWER SOUND ច្នៃប្រឌិតនិងរចនាឡើងសម្រាប់ផ្គាប់ចិត្តអ្នកចូលចិត្តស្ដាប់តន្ត្រីដែលមានគុណភាពខ្ពស់ ពិរោះងំ រណ្ដំបេះដូង·បាសស៊េរី ULT POWER SOUND មាន ៣ជម្រើសទៅតាមទំហំនិងតម្រូវការដូចជា ULT TOWER 10, ULT FIELD 7 and ULT FIELD 1 – និងកាសឥតខ្សែ ULT WEAR·Sony សហការជាមួយកំពូលតារាចម្រៀងជួរមុខលំដាប់ពិភពលោក ឈ្នះពានរង្វាន់ GRAMMY® លោក Peso Pluma ក្នុងយុទ្ធនាការ “For

    July 20, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ដោយមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក,

    July 20, 2024