Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នេះមិនមែនជារឿងចម្លែកទេ សម្រាប់អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ព្រោះរាល់ឧបករណ៍របស់ក្រុមហ៊ុននេះតែងតែកំណត់ថ្ងៃប្រើលែងបាន ពោលគឺលែងមានការអាប់ដេតបន្ថែម ដែលភាគច្រើនផ្តោតទៅលើផលិតផលបញ្ចេញយូរឆ្នាំមកហើយ។ ជាក់ស្តែងនៅពេលនេះ Apple បានចាត់ថ្នាក់ iPhone X, HomePod ជំនាន់ទីមួយ និង AirPods ជំនាន់ទី១ របស់ខ្លួនជា «ផលិតផលលែងប្រើបាន» (Obsolete Products)។ នេះបើតាមការចេញផ្សាយពីគេហទំព័រ Intrepreneur។ យោងតាមស្ដង់ដារចាត់ថ្នាក់របស់ Apple ផលិតផលត្រូវបានបញ្ឈប់ការផលិតលើសពី៥ឆ្នាំ ឬ តិចជាង ៧ឆ្នាំត្រូវបានចាត់ទុកថា «ផលិតផលលែងប្រើបាន» ខណៈការកំណត់នេះមានន័យថា Apple Store និងអ្នកផ្តល់សេវាដែលមានការអនុញ្ញាតពីក្រុមហ៊ុន នឹងបន្តផ្តល់សេវាកម្មជួសជុលសម្រាប់ផលិតផលទាំងនេះរហូតដល់២ឆ្នាំ

    July 6, 2024
  • ព័ត៌មានជាតិ

    ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ១៧៩គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ១៤៣គ្រឿង និងរថយន្ត ៣៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១,៥៤៩គ្រឿង ក្នុងនោះមានម៉ូតូ ១,០៦១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤៨៨គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យ​វាយ​គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមទី​សាធារណៈសំខាន់ៗ ទីស្ដីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន និងទីប្រជុំសហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងមហោឡារិកជាទីមោទនៈ។ ការណែនាំនេះធ្វើឡើងតាមរយៈសារាចររណែនាំមួយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

    July 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានណែនាំឲ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅតាមទីតាំង ដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃ បំផ្លាញដំណាំរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង។ ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងសេចក្តីប្រកាសព័ត៌មាន, សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ព្រមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់ នៃការផ្តល់ជំនួយដូចជា៖ គ្រាប់ពូជ

    July 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីអំពាវនាវជាថ្មី ដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត អញ្ជើញដាក់ពាក្យស្វ័យប្រកាស។ ជាមួយគ្នានេះ អាជ្ញាធរបានណែនាំដល់អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ត្រូវធ្វើការផ្សព្វផ្សាយ និងត្រៀមទទួលការធ្វើស្វ័យប្រកាស អំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់ឋិត ក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាព នៃការកែច្នៃអង្ករកម្ពុជា» នៃកម្មវិធី FRESH BUSINESS, លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្គរ Amru Rice បានលើកឡើងពីកត្ដាធំៗចំនួន២ ដែលធ្វើឲ្យកម្ពុជា អាចមានការប្រកួតប្រជែងទីផ្សារ ជាមួយនឹងប្រទេសវៀតណាម និងប្រទេសថៃ ក្នុងការនាំចេញអង្ករ។ លោក សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន Amru Rice បានពិនិត្យលើលទ្ធភាព២ចំណុច ទីមួយ៖ ការប្រតិបត្ដិការឲ្យមានប្រសិទ្ធភាព ដែលធ្វើយ៉ាងណា ដើម្បីកាត់បន្ថយថ្លៃដើម, និងទីពីរ៖ ពិនិត្យលើការគ្រប់គ្រង ក្នុងការចំណាយ, ២ចំណុចនេះ

    July 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតមួយច្បាប់ជូនលោក Laurent Fabius ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ទីក្រុងប៉ារីស ប្រទេសបារាំង ដោយបង្ហាញការរំជួលចិត្តយ៉ាងខ្លាំងចំពោះមរណភាពលោក Roland Dumas អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំង ដែលធ្លាប់បានជួយកម្ពុជា បង្កើតឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ចុះហត្ថលេខា នៅឆ្នាំ១៩៩១។ លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងនាមប្រជាជនកម្ពុជាទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ និងប្រកបដោយក្តីរំជួលចិត្តយ៉ាងខ្លាំងជាមួយនឹងឯកឧត្តម ចំពោះមរណភាពឯកឧត្តម Roland Dumas អតីតរដ្ឋមន្ត្រីក្រសួងការបរទេស

    July 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានលើកឡើង របរដាំស្រូវ គឺនៅតែជាមុខរបរស្នូលរបស់កសិករខ្នាតតូចនៅកម្ពុជា និងជាមុខរបរមួយដែលធ្វើឱ្យកសិករ មានលទ្ធភាពទទួលបានប្រាក់ចំណេញបើធៀបនឹងមុខរបរផ្សេងទៀត ខណៈមុខរបរនេះក៏ត្រូវការទុនទាបជាងរបរផ្សេងទៀតផងដែរ។ លោក សុង សារ៉ន លើកឡើងបែបនេះ ធ្វើឡើង កម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាពនៃការកែច្នៃអង្ករកម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News។ លោកមានប្រសាសន៍ទៀតថា «រយៈពេល៥ឆ្នាំទៀត ស្រូវក៏នូវតែជាអទិភាពសម្រាប់ បងប្អូនកសិករ ដោយសារតែយើងឃើញបរិបទ ប្រទេសជិតខាងយើង ជាពិសេសប្រទេសថៃ ត្បិតថា គាត់ជាប្រទេសមានចំណូលមធ្យម ប៉ុន្តែគាត់នៅតែដាំស្រូវ

    July 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឃាត់ស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត នៅក្នុងទំហំទឹកប្រាក់ ប្រមាណ២០ម៉ឺនដុល្លារ។ ការឃាត់ខ្លួនស្ត្រីសង្ស័យ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សូមជម្រាបជូនថា ជនសង្ស័យត្រូវបានដើមបណ្ដឹងដែលមានឈ្មោះ អ៊ឹង ជុងហុង ភេទប្រុស អាយុ៣៨ឆ្នាំ បានដាក់ពាក្យប្ដឹងចូលទៅកាន់នគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ពីបទ រំលោភលើទំនុកចិត្ត លើទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនទុកនៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ

    July 5, 2024
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ លោក Keir Starmer នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃចក្រភពអង់គ្លេស ស្របពេលដែលនៅថ្ងៃសុក្រនេះ គណបក្សប្រឆាំង Labour របស់លោក បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល ហើយវាបិទបញ្ចប់ការគ្រប់គ្រងអំណាចរយៈពេល១៤ឆ្នាំ របស់គណបក្ស Conservative។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤។ នាយករដ្ឋមន្រ្តីអង់គ្លេសបច្ចុប្បន្ន ដែលមកពីបក្ស Conservative គឺលោក Rishi Sunak បានចេញមុខទទួលស្គាល់ភាពបរាជ័យ ដោយនិយាយថា គណបក្ស Labour បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលនេះ ហើយលោកបានទូរស័ព្ទទៅកាន់លោក Kier

    July 5, 2024