Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលគ្មានគោលការណ៍ហាមឃាត់សប្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ គឺមានតែលើកទឹកចិត្តបន្ថែមឱ្យសហគមន៍ និងសប្បុរសជនចូលរួមក្នុងចលនាលើកកម្ពស់វិស័យអប់រំ។ ការថ្លែងបែបនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលគ្មានគោលការណ៍ហាមឃាត់សប្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ គឺមានតែលើកទឹកចិត្តបន្ថែមឱ្យសហគមន៍ និងសប្បុរសជនចូលរួមក្នុងចលនាលើកកម្ពស់វិស័យអប់រំ។ សម្ដេចបានបន្តថា កន្លែងខ្លះដោយសារតម្រូវការលឿន រដ្ឋដោះស្រាយមិនទាន់ ដូច្នេះលោកគ្រូអ្នកគ្រូបានធ្វើចលនាជាមួយប្រជាពលរដ្ឋ ដើម្បីរៀបចំឱ្យបានបន្ទប់បង្រៀនបណ្ដោះអាសន្នសិន។ ពិតណាស់ រដ្ឋបានកសាងអគារសិក្សារៀងរាល់ឆ្នាំ ប៉ុន្តែក៏នៅតែបន្តកសាងជូនសាលារៀនបន្តទៅទៀត។ ការចូលរួមរបស់សហគមន៍ជាមួយវិស័យអប់រំនេះ គឺពិតជាមានសំខាន់ណាស់។ សម្ដេចធិបតី

    July 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅពេលដែលកម្ពុជា ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ អត្រាពលរដ្ឋក្រីក្រនៅកម្ពុជា នឹងធ្លាក់ចុះជាងពេលបច្ចុប្បន្ននេះ​ គឺដោយសារការរីកចម្រើននៃសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលយុវជនជំនាន់ក្រោយដែលទទួលបានការបណ្តុះបណ្តាលជំនាញ នឹងធ្វើឱ្យពួកគេទទួលបានចំណូលខ្ពស់ជាងមុន ដែលធ្វើឱ្យចំនួនប្រជាជនក្រីក្រ ស្ថិតក្នុងកម្រិតក្រ១ និងក្រ២ នឹងត្រូវបានកាត់បន្ថយ។ ​បើតាមលោក ផាន់ ផល្លា ប្រទេសដែលអាចចាត់ចូលជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់បាន លុះត្រាតែចំណូលមធ្យមរបស់ប្រជាពលរដ្ឋទទួលបានជាង៤ពាន់ដុល្លារក្នុងមួយឆ្នាំ និងប្រទេសដែលមានចំណូលខ្ពស់ ​ គឺចំណូលមធ្យមជាង១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដែលតួលេខនេះ​គឺយោងតាមការកំណត់របស់ធនាគារពិភពលោក​។ តែយ៉ាងណាតួលេខនេះ គឺត្រូវបានគណនាផ្លាស់ប្តូរជារៀងរាល់ឆ្នាំផងដែរ។ យោងតាមឯកសារថវិកាសង្ខេបប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    July 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា «ក្នុងន័យនេះ មិនថាបច្ចុប្បន្ន និងទៅអនាគត ខ្ញុំសូមអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយ បន្តរួមគ្នាការពារ និងសូមចងចាំថាសកម្មភាពចំបងដែលយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះគឺ ជាតិ ដែលមានប្រជាជាតិ និងប្រជាជន សាសនា និងព្រះមហាក្សត្រ»។ ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រះមហាក្សត្រ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ទន្ទឹមនឹងនេះ ក្រមព្រហ្មទណ្ឌកម្ពុជា

