Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤។ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ផែនការងារព្រហ្មទណ្ឌសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងយកចិត្តទុកដាក់លុបបំបាត់ក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យមុខសញ្ញាសេសសល់ក្មេងទំនើងដែលមិនទាន់បង្រ្កាបបានត្រូវបន្តស្វែងរកបង្រ្កាបឲ្យអស់ប្ញសគល់ និងដាក់ផែនការឲ្យលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកអធិការនគរបាលខណ្ឌ ទាំង១៤ ត្រូវដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍សកម្មភាពក្មេងទំនើង និងគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ជាក់លាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យអធិការខណ្ឌទាំង១៤ បន្តពង្រឹងត្រួតពិនិត្យស្រាវជ្រាវបង្រ្កាបកន្លែងទទួលផលចោរកម្ម ដើម្បីទប់ស្កាត់អំពើលួចប្លន់ ព្រមទាំងពង្រឹងគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារ និងក្តោបសភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានជាក់លាក់ដោយសហការជាមួយប្រជាពលរដ្ឋឲ្យបានល្អដើម្បីទទួលព័ត៌មាន។ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំពង្រឹងតាមដានត្រួតពិនិត្យអនុវត្តបង្រ្កាបបទល្មើសគ្រឿងញៀនជ្រកក្រោមតាមបណ្តាក្លិប

    July 5, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយអាចរក្សាបាននូវស្ថិរភាព និងនិរន្តរភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្តពីសាធារណជន ចូលរួមកាត់បន្ថយភាពក្រីក្រ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ ដល់ប្រជាជនទាំងនៅទីប្រជុំជន និងនៅតាមតំបន់ដាច់ស្រយាល។ បន្ថែមពីនេះ ស្របពេលបច្ចេកវិទ្យាឌីជីថល បាននិងកំពុងបោះជំហានយ៉ាងរហ័ស ក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនាក់សង្គមពាសពេញ ពិភពលោក និងជំរុញដល់សកម្មភាពសេដ្ឋកិច្ច និងធុរកិច្ចសកល។ ការរីកចម្រើននៃបច្ចេកវិទ្យានេះ ក៏បានគាំទ្រដល់នវានុវត្តន៍សេវាហិរញ្ញវត្ថុ តួយ៉ាងដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ផ្លូវការដែលមានភាពងាយស្រួល សុវត្ថិភាព

    July 5, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ តាមរយៈវីដេអូដែលថតដោយមន្ត្រីឈរជើង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១ ដល់ទី៤ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញពីទិដ្ឋភាពភ្ញៀវទេសចរដែលធ្វើដំណើរមកខេត្តសៀមរាប នៅតែមាន គ្រាន់តែមានចំនួនតិចជាងមុន (រដូវ High Season)។ បើតាមការបញ្ជាក់របស់លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៉ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកក្កដានេះថា សម្រាប់កាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ ជាមធ្យមក្នុងរដូវកាល High Season កន្លងមក មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ ជាមធ្យមមានប្រមាណជាង២៥០០ ទៅ ២៦០០ នាក់ក្នុង១ថ្ងៃ និងជើងហោះហើរជាមធ្យមមានប្រមាណជាង៤០ជើង/ថ្ងៃ (ទ្វេទិស)។

    July 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយពីប្រកាសផ្សព្វផ្សាយផ្លូវការ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងមកដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp មានអ្នក Download រហូតដល់២០ម៉ឺននាក់ហើយ ទាំងនៅលើ App Store និង Play Store ព្រមទាំងលើ Computer ជិត១៥,០០០គ្រឿងទៀត ចំនួននេះធ្វើឲ្យ CoolApp ជាប់ចំណាត់ថ្នាក់លេខ១ ជាបណ្តាញទំនាក់ទំនងសង្គម Chat មានអ្នកទាញយក ច្រើនជាងគេបង្អស់នៅកម្ពុជាផងដែរ។ តាមបណ្តាក្រសួងនានា មន្ទីរពេទ្យ

    July 4, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ការិយាល័យអាកាសធាតុ បានចេញការព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ចិនកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំង និងយូរជាងមុន ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងញឹកញាប់ មិនអាចទាយទុកជាមុនបាន ដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ ត្រូវប្រឈមនឹងរដូវក្តៅខ្លាំងមួយទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ ២០២៤។ រដ្ឋបាលឧតុនិយមចិន (CMA) បានព្រមានថា សីតុណ្ហភាពអតិបរមានៅទូទាំងប្រទេស អាចកើនឡើងថែមពីចន្លោះ ១.៧អង្សាសេទៅ ២.៨អង្សាសេទៀត និងមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំនៅភាគខាងកើតប្រទេសចិន ហើយតំបន់ភាគពាយ័ព្យគឺ Xinjiang នឹងរងគ្រោះខ្លាំងជាងគេ។ លោកស្រី Yuan Jiashuang អនុប្រធាន​មជ្ឈមណ្ឌល​អាកាសធាតុ​ជាតិនៃ CMA បានប្រាប់សន្និសីទសារព័ត៌មានថា

    July 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសហរដ្ឋអាមេរិក ប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។ ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀត ក៏បានយោងដំណើរត្រលប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។ គួរជម្រាបថា វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ MET មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ

    July 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី៣ ខែកក្កដា ឆ្នំា២០២៤ បានរៀបចំកម្មវិធីបាឋកថារបស់លោក ហួត ពុំ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមប្រធានបទស្ដីពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា នៅមជ្ឈមណ្ឌលធុរកិច្ច។ លោក ហួត ពុំ បានលើកឡើងពីបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ពោលគឺនៅមានស្ថានភាពល្អនៅឡើយ ហើយមិនមានសញ្ញាណាដែលគួរឱ្យព្រួយបារម្ភនោះទេ។ លោកបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា៥.០ភាគរយនៅឆ្នាំ២០២៣ និងបន្តកើនឡើង៦.០ភាគរយនៅឆ្នាំ២០២៤។ លោកបានបន្តថា ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនេះកើតឡើងទៅបានតាមរយៈការបន្តរីកចម្រើននូវវិស័យគាំទ្រមួយចំនួន ដូចជា វិស័យកម្មន្តសាលមិនមែនកាត់ដេរបន្តរក្សកំណើនរឹងមាំដូចការរំពឹងទុក ដែលគាំទ្រដល់ការនាំចេញនិងកំណើនឧស្សាកម្មបម្រើទីផ្សារក្នុងស្រុក, វិស័យសណ្ឋាគារនិងភោជនីយដ្ឋាននៅបន្តនិន្នាការកើនឡើង ដែលគាំទ្រដល់ការកើនឡើងចំនួនទេសចរជាតិនិងអន្តរជាតិ, វិស័យកសិកម្មនឹងសម្រេចបាននូវកំណើន ដែលគាំទ្រដល់អនុវិស័យដំណាំ, រំហូរវិនិយោគមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់

    July 4, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីបុគ្គលិកឆ្មបម្នាក់ ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ បានយកលុយចំនួន ៣០០,០០០រៀល ពីស្ត្រីអ្នកជំងឺម្នាក់មកប្រើប្រាស់សេវាសុខាភិបាល ទោះបីជាមានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះភ្លាមៗ។ បន្ទាប់ពីចុះពិនិត្យស្រាវជ្រាវបានបញ្ជាក់ឱ្យឃើញថាករណីនេះបានកើតឡើងពិតប្រាកដមែន ដូចរបាយការណ៍ខាងក្រោម៖ *ទី១៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ មានស្រ្តីឈ្មោះ ញ៉ែម សុខនាត អាយុ ៣០ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ផ្នែកសម្ភព-រោគស្ត្រី ដោយសារទារកស្លាប់ក្នុងពោះ (អាយុ ១២សប្ដាហ៍) តាមរយៈពិនិត្យអេកូនៅកន្លែងឯកជន

    July 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពរបស់នៅរបស់គ្រូបង្រៀន មិនមែនគិតតែដំឡើងប្រាក់បៀវត្សរ៍នោះទេ គឺត្រូវគិតគូរពីការសម្រាលបន្ទុកចំណាយតាមរយៈការផ្តល់នូវបេឡាសន្តិសុខសង្គម សម្រាប់ព្យាបាលជំងឺ និងពិនិត្យសុខភាព។  ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការគិតគូរបង្កើនគុណវុឌ្ឍិគ្រូ និងការបង្កើនវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ ដែលបានដាក់ចេញច្បាស់លាស់ ​ទើបរដ្ឋចាយថវិកាត្រូវគោលដៅអត់ខ្ជីខ្ជា សម្រាប់ពង្រីងវិស័យអប់រំនៅកម្ពុជា។ ហើយតម្រូវការគឺមិនអាចធ្វើគ្រប់នោះទេ មានន័យថាតម្រូវការពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងតាមការវិវត្តន៍របស់សង្គមជាតិជាក់ស្តែង។

    July 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានលើកឡើងថា ចំពោះការបណ្ដាលឲ្យលិចលង់តាមបណ្ដាផ្លូវមួយចំនួន និងផ្ទះសម្បែង ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងនាប៉ុន្មានថ្ងៃជាប់ៗគ្នាក្នុងរដូវវស្សា ជាមួយការកកស្ទះពីសំណល់សំរាមផ្សេងៗ ប្រហែលមិនយូរប៉ុន្មានទៀតទេ ប្រាកដជាអាចជួយរំដោះការលិចលង់បានយ៉ាងល្អប្រសើរ ជាក់ជាមិនខានឡើយ បន្ទាប់ពីស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ត្រូវបានបញ្ចប់គំរោងសាងសង់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ ស្របពេលដែលកំពុងពន្លឿនការស្ដារសម្អាតប្រព័ន្ធបង្ហូរទឹកព្រែកអូរវែង និងព្រែកបាក់ទូកបន្ថែមទៀត ដើម្បីរំដោះការលិចលង់ទាំងអស់នេះ សម្រាប់បម្រើតម្រូវការចាំបាច់តាមសំណូមពររបស់ប្រជាពលរដ្ឋ។ លោក ជិន ប៊ុនធឿន បានលើកឡើងយ៉ាងដូច្នេះ ក្នុងពេលលោក និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរសង្កាត់-ភូមិ បានចេញអន្តរាគមន៍ភ្លាមៗ ដើម្បីត្រួតពិនិត្យពីស្ថានភាពជាក់ស្ដែង នៅពេលធ្លាក់ភ្លៀងយ៉ាងខ្លាំងបណ្ដាលឲ្យជន់លិច ក្នុងការស្ដារសម្អាតរាល់កាកសំណល់សំរាមតាមប្រព័ន្ធលូ សម្រាប់សម្រួលដល់ចរន្ដលំហូររំដោះទឹកចេញតាមដងផ្លូវ ផ្សារ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ពិសេសតាមបណ្ដោយផ្លូវលេខ៦២R

    July 4, 2024