Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ទូរស័ព្ទ iPhone ស៊េរីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលជាមួយនឹងការរចនាថ្មបែបថ្មីទាំងអស់ ដែលនឹងផ្តល់សារៈសំខាន់ជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសមានភាពងាយស្រួលក្នុងការដោះដូរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Forbes នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ យោងតាមរបាយការណ៌ថ្មីរបស់ The Information បានឲ្យដឹងថា ក្រមហ៊ុន Apple បាននឹងកំពុងតែធ្វើការនៅលើបច្ចេកវិទ្យាថ្មីសម្រាប់ថាមពលដែលនឹងមានប្រើប្រាស់នៅលើ iPhone ជំនាន់ថ្មី។ ដោយសារតែមានការទាមទាពីសហគមន៌អឺរ៉ុបទៅលើការផ្លាស់ប្តូរនូវទម្រង់នៃថាមពលថ្ម សម្រាប់ស្មាតហ្វូនទាំងអស់នៅឆ្នាំ២០២៥ខាងមុខនោះ ហើយពេលនេះ Apple បានសម្រេចចិត្តធ្វើការអាប់ដែតទៅលើថាមពលនៅលើ iPhone ហើយ។  ការធ្វើឲ្យប្រសើរឡើងនោះ គឺបានន័យថា

    July 1, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងថា នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨.៨២លានតោន ទៅកាន់គោលដៅចំនួន ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ សម្តេចបន្ថែមថា រយៈពេលប៉ុន្មានខែមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញអ្នកវិនិយោគ ឱ្យមកបោះទុនវិនិយោគបន្ថែមនៅកម្ពុជា ដែលការបោះទុនមិនត្រឹមតែបង្កើតការងារ ជូនប្រជាជននោះទេ ក៏ជំរុញឱ្យមានការទិញផលិតផលកសិកម្ម កាន់តែច្រើនផងដែរ។ ការថ្លែងរបស់សម្តេចធិបតីធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ និងលែងត្រី ១.៥លានក្បាល ចូលទៅក្នុងបឹងធំ

    July 1, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើនេសាទ ដែលមានដូចជា៖ ថ្មស្អុយ ឧបករណ៍ឆក់ត្រី ស្បៃមុង គ្រឿងផ្ទុះ នឹងអ្វីដែលឧបករណ៍នេសាទហាមឃាត់ ជាពិសេសសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា) យើងត្រូវរួមគ្នាទុកត្រីឱ្យធំ ឱ្យវាបានពង ឱ្យវាញាស់ឡើង កុំចាប់វា កុំបំផ្លាញវា ព្រោះត្រីគឺជាប្រភពអាហារដ៏ចម្បងមួយក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដូចនេះនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ

    July 1, 2024
  • PR

    មានហ្គេនស៍បឺគ មានពួកម៉ាកល្អ!មិនសរសើរមិនបានមែន បងប្អូនអ្នករស់នៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចូលរួមលេងស៊ុតបាល់ ប៉េណាល់ទី ឈ្នះលុយដុល្លារជាច្រើនពាន់ដុល្លារ ពីកម្មពិធី ហ្គេនស៍បឺគ បាល់ទាត់ទ្វីបអ៊ឺរ៉ុបអេក្រង់យក្ស។ ការលេងស៊ុតបាល់ប៉េណាល់ទីនេះ មានការចូលរួមពីសំណាកក្រុមយុវវ័យ យុវជន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានសហការគ្នាជាក្រុម ជាបងប្អូន ជាមិត្តភកិ្តល្អ និងជាពួកម៉ាកល្អ រួមគ្នាជាធ្លុងមួយ ដើម្បីស៊ុតបាល់ ប៉េណាល់ទី យកលុយផុយៗ ងាយៗ ពីហ្គេនស៍បឺគ។ ជាក់ស្ដែងមើលឃើញថា លទ្ធផលនៃការស៊ុតបាល់ជាក្រុម គឺមានក្រុមជាច្រើនបានស៊ុតបាល់យកលុយ ផុយៗបានលុយយកមកចែកគ្នាស្មើមិនថាសមាជិកក្រុមមួយរូបណាស៊ុតចូលក៏ដោយ។ ពិតជាមិនគួរអោយជឿសោះថា កម្មពិធីនេះបានរកឃើញក្រុមជាច្រើនបានយកឈ្នះលុយជាច្រើនពីហ្គេនស៍បឺគ ហើយព្រឹត្តិការណ៍នេះរៀបចំឡើងដោយ

