Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមន្រ្តី៣រូប ជាអភិបាលរងខេត្ដព្រះសីហនុ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ តាមអនុក្រឹត្យសម្តេចធិបតី ហ៊ុន ម៉ាណែត​​ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងដូចខាងក្រោម៖ *ទី១៖ លោក សុខ ភា ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ២ ពីអភិបាលរងខេត្ដកំពង់ស្ពឺ ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ*ទី២៖ លោក នៃ គង់ ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៦ ពីអភិបាលរងខេត្ដកំពត ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ*ទី៣៖ លោក

    July 19, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ថារយៈពេល៣យប់៤ថ្ងៃកន្លងមកនេះ កម្លាំងនៃមន្ទីរបរិស្ថាន ចំនួន៤០នាក់ បានចេញប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានដាច់ទំនាក់ទំនងនៅជួរភ្នំក្រវាញ ក្នុងនោះកម្លាំងបរិស្ថាន បានចែកចេញជា ២ក្រុម ដោយ១ក្រុម ល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ។ ឯមួយ១ក្រុមទៀតល្បាតនៅតាមព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សទាំងអស់ក្រុមទី១ ដឹកនាំដោយលោក សុន សុខលាង ប្រធានការិយាល័យស្តីទី នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានភារកិច្ចចុះល្បាតឃ្លាំមើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង

    July 19, 2024
  • ព័ត៌មានអន្តរជាតិ

    (Milwaukee, សហរដ្ឋអាមេរិក)៖ លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា (ម៉ោងនៅសហរដ្ឋអាមេរិក) បានទទួលយកការតែងតាំងរូបលោក ជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋជាផ្លូវការ ប៉ុន្មានថ្ងៃបន្ទាប់ពីរូបលោកគេចផុតពីការប៉ុនប៉ងធ្វើឃាត អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ថ្លែងទៅកាន់សមាជជាតិនៃគណបក្សសាធារណរដ្ឋ ក្នុងទីក្រុង Milwaukee លោក​ ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «នៅយប់នេះ ជាមួយជំនឿ និងភក្ដីភាព ខ្ញុំពិតជាមានកិត្តិយសទទួលយកការតែងតាំងរបស់អ្នកទាំងអស់គ្នា សម្រាប់ខ្ញុំធ្វើជាបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិក»។ ឆ្លៀតឱកាសនោះ លោក ត្រាំ ក៏បានរំឮកឡើងវិញផងដែរពីព្រឹត្តិការណ៍ដ៏រន្ធត់កាលពីសប្ដាហ៍មុន។ «ខ្ញុំសឹងតែមិនជឿនោះទេថាអាចឈរទីនេះនៅយប់នេះ។ មានឈាមហូរនៅគ្រប់ទីកន្លែង ក៏ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព ពីព្រោះព្រះជាម្ចាស់ឈរនៅខាងខ្ញុំ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក

    July 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ដាប្រទេស និងក្រុមចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្មីៗ បានសម្ដែងការភ្ញាក់ផ្អើល លាន់មាត់ និងខ្លាចរអាកីឡាបញ្ចស៊ីឡាត់កម្ពុជា ដែលទើបកកើតប្រៀបបានដូចកូនង៉ែត តែមានអាវុធធ្ងន់ៗមិនធម្មតា សម្រាប់ការប្រកួតលើទីលាន។ នេះបើតាមការលើកឡើងរបស់លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្រោយដឹកនាំប្រតិភូ និងអត្តពលិកកម្ពុជា ត្រឡប់ពីចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្តរជាតិ ឥណ្ឌូណេស៊ី បើកទូលាយ លើកទី២ (2nd International Indonesia Pencak Silat Open Championship) ឆ្នាំ២០២៤ នៅទីក្រុងហ្សាកាតា កាលពីថ្មីៗ ដោយកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង (ប្រាក់ ១

    July 19, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៩ ខែកក្កដានេះបាននិយាយថាខ្លួនបានចាក់មេក្រូឃោសនារិះគន់របបដឹកនាំលោក គី​ម ជុងអ៊ុន តម្រង់ទៅកាន់កូរ៉េខាងជើង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាការឆ្លើយតបទៅនឹងការបង្ហោះបាឡុងផ្ទុកសំរាមដោយទីក្រុងព្យុងយ៉ាង ចូលទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ឧបករណ៍បំពងសំឡេង រួមទាំងបាឡុងដែលត្រូវបានក្រុមសកម្មជនកូរ៉េខាងត្បូងប្រើប្រាស់ដើម្បីបញ្ជូនខិត្តប័ណ្ណរិះគន់ប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុនដែរនោះ បានក្លាយជា ប្រភពថ្មីមួយនៃភាពតានតឹងរវាងបងប្អូនកូរ៉េជាគូសត្រូវទាំង២។ ចាប់តាំងពីខែឧសភាមក កូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមរាប់ពាន់ចូលទឹកដីកូរ៉េខាងត្បូង ហើយក្រោយ ការព្រមានម្ដងហើយម្ដងទៀតពីរដ្ឋាភិបាលសេអ៊ូលឱ្យព្យុងយ៉ាងបញ្ឈប់ទង្វើបែបនេះ យោធាកូរ៉េខាងត្បូងបានចាប់ផ្ដើមចាក់មេក្រូខ្នាតធំដែលត្រូវបានដំឡើងនៅតាមតំបន់ព្រំដែន ដើម្បីឃោសនារិះគន់របបបដឹកនាំលោក គីម ព្រមទាំងចាក់ចម្រៀង K-Pop និងព័ត៌មានពិភពលោកថ្មីតម្រង់ទៅកាន់កូរ៉េខាងជើង។ គួរបញ្ជាក់ថា ការចាក់មេក្រូដែលត្រូវបានក្រុមមន្ត្រីយោធា និងសកម្មជននៅកូរ៉េខាងត្បូង ជឿថាជាសង្រ្គាមចិត្តសាស្ត្រមួយដ៏មានប្រសិទ្ធភាពប្រឆាំងនឹងរបបដឹកនាំកូរ៉េខាងជើង សព្វថ្ងៃ

