Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក អាទល់ ខារ៉េ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​គាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបាន​អបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។ លោកអគ្គលេខាធិការរង ថ្លែងបែបនេះ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ លោក អាទល់ ខារ៉េ បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេស ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន

    July 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ «ព្រែកជីកហ្វូណនតេជោ» ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន រៀបចំការប្រគំតន្ត្រី នៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៦៖០០នាទី តទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំ កម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។ ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ពិធីបើកការដ្ឋានខាងលើ ឲ្យបានអធិកអធម និងបង្ហាញពី សក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ «អគ្គមគ្គទេសក៍បិតាស្ថាបនិក សន្តិភាពកម្ពុជា» សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១

    July 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ១០៨ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៦៤ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២០៩ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ

    July 22, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ រដ្ឋបាលស្រុកស្អាង ខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺ ច្រានចោលការចោទប្រកាន់នៅតាមបណ្តាញសង្គម ពាក់ព័ន្ធមន្រ្តី៤នាក់ និងមិនបានជំរិតទារប្រាក់ពីបុគ្គលណាឡើយ។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងសេចក្តីបំភ្លឺ បានឲ្យដឹងថា​ រដ្ឋបាលស្រុកស្អាង សូមបដិសេធលើការចោទប្រកាន់របស់ឈ្មោះ អ៊ុច រដ្ឋតារា ពាក់ព័ន្ធនឹងបញ្ហាដីប្រមាណ៥០ហិកតា ស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែលបុគ្គលឈ្មោះ អ៊ុច រដ្ឋតារា បានដាក់ពាក្យបណ្តឹង លើមន្ត្រីរដ្ឋបាលស្រុកស្អាង ០៤រូប ព្រមទាំងធ្វើការចុះផ្សាយក្នុងសារព័ត៌មានមួយចំនួន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរួមទាំងមន្ត្រីជំនាញរបស់រដ្ឋបាលស្រុកស្អាង។ រដ្ឋបាលស្រុកស្អាង

    July 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឱ្យដឹងថា «នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ»។ នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់

    July 22, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ បញ្ហាគាំង Windows នៅថ្ងៃសុក្រសប្តាហ៍មុនទទួលបានរបាយការណ៍មកថា បណ្តាលមកពីសេវាកម្ម Cloud របស់ Microsoft និងក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតពិភពលោក Crowdstrike ដែលបណ្តាលឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ, ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters។ តើអ្វីទៅ គឺជាក្រុមហ៊ុន Crowdstrike ហើយក្រុមហ៊ុននេះមានតួនាទីអ្វីខ្លះ? CrowdStrike គឺជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតដ៏លេចធ្លោមួយដែលមានមូលដ្ឋាននៅទីក្រុង Austin រដ្ឋតិចសាស់ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១។ ក្រុមហ៊ុននេះមានជំនាញក្នុងការផ្តល់នូវដំណោះស្រាយសុវត្ថិភាពទៅលើសេវាកម្ម Cloud ជាពិសេសផលិតផលដ៏ល្បីរបស់ខ្លួនគឺ Falcon ដែលត្រូវបានបង្កើតឡើងដើម្បីកំណត់ និងការពារការគំរាមកំហែងតាមអ៊ីនធឺណិតនៅទូទាំងវេទិកានានា ដោយផ្តោតជាចម្បងលើប្រព័ន្ធប្រតិបត្តិការ Windows។ CrowdStrike

    July 22, 2024
  • ព័ត៌មានជាតិ

    (ហ្សាការតា)៖ ក្រសួងទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍គ្រោងនឹងលើកលែងទិដ្ឋការធ្វើដំណើរដល់ប្រទេសចំនួន ២០ រួមទាំងអូស្ត្រាលី ចិន និងឥណ្ឌានៅខែតុលាខាងមុខនេះ។ រដ្ឋមន្ត្រី Sandiaga Salahuddin Uno បានប្រាប់ទីភ្នាក់ងារព័ត៌មាន Antara នៅទីក្រុងហ្សាកាតាថា៖ «ដំណើរការ [លើកលែងទិដ្ឋាការ] នេះជិតរួចរាល់ហើយ ហើយបញ្ជីគោលដៅចំនួន២០ ត្រូវបានដាក់ជូន។ យើងកំពុងស្នើឱ្យមានការលើកលែងទិដ្ឋិការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសដែលផ្តល់ផលជះផ្នែកសេដ្ឋកិច្ចធំបំផុត»។ យោងតាមកាសែត VnExpress របស់វៀតណាមបានឱ្យដឹងថា បញ្ជីឈ្មោះប្រទេសដែលបានកំណត់សម្រាប់ការចូលដោយពុំចាំបាច់មានទិដ្ឋាការនេះរួមមានទាំងទីផ្សារទេសចរណ៍សំខាន់ៗដូចជាឥណ្ឌា អូស្ត្រាលី ចិន ជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង បារាំង អាឡឺម៉ង់ កាតា ចក្រភពអង់គ្លេស និងអេមីរ៉ាតអារ៉ាប់រួម។ កាសែត

    July 22, 2024
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានឃាត់ខ្លួនបុរសម្នាក់ករណីកាន់កាប់ប្រើប្រាស់កែច្នៃដំឡើងអាវុធដោយគ្មានការអនុញ្ញាត និងដកហូតបានកាំភ្លើងចំនួន២ដើម នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា បុរសជាជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិកា រដ្ឋាននគរបាលស្រុកស្នួល ចុះបង្រ្កាបបាននៅចំណុចអូរគុយ ស្ថិតនៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ពាក់ព័ន្ធករណីកាន់កាប់ប្រើប្រាស់កែច្នៃដំឡើងអាវុធដោយគ្មានការអនុញ្ញាត។ ជនសង្ស័យឈ្មោះ ឈាង គង់ អាយុ៣៨ឆ្នាំ ជាមួយនឹងការចាប់ឃាត់ខ្លួនសមត្ថកិច្ចក៏បានដកហូតសម្ភារវត្ថុតាងមាន៖ កាំភ្លើងកែច្នៃចំនួន២ដើម (១ដើមប្រើប្រាស់កើត និង១ដើមទៀតប្រើប្រាស់ពុំកើត) គ្រាប់ពិដាងកង់ចំនួន៣គ្រាប់ កាំបិតស្នៀត១ ជំពាមកៅស៊ូ១ និងទូរស័ព្ទ១។ ក្រោយពីការសាកសួរជន សង្ស័យឈ្មោះ

    July 22, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាស ពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ដោយសម្រេចមានយន្តការបន្ទាន់ចំនួន៤។ សេចក្តីប្រកាសរបស់ធនាគារជាតិ បានបញ្ជាក់ថា លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធយន្តការបន្ទាន់ ដែលត្រូវអនុវត្តនៅខេត្តសៀមរាប

    July 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនូវចំណាត់ការដ៏ឆាប់រហ័ស ក្នុងការសម្រួលលក្ខខណ្ឌចាយក្រដាសប្រាក់ដុល្លារចាស់ ប្រឡាក់ ឬខូចខាតខ្លះនៅខេត្តសៀមរាប។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារមានខ្លឹមសារដូច្នេះថា «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញ នូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌ សម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក

    July 22, 2024