- Liny Chan
- ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ មន្រ្តីរុស្ស៉ីមួយរូបនិយាយថា សាលាមត្តេយ្យដែលចម្ងាយប្រហែល ២០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ក្នុងតំបន់ Belgorod ភាគខាងត្បូងនៃប្រទេសរុស្ស៉ី ត្រូវបានណែនាំឱ្យផ្អាកការងារមើលថែទាំក្មេងៗទាំងអស់ ដោយសារតែការបាញ់ផ្លោង មកពីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤។ លោកស្រី Anna Kutashova ដែលជាមន្រ្តីក្នុងតំបន់ Belgorod បាននិយាយថា វិធានការនេះ និងដែលត្រូវបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍ បានចូលជាធរមានកាលពីម្សិលមិញរហូតដល់ចុងសប្តាហ៍ ហើយគេនៅមិនទាន់ដឹងថា ការបិទនឹងបន្តពន្យាពេលទៀតឬយ៉ាងនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីរាយការណ៍ថា ការបិទសាលាមត្តេយ្យនេះ គឺទៅលើប្រជាជនប្រហែល ៥០,០០០ក្នុងតំបន់។ គួរបញ្ជាក់ថា
July 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន សូមអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗ ពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មាន តាមរយៈលេខទូរស័ព្ទ ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រសួងព័ត៌មាន គោរពនិងពង្រឹងសិទ្ធិទទួលព័ត៌មាន ហើយបាននិងកំពុងរៀបចំសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មាន គុណភាព ព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តនិងគោរពក្រម សីលធម៌វិជ្ជាជីវៈ ឲ្យបានត្រឹមត្រូវក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍
July 18, 2024 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងប្រកាសជាសាធារណៈដល់ប្រជាពលរដ្ឋរដ្ឋដែលមានបញ្ហានៅក្នុងខេត្ត ដោយលោកបើកទទួលនូវគ្រប់ សំណូមពរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក សម្រាប់ធ្វើការដោះស្រាយ បន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់។ ការថ្លែងរបស់លោកអភិបាលខេត្តឧត្តរមានជ័យបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មេបញ្ជាការឈរជើងតាមបន្ទាត់ព្រំដែន លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។ កិច្ចប្រជុំនាឱកាសនេះ លោកអភិបាលខេត្តឧត្តរមានជ័យ
July 18, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដែលអ្នកសារព័ត៌មានមួយចំនួនតូច កំពុងប្រព្រឹត្តខុសវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលបានធ្វើប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មានត្រឹមត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបើរកឃើញមានកំហុស ត្រូវឈានទៅលុបអាជ្ញាបណ្ណចោល និងដាក់ចូលទៅក្នុងបញ្ជីខ្មៅ។ ការណែនាំនេះរបស់សម្តេចធិបតី ក្រោយគេសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនតែងតែប្រើប្រាស់អាជីពជាអ្នកកាសែត ដើម្បីទៅជំរិត ឬគម្រោមកំហែងទារប្រាក់ពីគេ ជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មានអ្វីមួយ ដែលករណីនេះ គឺជាប្រពឹត្តិខុសទៅនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ការថ្លែងរបស់សម្តេចធិបតី បានធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន
July 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដោយបង្ហាញការពេញចិត្តចំពោះយុវតី សាយ ស៉ីណា ជាសិស្សនៅវិទ្យាល័យព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលច្រៀបទងចម្រៀង២បទយ៉ាងពីរោះ និងយល់ព្រមតាមសំណើរបស់យុវតី សាយ ស៉ីណា ដែលស្នើឱ្យជួយសាងសង់អគារសិក្សា១ខ្នង ជាប្រយោជន៍រួមសម្រាប់សិស្សានុសិស្សទូទៅ។ ក្នុងសាររដ៏រំភើបនោះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «កាលពីម្សិលមិញ ខ្ញុំបានបង្ហោះពីចៅស្រី សាយ ស៉ីណា ដែលពេលនោះមិនទាន់ស្គាល់ឈ្មោះ និងទីកន្លែងរស់នៅ។ ខ្ញុំព្យាយាមជួបចៅស្រីតាម Telegram ដើម្បីសួរនាំពីការរៀនសូត្រនិងជីវភាពគ្រួសារ ព្រមទាំងបានជួយថវិកាខ្លះសម្រាប់ចៅស្រីនិងឪពុកម្តាយ។ ថ្ងៃនេះ លោក អ៊ួន
July 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមកំហែងដោយប្រើប្រាស់អាវុធវែង AK47 នៅចំណុចយឿត្រីថ្មី គល់ស្ពានព្រែកព្នៅ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សុខ មនោរម្យ មានមុខរបរយោធា (កងកិត្តិយសត្រែទ័ព) បច្ចុប្បន្នរស់នៅផ្ទះលេខ68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះ ឈ្មោះ តែ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ត្រី។ យោងតាមការស្ដាប់ចម្លើយ ជនសង្ស័យ បានសារភាពថា នៅវេលាម៉ោង៧៖៣២នាទី
July 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការរកឃើញសម្បុកក្រពើភ្នំសរុបចំនួន៥ នៅឧទ្យានជាតិជួរភ្នំក្រវាញ។ តាមរយៈសេចក្តីប្រកាសនោះបានឱ្យដឹងថា កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុក ក្រពើភ្នំសរុបចំនួន៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន៦៦គ្រាប់។ សំបុកទាំងនោះត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍ មូលដ្ឋាន។ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង
July 18, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ថ្លែងចេញពីខេត្ដសៀមរាបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យសិក្សាទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប (Low season) ហើយរដ្ឋាភិបាល សុខចិត្ដខាតចំណូលមួយចំនួន។ ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កាត់បន្ថយចំណាយរបស់ព្រលានដល់យន្តហោះ កាលមុនហោះមកយើងមានសួយសារ
July 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាលលុបអនុក្រឹត្យមួយដែលតម្រូវឱ្យភ្ញៀវទេសចរមកកម្ពុជាត្រូវសម្រាក១យប់យ៉ាងតិច ខណៈអនុក្រឹត្យចាស់នេះត្រូវបានដាក់ចេញ ឱ្យអនុវត្តតាំងពីឆ្នាំ១៩៩៨។ ការសម្រេចនិរាករណ៍អនុក្រឹត្យចាស់នេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ការថ្លែងបែបនេះក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់ថា សម្ដេចបានចេញគោលការណ៍ឱ្យនិរាករណ៍អនុក្រឹត្យមួយតាំងពីឆ្នាំ១៩៩៨ ដែលតម្រូវឱ្យភ្ញៀវទេសចរដែលមកកម្ពុជា ត្រូវតែសម្រាកយ៉ាងហោច១យប់។ ភ្ញៀវទសចរខ្លះ នៅពេលឃើញការតម្រូវនេះហើយ
July 18, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកលេងនៅប្រទេសកម្ពុជា ជាពិសេសគោលដៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យមានការភ្ជាប់ជើងហោះហើរពីតំបន់ទេសចរណ៍សំខាន់ៗពីប្រទេសជិតខាង ដើម្បីហោះហើរត្រង់មកកាន់ខេត្តសៀមរាប។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសដដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ សាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ ១,០៣៩,៦៦០.៧៩
July 18, 2024









