- Liny Chan
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដោយដកស្រង់ប្រភពពី ព្រះបរមរាជវាំង-Royal Palace បានឱ្យដឹងថា ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាអកុសល ស្ថិតក្នុងវ័យចន្លោះ ៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ និងបានចាប់ផ្តើមការសិក្សាអំពី ចាប៉ីដងវែងនៅអាយុ ១៣ឆ្នាំ។ ដោយសារតែពិការភាព ជារឿយៗលោកតែងប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការសិក្សាចាប៉ី គឺគ្រាដែលលោកមាន វ័យ១៥ឆ្នាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ
June 28, 2024 - ព័ត៌មានជាតិ
(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្ដកែប នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងវិនិយោគផ្សារក្ដាម ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូប។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងវិនិយោគផ្សារក្ដាម, លោក សោម ពិសិដ្ឋ បានលើកឡើងថា គម្រោងវិនិយោគមួយនេះ នឹងកែប្រែមុខមាត់ថ្មី របស់ផ្សារក្ដាម ខេត្តកែប ឲ្យមានសោភ័ណភាពស្រស់ស្អាត សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថានល្អ។ លោក សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា
June 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររម្លែកទុក្ខចំពោះមរណភាពរបស់លោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកតា ដែលស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត នៅវេលាម៉ោង ១២៖៤០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤
June 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល ៣៥ថ្ងៃ ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២៤៤ ករណី ដែលមានជនសង្ស័យចំនួន ១៣២៩ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៩៦៨ នាក់។ នេះបើយោងតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
June 28, 2024 - ព័ត៌មានជាតិលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្ញើសាររម្លែកទុក្ខចំពោះមរណភាពរបស់លោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្ញើសាររម្លែកទុក្ខចំពោះមរណភាពរបស់ លោកតា គង់ ណៃ ដែលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកតា ដែលស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត នៅវេលាម៉ោង ១២៖៤០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ លោក ហ៊ុន ម៉ានី បានថ្លែងសារទាំងស្រុងយ៉ាងដូច្នេះថា៖ ខ្ញុំពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាពនាថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង
June 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងអះអាងថា ក្រុមហ៊ុនឈ្មោះ នង សារិន មាន សំណាង អ៉ិនវេសម៉ិន ខន់ស្ត្រាក់សិន អ៉ីមផត អិចផត ខូអិលធីឌី (NONG SARIN MEAN SAMNANG INVESTMENT & CONSTRUCTION IMPORT EXPORT CO., LTD) មិនមែនជាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវខេត្តលេខ៣១២ មានទីតាំងចាប់ពីផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅដល់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រីព្រំប្រទល់កម្ពុជា-វៀតណាម នោះទេ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
June 28, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសពីការអាប់ដេតដ៏សំខាន់ចំពោះសេវាកម្មបកប្រែរបស់ខ្លួន ដោយបន្ថែមការគាំទ្រសម្រាប់ភាសាថ្មីចំនួន ១១០។ ការពង្រីកនេះត្រូវបានដំណើរការដោយគំរូភាសាAI គឺ PaLM 2 ។ ខណៈ Google អះអាងថា ការអាប់ដេតនេះនឹងបំបែករបាំងភាសាសម្រាប់ប្រជាជនប្រមាណ ៦១៤លាននាក់នៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ក្រោយការធ្វើបច្ចុប្បន្នភាពនេះបាននាំមកនូវភាសាដែលគាំទ្រសរុបដល់ទៅ ២៤៣ភាសាឯណោះ។ គំរូ PaLM 2 បានផ្តល់ឱ្យអ្នកប្រើប្រាស់អាចរៀនភាសាសម្រាប់ទាក់ទងគ្នាទៅវិញមកបានដូចជាភាសាហិណ្ឌូ «Awadhi និង Marwadi» និងភាសាបារាំង « Seychellois Creole និង Mauritian Creole»
June 28, 2024 - PR
មិនដែលធ្លាប់ជួបទេបងប្អូនអើយ បុរសម្នាក់នេះចិត្តខ្លាំង ហ៊ានលេងគឺមិនមែនលំៗទេ គឺគាត់លេងមែនទែនតែម្ដង។ ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានបុរសម្នាក់ដែលមានឈ្មោះថា រើន រិទ្ធី រស់នៅក្រុងបាវិត ខេត្តស្វាយរៀង បានចូលរួមលេងស៊ុតបាល់ Penalty ក្នុងកម្មពិធី GANZBERG បាល់ទាត់ទ្វីបអ៊ឺរ៉ុបអេក្រង់យក្ស ដែលទីតាំងធ្វើនៅក្នុងទីប្រជុំជននៃក្រុងបាវិត ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ មានដូចជា អជីវករ បុគ្គលិក សន្តិសុខ និងប្រជាពលរដ្ឋ ចូលរួមលេងស៊ុតបាល់យកលុយផុយងាយៗពី GANZBERG យ៉ាងសប្បាយរីករាយ និងបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធសរុបជិត ៣ពាន់ដុល្លារ ។ ក្នុងទិដ្ឋភាពបែបនេះមិនដែលធ្លាប់មានទេ ហើយអ្វីដែលនឹកស្មានមិនដល់ គឺមានបងប្រុសម្នាក់ដែលមានឈ្មោះដូចខាងលើដោយគ្រាន់តែគាត់ចូលលេងស៊ុតបាល់ Penalty
June 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានចោទប្រកាន់ក្រុមក្មេងទំនើង២នាក់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ក្រោយកម្លាំងនគរបាលចាប់ខ្លួនពាក់ព័ន្ធកាប់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅខណ្ឌពោធិ៍សែនជ័យ។ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿង ពាក់ព័ន្ធករណី ក្រុមក្មេងទំនើង មានគ្នាចំនួន២នាក់ ដែលបានធ្វើសកម្មភាពបើពូថៅផ្ទះដែកដងឈើមួយដើម កាប់បំផ្លាញម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Q-9081 របស់ជនរងគ្រោះម្នាក់បណ្ដាលឱ្យខូចខាត បែកក្បាលម៉ូតូ កុងទ័រ និងបែកបាក់ក្បាំងម៉ូតូចំហៀងខាងស្តាំ នៅចំណុចមុខសាលាវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
June 27, 2024 - ព័ត៌មានអន្តរជាតិ
(សៅប៉ូឡូ)៖ មន្រ្តីមួយរូបនៃទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលឆក់យកអាយុជីវិតមនុស្សជាង ១៧០នាក់ និងធ្វើឱ្យប្រហែលកន្លះលាននាក់ត្រូវផ្លាស់ទីលំនៅ នៅឯភាគខាងត្បូងប្រទេសប្រេស៉ីល គឺជាសញ្ញាព្រមានពីគ្រោះមហន្តរាយថែមទៀត នៅទូទាំងតំបន់អាមេរិក ដោយសារតែបញ្ហាអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០២៤។ មនុស្សជាង ៣៨៩,០០០នាក់ ក្នុងរដ្ឋ Rio Grande do Sul ត្រូវចាកចេញពីផ្ទះសម្បែងព្រោះតែទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលក្រុមមន្រ្តីនិយាយថា គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងតំបន់ ខណៈក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យទឹកជំនន់កើតមានឡើងទ្វេដង។ លោក Andrew Harper
June 27, 2024









