Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោតសរសើរដល់និស្សិតច្បាប់ម្នាក់ ដែលមានឈ្មោះក្នុងគណនីហ្វេសប៊ុកថា «Vongchan Reaksmeidara» ដែលមានកែវភ្នែកមុតពូកែ វិភាគឆ្លុះបញ្ចាំងទាំងទិដ្ឋភាពសង្គម និងទិដ្ឋភាពច្បាប់។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធបានបញ្ជាក់ថា «អ្នកដែលអាចមានកែវភ្នែកមួយមុតឆ្លុះឃើញនោះគឺ ឈ្មោះ ដារ៉ា នៅក្នុងហ្វេសប៊ុកនោះ គាត់មើលឃើញកន្លែងហ្នឹងហ្មងដែលសម្ដេចបវរធិបតី ចាប់អារម្មណ៍ទៅលើការវិភាគវែកញែករបស់គាត់ថា មានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គមផង និងទិដ្ឋភាពច្បាប់ផង ហើយគាត់ឯកភាពថា រឿងនេះវាអត់ចូលឃាតកម្មគិតទុកជាមុនទេ»។ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសារមួយដែល សម្តេចធិបតី អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់

    June 27, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon បានឈានដល់ ១៩៣.៦១ក្នុងមួយហ៊ុននៅថ្ងៃពុធសប្តាហ៍នេះ ដែលជំរុញឱ្យតម្លៃក្រុមហ៊ុននេះលើទីផ្សារឈានដល់ ២ពាន់ពាន់លានដុល្លារជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ឆ្លងកាត់ភាពជោគជ័យមួយនេះ បានធ្វើឲ្យក្រុមហ៊ុន Amazon បានចូលរួមជាមួយក្រុមហ៊ុនយក្សធំៗផ្សេងទៀតលើទីផ្សាររួមមាន Nvidia, Apple, Alphabet និង Microsoft ត្បិតក្រុមហ៊ុនទាំងនេះ បានប្តូរវេនគ្នាជាបន្តបន្ទាប់ ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើទីផ្សារ។ ជាក់ស្តែង ក្រុមហ៊ុន Nvidia ដែលផលិតម៉ាស៊ីនមេ AI នោះ ត្រូវបានគេដឹងថា ជាអ្នកទទួលផលដ៏ធំបំផុតមួយក្នុងសម័យបច្ចេកវិទ្យានេះ ដោយតម្លៃទីផ្សាររបស់វាកើនឡើងពី ២ពាន់ពាន់លានដុល្លារដល់ ៣ពាន់ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែជាង៣ខែប៉ុណ្ណោះ។

    June 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកសូមច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយមិនពិត របស់គណនី «ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ»។ ក្រសួងសុខាភិបាលបញ្ជាក់ថា ព័ត៌មានដែលចុះផ្សាយនោះ គឺ ជាព័ត៌មានក្លែងក្លាយ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា «សូមច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយមិនពិតរបស់គណនី ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ ជាព័ត៌មានក្លែងក្លាយ។ ក្រសួងសុខាភិបាល ស្នើសុំធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 27, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោកស្រី ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ អភិបាលរងស្រុក រួមជាមួយមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បានចុះទៅដល់ទៅដល់វាលស្រែរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានចុះអន្តរាគមន៍ករណីដង្កូវមូរស្លឹក និងដង្កូវហ្វូងរាតត្បាតស្រូវប្រជាពលរដ្ឋក្នុងស្រុកចំនួន២ គឺស្រុកព្រៃនប់ និងស្រុកកំពង់សិលា។ បើតាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានលើកឡើងថា ករណីដង្កូវមូរស្លឹក និងដង្កូវហ្វូង រាតត្បាតស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលាខេត្តព្រះសីហនុ។ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់

    June 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានស្នើឱ្យដាក់ឈ្មោះ ស្រី ស៉ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសណាមួយបានឡើយ។ លោក កើត រិទ្ធ បានអះអាងថា ការធ្វើបែបនេះ ដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវរបស់ឈ្មោះ ស្រី ស៉ីណា ត្រូវតែទទួលរងការអនុវត្តទោស នៅក្នុងពន្ធនាគារ ឲ្យបានធ្ងន់ធ្ងរ សាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ។ លោកថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី

    June 26, 2024
  • PR

    ក្នុងអំឡងពេលថ្មីៗនេះ មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជម្រើសជាតិដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុប ដែលក្រុមហ៊ុន GANZBERG ជាដៃគូឧបត្ថម្ភធំ ផ្សាយបន្តផ្ទាល់បាល់ទាត់ទ្វីបអឺរ៉ុប។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរៀងរាល់ ៤ឆ្នាំម្តង កម្មវិធី Euro 2024 ធ្វើឡើងរយៈពេលចំនួនមួយខែពេញ ពោលគឺចាប់ពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡងពេលប្រកួតនេះ ក្រុមហ៊ុន GANZBERG បានបង្កើតព្រឹត្តិការណ៍ GANZBERG អេក្រង់យក្ស ទស្សនាបាល់ទាត់ទ្វីបអ៊ឺរ៉ុប! ដែលមានការរៀបចំហ្គេម ឈ្មោះថា Penalty យកលុយសុទ្ធងាយៗស្រួលៗទទួលបានប្រាក់រង្វាន់ ពេលការចូលលេងរាប់រយដុល្លារ។ ក្រុមហ៊ុន GANZBERG បង្កើតព្រឹត្តិការណ៍

    June 26, 2024
  • PR

    ១៧ មិថុនា ២០២៤- ក្រុមអ្នកបើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នាយ៉ាងច្រើន កុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយដែលឆ្លងកាត់ទីនោះ។ តើហេតុអ្វីបានជាក្រុមអ្នកបើកបរទាំងនោះប្រមូលផ្ដុំគ្នា យ៉ាងកុះករនៅខាងមុខក្រុមហ៊ុន PassApp បែបនេះ ? តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់មួយ របស់ក្រុមហ៊ុន PassApp នោះ គឺយុទ្ធនាការចែកស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណងដាស់តឿន អ្នកបើកបរទាំងឡាយនៅលើដងផ្លូវឱ្យគោរពច្បាប់ចរាចរណ៍

    June 21, 2024
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងសៀមរាប​ បានប្រមូលសិស្សានុសិស្សដែលគេចសាលា​ មិនចូលរៀន​ តែងតែជួបជុំគ្នានៅតាមទីតាំងតារាងបាល់​ និងហាងកាហ្វេមួយចំនួន​យកមកអប់រំ​ ណែនាំ​ ព្រមទាំងធ្វើកិច្ចសន្យាចំពោះមុខអាណាព្យាបាលផងដែរ។ ប្រតិបត្តិការនេះ បានធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់លោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើក្រុមសិស្សគេចសាលា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ភាគីសិង្ហបុរី ពង្រីកជើងហោះហើររបស់ខ្លួនមកកាន់កម្ពុជា ដោយការបើកជើងហោះហើរត្រង់ ពីសិង្ហបុរី មកកាន់ក្រុងព្រះសីហនុ។ បន្ថែមពីនេះ សម្តេចក៏បានស្នើឱ្យសិង្ហបុរី បង្កើនជើងហោះហើរដែលមានស្រាប់ ពីសិង្ហបុរី មករាជធានីភ្នំពេញ និងពីសិង្ហបុរី មកកាន់ក្រុងសៀមរាប-អង្គរ។ ការពង្រីក និងបង្កើនជើងហោះហើរនេះ ដើម្បីឆ្លើយបតនឹងកំណើនអ្នកដំណើររវាងប្រទេសទាំងពីរ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ ការស្នើបែបនេះ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងកិច្ចប្រជុំទ្វេភាគីជាមួយលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស

    June 20, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសវៀតណាមហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងជួបពិភាក្សាជាមួយមេដឹកនាំនៃគណបក្សកម្មុយនិស្ដ ក្នុងដំណើរឈប់សំចតចុងក្រោយរបស់លោកក្នុងប្រទេសចំនួន២ នៅអាស៊ី បន្ទាប់ពីបានចុះសន្ធិសញ្ញាយោធាជាមួយកូរ៉េខាងជើង កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យន្ដហោះរបស់លោក ពូទីន បានចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងហាណូយ ជាទីដែលលោកត្រូវបានទទួលស្វាគមន៍នៅលើព្រំក្រហម ដោយឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Hong Ha និងមន្ត្រីការទូតកំពូលរបស់បក្សកុម្មុយនិស្ដវៀតណាមលោក Le Hoai Trung។ នៅមុនទៅដល់វៀតណាម លោក ពូទីន បានសរសើរទីក្រុងហាណូយ

    June 20, 2024