- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បាននាំថវិកាចំនួន ៥,៥០០ដុល្លារ ដែលទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ កាលពីថ្មីៗកន្លងទៅ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោក វ៉ាត់ ចំរើន បញ្ជាក់ថា រៀងរាល់ឆ្នាំ NOCC តែងរៀបចំនូវព្រឹត្តិការណ៍រត់ប្រណាំង និងផ្សារភ្ជាប់នូវកម្មវិធីកីឡានេះ ដើម្បីប្រមែប្រមូលថវិកាសម្រាប់ជួយដល់ការងារសង្គម ពិសេសមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈព្រឹត្តិការណ៍ធំៗចំនួន៣ រួមមានទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងព្រះសីហនុ, ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ និងទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ
July 5, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានចូលទស្សនាប្រាសាទអង្គរវត្ត មានជាឯកជន គ្រួសារ មិត្តភក្តិ និងខ្លះមានមគ្គុទ្ទេសក៍អធិប្បាយ រឿងរ៉ាវប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ស្ថាបត្យកម្ម និងថតផ្តិតរូបភាពផង មុននឹងបន្តដំណើរទៅទស្សនានៅតាមប្រាង្គប្រាសាទ និងគោលដៅទេសចរណ៍សំខាន់ៗ ជាច្រើនទៀត។ រូបថត និងវីដេអូទាំងអស់នេះ ត្រូវបានភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ប្រចាំការនៅខេត្តសៀមរាប ចុះថតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ។ សូមជម្រាបថា បើតាមគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរអន្តរជាតិ ៥២៧ ៥០៨
July 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ CDC បានឲ្យដឹងថា បើធៀបនឹងរយៈពេលដូចគា្ននៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំឆមាសទី១ ឆ្នាំ២០២៤ រួមមាន៖ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស១៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ
July 5, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី៥ ខែកក្កដានេះបានរាយការណ៍ថាបុរសម្នាក់មានអាយុ៦៧ឆ្នាំ ដែលបានយកកាំបិតចាក់មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជា បក្សប្រឆាំងនៅកូរ៉េខាងត្បូង កាលពីខែមករា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការប្រកាសសាលក្រមកាត់ទោស ចៅក្រមម្នាក់មកពីតុលាការមួយក្នុងទីក្រុង Busan បាននិយាយថាបទឧក្រិដ្ឋដែលបានកើតឡើង នៅមុនការបោះឆ្នោតសកលគឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ និងការជាការប៉ុនប៉ងបំផ្លាញប្រជាធិបតេយ្យ។ បើតាម Yonhap ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានស្នើឱ្យតុលាការផ្តន្ទាទោសជនល្មើសមាននាមត្រកូលគីម ដាក់ពន្ធនាគារ២០ឆ្នាំ។ គួរបញ្ជាក់ថា លោក Lee Jae-myung ដែលទើបតែលាលែងចេញពីតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យកាលពីពេលថ្មីៗនេះ ត្រូវបានជនល្មើសខាងលើចាក់ឱ្យរងរបួសធ្ងន់ធ្ងរ អំឡុង ធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Busan កាលពីខែមករាកន្លងទៅ។ គណបក្សរបស់លោក Lee បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភាកាលពីខែមេសា៕
July 5, 2024 - ព័ត៌មានអន្តរជាតិ
(កូឡាឡាំពួរ)៖ នៅថ្ងៃព្រហស្បតិ៍នេះ មានមនុស្សប្រមាណ ២០នាក់នៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាប់ការព្យាបាល បន្ទាប់ពីមានឧស្ម័នលេចធ្លាយនៅឯមណ្ឌលថែទាំយន្តហោះមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ទោះយ៉ាងណាក៏ដោយ ឧប្បទិវហេតុនេះមិនបានបង្កឲ្យមានការរំខាន ដល់ប្រតិបត្តិការអាកាសយានដ្ឋាននោះទេ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានពន្លត់អគ្គីភ័យ។ នាយកដ្ឋានពន្លត់អគ្គីភ័យរដ្ឋសេឡង្គរ (Selangor) បាននិយាយថា ខ្លួនបានទទួលការហៅទូរសព្ទជាបន្ទាន់ ទាក់ទងនឹងការលេចធ្លាយសារធាតុគីមីនៅមណ្ឌលថែទាំយន្តហោះ Southern Support Zone Sepang នៅម៉ោង ១១:២៣ព្រឹក (ម៉ោងក្នុងស្រុក) ហើយបានបញ្ជូនបុគ្គលិករបស់ខ្លួន រួមជាមួយក្រុមសម្ភារៈគ្រោះថ្នាក់ទៅកាន់កន្លែងកើតហេតុភ្លាមៗ។ សារធាតុគីមីនោះក្រោយមកត្រូវបានកំណត់អត្តសញ្ញាណថាជា methyl mercaptan ដែលជាឧស្ម័នគ្មានពណ៌ងាយឆេះ មានក្លិនស្អុយ