    July 19, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះ​ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅប្រមូលកូនសិស្សសាលាគេចម៉ោងរៀនទៅប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែង យកមកអប់រំ និងណែនាំ។ ការអនុវត្តខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្ញើរសារចូលក្នុងផេគហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ថាមានកូនសិស្សសាលាគេចម៉ោងរៀនបានទៅអង្គុយប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែងយីហោ Cicle Mart ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ក្រោយពីបានទទួលព័ត៌មានភ្លាមនៅថ្ងៃទី១៨ ខែកក្កដា២០២៤ វេលាម៉ោង ១៥:០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់ទីតាំងខាងលើដើម្បីពិនិត្យមើលក៏ឃើញមានក្មេងគេចម៉ោងរៀនមកអង្គុយប្រមូលផ្តុំគ្នានៅក្នុងម៉ាតយីហោ Cicle mart ជាន់ទី១ ចំនួន១២នាក់ ស្រី០៧នាក់ បន្ទាប់មកកម្លាំងយើងក៏បាននាំក្មេងទាំង១២នាក់នោះមកកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីធ្វើការអប់រំណែនាំ និងទំនាក់ទំនងទៅអាណាព្យាបាលមកទទួលយកក្មេងទាំងអស់នោះត្រលប់ទៅវិញ និងអប់រុំបន្ត ៕

    July 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១៨ ខែកក្កដានេះ បានបង្ហោះវីដេអូថ្មីមួយទៀត ពាក់ព័ន្ធយុវតី សាយ ស៉ីណា ដែលច្រៀងចម្រៀង «ស្ពានសាងស្នេហ៍» យ៉ាងពិរោះ កម្មវិធីប្រឡងចម្រៀងមួយ នៅក្នុងវិទ្យាល័យព្រៃព្នៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងវីដេអូនេះយុវតី សាយ ស៉ីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានចាប់អារម្មណ៍ពេញចិត្ត នៃការបកស្រាយចម្រៀងរបស់ខ្លួន និងបានច្រៀងបទដដែលនេះ ផ្ញើជូនសម្តេចតេជោ ស្តាប់កម្សាន្តថែមទៀត។ ជាមួយនឹងការបង្ហោះវីដេអូ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា តាមការស្នើសុំអគារសិក្សា

    July 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង» នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣។ ពិធីនេះក៏មានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី

    July 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនយក្សរបស់ជប៉ុន គឺក្រុមហ៊ុន Minebea Mitsumi ​នឹងបើកការដ្ឋានសាងសង់រោងចក្រទី ២របស់ខ្លួន នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់នា​ពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ​ខណៈពេលដែលលោកបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន Minebea Mitsumi Inc លោក Yoshihisa Kainuma ​ទាក់ទងកម្មវិធីបើកការដ្ឋានសាងសង់រោងចក្រជប៉ុន MinebeaMitsumi Inc នៅស្រុកក្រគរ ខេត្តពៅធិ៍សាត់ ។ រោងចក្រទី ២ របស់ Minebea Mitsumi ​ដែលនឹងគ្រោងបើករោចក្រនេះមានផ្ទៃដីប្រមាណ ៥០ហិចតា បង្កើនការវិនិយោគ

    July 18, 2024
  • ព័ត៌មានជាតិ

    (បាងកក)៖ ស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ ភាគីកម្ពុជានិងភាគីថៃបានឯកភាពលើកិច្ចការជាច្រើន ដើម្បីបន្តជំរុញរំហូរទេសចរទៅមកប្រទេសទាំង២ និងទេសចរនៃប្រទេសទី៣។ ការឯកភាពនេះធ្វើឡើងក្នុងឱកាសលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ និងបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយសហប្រធានទាំងពីរ មានលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោក សិម្ហស័ក្តិ ពង្សពាណិជ្ជ (Sermsak Pongpanich) រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ។ កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ១-ពិភាក្សា ផ្លាស់ប្តូរយោបល់

    July 18, 2024