    July 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវប្រជា​ពលរដ្ឋ​កុំឱ្យ​ភ្នាល់លុយក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់អឺរ៉ុបប្រយ័ត្នសៀង។ ទន្ទឹមការអំពាវនាវពលរដ្ឋកុំឱ្យភ្នាល់លុយក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់អឺរ៉ុបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ពាក់ព័ន្ធការទស្សទាយរបស់សម្តេច​កាល​ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទស្សទាយរបស់សម្តេចថាអាល្លឺម៉ង់​នឹង​ឈ្នះនាពេលនោះ គឺសំដៅលើការប្រកួតជម្រុះវគ្គ១៦ក្រុមប៉ុណ្ណោះ មិនសំដៅទៅលើការលើកពាននោះឡើយ។ សម្តេចតេជោបន្ថែមថា ពេលនេះវគ្គ១៦ក្រុម ចំនួន៨ប្រកួត បានឆ្លងផុតហើយ​ សម្តេចមិនអះអាងថាអាល្លឺម៉ង់នឹងឈ្នះទៀតនោះឡើយ។ ដូច្នេះកុំបន្ទោសសម្តេចប្រសិនបើអ្នកគាំទ្រអាលីម៉ង់ភ្នាល់ចាញ់។ សម្តេចតេជោ ក៏បានបញ្ជាក់ពីការទស្សទាយរបស់សម្តេចក្នុងពេលប្រកួតជម្រុះនាពេលកន្លងទៅនេះផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា ៨ប្រកួតកន្លងទៅនេះ សម្តេចឈ្នះ ៦ប្រកួតនិងចាញ់​២ប្រកួត។ បើតាមសម្តេចតេជោ ការទស្សទាយរបស់សម្តេចបានធ្វើជាមួយ លោក

    July 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព នៃការពួនស្នាក់ចាប់ផាកពិន័យអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍។ ការដាក់បទបញ្ជាជាថ្មីរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ។ ការប្រជុំនេះ ឆ្លើយតបចំពោះស្ថានភាពដែលកំពុងប្រឈមជាមួយការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ដែលងាយនឹងមានបាតុភាពនានាកើតឡើង។ ការអនុវត្តនេះ ត្រូវធ្វើដោយបើកជំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម។ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវរៀបចំសម្ភារសាជី

    July 3, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ កម្មវិធីផ្តល់អាហាតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម ៦៤សាលា មានអ្នកទទួលផល ៣៧ ,៥០០នាក់ ចាប់តាំងពីឆ្នាំ១៩៩៩មក។ កម្មវិធីផ្តល់អាហារតាមសាលារៀន នៅប្រទេសកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន១០ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០០,០០០នាក់ ដែលដំបូងត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ កម្មវិធីនេះបានវិវឌ្ឍជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ។

    July 3, 2024
  • PR

    ជាថ្ងៃពិសេស ជាថ្ងៃលាភសំណា ជាថ្ងៃហ៊ុងស៊ុយ ជាថ្ងៃពិសេសអស្ចារ្យ ដែលគ្រប់គ្នានឹកស្មានមិនដល់។ ឆាប់ៗនេះក្រុមភេសជ្ជៈ IDOL គ្រោងនិងរៀបចំមហាព្រឹត្តិការណ៍ដ៏កក្រើក និងអស្ចារ្យបំផុតនៅផ្សារទំនើប អ៊ីអនម៉ល សែន សុខ នៅថ្ងៃទី៧ ខែ៧ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៧ យប់ នោះគឺកម្មវិធី IDOL SUPER DAY ។ សម្រាប់អ្នកចូលរួមទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់សុទ្ធរហូតដល់ ៧៧,៧៧៧ ដុល្លារ។ តោះនៅចាំអីទៀត ណាត់ពួកម៉ាកល្អ មិត្តភក្តិល្អ បងប្អូនល្អ

    July 2, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨.២១៨ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ (ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបានលទ្ធផលជារួម ៨៨.៣៨%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ។ វឌ្ឍនភាពនេះរួមមាន ការងារផ្លូវថ្នល់សម្រេចបាន ៨០.២៦% ការងារស្ពានសម្រេចបាន ៩៣.២៣% ការងារស្ពានខ្ពស់ជាងគេប្រវែង

    July 1, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោក វ៉ី សំណាង អតីតអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលខេត្តតាកែវ ជំនួសលោក អ៊ូច ភា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ គួរជម្រាបថា យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អភិបាលខេត្តដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងនេះរួមមាន៖ ១៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង២៖ លោក វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ៣៖ លោក

    July 1, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ ថ្លែងក្នុងទិវាមច្ឆជាតិ ០១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសត្វផ្សោតទន្លេមេគង្គប្រមាណ១០៥ក្បាល ខណៈការស្លាប់របស់សត្វផ្សោតមេគង្គមានការថយចុះ។ លោកបានបន្តថា ក្រោមការដឹកនាំដ៏មុតស្រួច និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម

    July 1, 2024