July 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយមានការបញ្ជាពីលោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងជាអភិបាលខណ្ឌ, លោក ណុប ផា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងអាជ្ញាធរខណ្ឌ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបជាក់ស្ដែងភ្លាមៗ ករណីលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់១កន្លែង ដោយក្នុងប្រតិបត្តិការនេះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រីម្នាក់) និងដកហូតទាំងវត្ថុតាង ដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តល្បែងស៊ីសងមួយចំនួនទៀត។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៣១អឺអូសេដេ តាមបណ្ដាយផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ បើតាមលោក ថេង សុថុល បន្ទាប់ពីការបង្ក្រាបជាក់ស្ដែងករណីលបលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់១កន្លែងនេះដែរ និងសម្រាប់ជនសង្ស័យទាំង៨នាក់ (ស្រីម្នាក់)
July 5, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា មន្ត្រីឆ្លាតវៃ គឺចេះប្រែក្លាយស្ថានការណ៍លំបាកឲ្យមកជាអាចទទួលយក ជាពិសេសផ្ដោតសំខាន់ទៅលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ផ្តល់សេវាសាធារណៈ រហ័ស ងាយស្រួល មានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ស្របតាមគោលការណ៍ស្តង់ដាបែបបទ និងនីតិវិធីជាធរមាន។ លោកបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានវត្តមានជាសហអធិបតីផងដែរពីសំណាក់ នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។ លោកអភិបាលខេត្តបន្តថា «រដ្ឋបាលក្រុងសង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនានានៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការ
July 5, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញបច្ចុប្បន្នភាពនៃចំនួនភ្ញៀវទេសចរ ដែលចូលប្រាសាទអង្គរ និងតំបន់ជាច្រើនទៀត នៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។ ក្រសួងបញ្ជាក់ថា ក្នុង១ថ្ងៃៗ ភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ជាមួយគ្នានេះ សម្រាប់ជើងហោះហើរចូលមកកាន់ខេត្តសៀមរាប មានចន្លោះពី ១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ ក្នុងនោះមានមកពីបាងកក (៥-៦ ជើងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជើងក្នុងមួយថ្ងៃ) ដាណាង(1ជើងក្នុងមួយថ្ងៃ)
July 5, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានបង្ហាញរបាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និងវ៉ាដាច់ក្រុមហ៊ុនលំដាប់ខ្នាតយក្ស Tesla ដំណ្តើមបានតំណែងកំពូល តាមរយៈការលក់រថយន្តអគ្គិសនីនៅក្នុងឆ្នាំនេះ។ Tesla បានរក្សាតំណែងរបស់ខ្លួនជាច្រើនទសវត្សរ៍មកហើយ ជាអ្នកផលិតរថយន្តអគ្គិសនីសុទ្ធ (EV) ដ៏ធំបំផុតរបស់ពិភពលោក និងបានយកឈ្នះលើការព្យាករណ៍នៃការលក់ក្នុងអំឡុងខែមេសា ដល់ ខែមិថុនា ប៉ុន្តែការនាំមុខរបស់ខ្លួនលើគូប្រជែងហាក់កំពុងរួមតូច ខណៈដែលក្រុមហ៊ុនផលិតរបស់ចិនផ្ទុះការគាំទ្រកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។ អ្នកវិភាគ Counterpoint បាននិយាយនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃអង្គារថា «ការផ្លាស់ប្តូរនេះបញ្ជាក់ពីការវិវឌ្ឍតាមពេលវេលា នៃទីផ្សាររថយន្តអគ្គិសនី (EV) សកល»។ នៅក្នុងត្រីមាសទី២ ចំនួននៃការលក់អាគុយរថយន្តអគ្គិសនី (battery EV) របស់ក្រុមហ៊ុន BYD
July 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចផ្ទេរ និងតែងតាំងមន្រ្តីអាវុធហត្ថតាមរាជធានីខេត្តចំនួន១៩រូប។ សេចក្តីសម្រេចនេះ បានបង្ហាញថា មេបញ្ជាការរងអាវុធហត្ថខេត្តខ្លះ ត្រូវបានផ្ទេរចេញទៅខេត្តផ្សេង ហើយមេបញ្ជាការរងអាវុធហត្ថខ្លះ ត្រូវបានទទួលតួនាទីបន្ថែមជានាយសេនាធិការ។ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ឧបនាយករដ្ឋមន្រ្តី ទៀ សីហា៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 5, 2024









