Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាមិនរងបម្រាមអ្វីឡើយ ជុំវិញការដកខ្លួនពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ក្រោយកម្ពុជាបានបំពេញកាតព្វកិច្ចការទូតកីឡារួចរាល់ តាមរយៈការចូលរួមកិច្ចប្រជុំ និងពិធីបើកផ្លូវការ ផ្ទុយទៅវិញ ថែមទាំងត្រូវបានបណ្ដាប្រទេសសមាជិកអាស៊ាន ក៏ដូចជាអាជ្ញាធរកីឡាអន្ដរជាតិ សម្ដែងនូវការគោរព និងគាំទ្រ ចំពោះការសម្រេចចិត្តនេះទៀតផង។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា ក្រោយត្រឡប់មកដល់មាតុភូមិវិញក្រោយគេ ជាមួយមន្ដ្រី ២រូប កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ពោលគឺ ២ថ្ងៃក្រោយកម្ពុជា បានជូនដំណឹងទៅក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការដកខ្លួន ដោយសារមានការព្រួយបារម្ភពីសុវត្ថិភាព។

    December 12, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតមកត្រឹមថ្ងៃទី១០៖៥០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រប់សមរភូមិទាំងអស់នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ កងទ័ពកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក ដោយយោធាថៃ នៅតែបាញ់យ៉ាងខ្លាំងចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានបានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ទាហានថៃក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀត។ យ៉ាងណាក៏ដោយ នៅគ្រប់សមរភូមិ កងកម្លាំងរបស់នៅទប់ទល់ និងបន្តឈរជើងនៅលើទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ៕ ផ្ដល់សិទ្ធិដោយ៖

    December 12, 2025
  • ព័ត៌មានជាតិ

    (តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័របានវាយប្រហារលើភាគខាងជើងនៃប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័របង្ករំញ័រនៅក្នុងតំបន់ដដែលនេះ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ៥០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថាខ្លួនបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនដែលដំបូងឡើយរាយការណ៍ថាគ្រោះរញ្ជួយដីខាងលើមានកម្រិត ៦.៥រ៉ិចទ័រ។ ទីភ្នាក់ងារនេះក៏បានព្រមានពីរលកស៊ូណាមិផងដែរ ដែលមានកម្ពស់ ១ម៉ែត្រ ដែលអាចនឹងវាយប្រហារលើឆ្នេរប៉ាស៊ីហ្វិកភាគខាងជើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលចំពោះការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគ២ ថៃ ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 12, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ តាំងពីព្រឹកព្រលឹម រហូតមកដល់ម៉ោងជាង៨ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បាននិងកំពុងបន្តបាញ់ផ្លោងចូលដីកម្ពុជាទៀតហើយ។ នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានបានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ទាហានក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀតហើយ។ យ៉ាងណាក៏ដោយ នៅគ្រប់សមរភូមិ កងកម្លាំងរបស់នៅទប់ទល់ និងបន្តឈរជើងនៅលើទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ។

    December 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline បានភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់រាជធានីភ្នំពេញជាផ្លូវការ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ នាអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជើងហោះហើរលើកដំបូងនេះ ដោយមានអ្នកដំណើរសរុបចំនួន១០៩នាក់ (៨៤ នាក់ Economic និង២៥នាក់ Business class) ហើយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រលប់ទៅទីក្រុង Istanbul វិញមានចំនួនសរុប ៨៥ នាក់ (៧៧នាក់ Economic និង ៨ នាក់Business class)។ ក្នុងកម្មវិធីនារសៀលនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ

    December 12, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា បានចូលទៅគ្រប់គ្រងវិញទាំងស្រុងនៅសមរភូមិបឹងត្រកួន និងបាញ់បណ្ដេញទាហានថៃឲ្យដកថយវិញ ព្រមទាំងដកទង់ជាតិថៃដែលបានដាក់ម្សិលមិញចេញ ហើយដាក់ទង់ជាតិខ្មែរ។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនបណ្តោះអាសន្ន នៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ ដែលមានខ្លឹមសារទាំងស្រុង៖ ប្រភព៖ Fresh News

    December 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ បានបង្ហាញពីស្ថានភាពជនភៀសសឹក ដោយសារយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទីល្ងាច។ តាមរបាយការណ៍ បានឱ្យដឹងថា មានប្រជាពលរដ្ឋស៉ីវិលបានភៀសសឹកចំនួន ៥៥ ៧៤៣គ្រួសារ ស្មើប្រមាណ ១៩២ ១៧៣នាក់។ ក្នុងនោះមានជនស៉ីវិលចំនួន ១០នាក់ បានស្លាប់ដោយសារការឈ្លានពានរបស់កងទ័ពថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ សាលាសរុបចំនួន៩០៩ នៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុកចំនួន២០ បានបិទទ្វារទាំងស្រុង​ ដោយសារការឈ្លានពានរបស់ថៃ ចាប់ពីថ្ងៃទី៨ធ្នូមក។ ​ការទ្វារផ្អាកបង្រៀននេះ បានធ្វើឱ្យ ប៉ះពាល់ដល់គ្រូបង្រៀន៧៦០១នាក់ និង​សិស្ស ចំនួន ២១៦១០៧នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 11, 2025