    June 30, 2024
  • PR

    ធ្លាប់តែឮមានលោកពូម្នាក់ជិះឡានចែកលុយតាមផ្លូវជាយូរណាស់មកហើយ អីឡូវមានបុរសម្នាក់ទៀតហើយ មានទឹកចិត្តល្អ និងចិត្តសប្បុរស ជិះឡានចែកលុយប្រជាពលរដ្ឋតាមផ្លូវសឹងតែមួយភូមិតែម្ដង។ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារ GANZBERG បានចុះទៅប្រគល់រង្វាន់ជូនអតិថិជនកំពូលសំណាង ដែលបានឈ្នះរង្វាន់យក្ស រថយន្តខ្លាញ់គោពី GANZBERG BEER ដែលមានលេខរៀងទី ២២១ បានទៅលើឈ្នោះ សៀង ចុងថុង រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមការសាកសួរពត៏មានអំពីរូបគាត់ផ្ទាល់ គាត់បាននិយាយថា មូលហេតុដែលធ្វើអោយគាត់បានឈ្នះរថយន្តខ្លាញ់គោមួយគ្រឿងនេះ គឺគាត់បានទៅជំពាក់ស្រាបៀរ GANZBERG ពីអ្នកលក់នៅជិតផ្ទះចំនួន ៦កំប៉ុងយកមកពិសារ គ្រាន់តែគាស់កំប៉ុងទី២ ភ្លាមឃើញរូបរថយន្តនៅលើក្រវិលកំប៉ុងភ្លាមៗ តែម្ដង គាត់ថា សំណាងអីក៏សំណាងយ៉ាងនេះ។

    June 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ០៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២៤​នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង​ ០៩នាក់នោះ មាននៅ​ភ្នំពេញ​ ២នាក់​ ព្រះវិហារ​ ៥នាក់​ និងព្រៃវែង​ ២នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖

    June 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទីផ្សារមានមិនខ្វះនោះទេ សម្រាប់កសិផល តែបញ្ហាគឺនៅត្រង់ការចាប់យកទីផ្សារដែលមាននោះមិនបាន ដោយសារថ្លៃដើមកសិផលខ្ពស់ បរិមាណផ្គត់ផ្គង់មិនមានស្ថេរភាព​ ដែលនេះគឺជាបញ្ហាប្រឈមនៃហានិភ័យទីផ្សារ។ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈគណនីរបស់លោកបានសរសេរថា មានដឹងទេ ហេតុអ្វី «ស្ពៃក្រញាញ់» ធ្លាក់ថ្លៃតែនៅត្រាំកក់ ខេត្តតាកែវ? តស់! ជជែកពីបញ្ហា និងដំណោះស្រាយ និងហេតុអ្វីមិនអាចបិទការនាំចូល។ នៅក្រោមការបង្ហោះរបស់លោក មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានលើកយកបញ្ហាផ្សេងៗមកជជែកគ្នា អំពីបញ្ហានៃការមិនមានលំនឹងទីផ្សារសម្រាប់បន្លែនៅក្នុងស្រុក។ មានគណនីមួយឈ្មោះ Kim Sambath បានលើកឡើងថា ការដែលនាំឱ្យបន្លែនៅក្នុងស្រុកមានការធ្លាក់ចុះនូវតម្លៃជាពិសេសស្ពៃក្រញាញ់

    June 29, 2024
  • ព័ត៌មានអន្តរជាតិ

    (RALEIGH, North Carolina)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា បាននិយាយថាលោកមានបំណងយកឈ្នះលើគូប្រជែងរបស់លោក គឺលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិចិ្ឆកាខាងមុខ ដោយមិនបានផ្ដល់សញ្ញាថាលោកនឹងពិចារណាដកខ្លួនចេញពីការប្រកួតប្រជែងនោះទេ បន្ទាប់ពីធ្វើមិនបានល្អ ក្នុងវេទិកាតស៊ូមតិមួយ ដែលបង្កការព្រួយបារម្ភដល់សហសេវិករបស់លោកក្នុងបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពិធីជួបជុំ មួយថ្ងៃបន្ទាប់ពីចូលរួមក្នុងវេទិកាតស៊ូមតិមួយទល់នឹងមួយជាមួយលោក ដូណាល់ ត្រាំ លោក បៃដិន ដែលមានអាយុ ៨១ឆ្នាំ បានទទួលស្គាល់អាយុ របស់លោកគឺជាបញ្ហាដូចគេថាមែន។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនអាចដើរស្រួលដូចពីមុននោះទេ។

    June 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders Co., Ltd.) ដើម្បីផ្ដល់សិទិ្ធប្រតិបត្តិការវិនិយោគឱ្យទៅក្រុមហ៊ុន ដើម្បីក្រុមហ៊ុនអាចគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ ក្រុមហ៊ុនត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែសាកល្បងនៅក្នុងត្រីមាសទី៣ និងអនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងភាគីរាជរដ្ឋាភិបាល និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders

    June 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអះអាងថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចអាចបណ្ដាលឱ្យញៀន ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែង សម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ការចងចាំ ការសិក្សា និងបង្កជំងឺថប់អារម្មណ៍។  ព្រមជាមួយគ្នានេះ នៅក្នុងយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដោយតឹងរឹងបំផុត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ក្មេងទំនើងមួយចំនួន សុទ្ធតែជាសិស្សគេចពីសាលា ទៅប្រមូលផ្តុំគ្នាលេងបៀរ ផឹកស្រា ជក់កញ្ឆា

    June 29, 2024