- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់លើ ព្រះរាជាណាចក្រកម្ពុជាឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 20, 2024 - PR
នៅសណ្ឋាគារ Orkwood Premier ភ្នំពេញ: នៅថ្ងៃទី 15 មិថុនា ឆ្នាំ 2023 គឺជាថ្ងៃដែលអ្នកគាំទ្រទូរសព្ទត្រកូល Redmi បានទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ នោះគឺជាការបង្ហាញនូវសមាជិកចុងក្រោយគេបង្អស់នៃត្រកូល Redmi នោះគឺ Redmi 13 ជាមួយនឹងមុខងារពិសេសជាងមុន រូបរាងដ៏ប្រណីតទាក់ចិត្តអ្នកប្រើប្រាស់ ដោយភ្ជាប់ជាមួយកាម៉េរ៉ាទំហំ 108 MP ធ្វើអោយការថតរូប និង វីដេអូ មានគុណភាពត្រជាក់ភ្នែក និង ស្រស់ស្អាត។ ជាមួយមុខងារដ៏អស្ចារ្យ Redmi 13 ពិតជាសាកសមជាមួយនឹងអ្នកប្រើប្រាស់ដែលចូលចិត្ត ថតរូប ផលិតមាតិការក្នុងប្រព័ន្ធសង្គម
June 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត កុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបង្ហាញពីបំណងចង់ឃើញកូនខ្មែររៀនអក្សរជាតិឱ្យចេះច្បាស់លាស់សិន មុននឹងចេះភាសាបរទេស។ លោកបណ្ឌិត ថ្លែងបែបនេះ ក្នុងកម្មវិធីប្រគល់សញ្ញាបត្ររបស់សាកលវិទ្យាល័យ លើកទី១១ ដល់និស្សិតជយលាភី ដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ មិនត្រឹមតែផ្តាំផ្ញើដល់ក្មេងជំនាន់ក្រោយឱ្យប្រឹងរៀនសូត្រអក្សរជាតិទេ លោកបណ្ឌិត កុល ផេង ក៏បានបង្ហាញពីភាពសោកស្តាយ ដែលកូនៗរបស់លោក មានឱកាសរៀននៅបរទេស ហើយមិនសូវចេះអក្សរខ្មែរ។ លោកបណ្ឌិត កុល ផេង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ កូនៗរៀននៅស្រុកគេអត់ចេះខ្មែរទេ។ អាហ្នឹងដល់មកវិញ
June 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល ១១ម៉ោងនិង៥០នាទី តាំងពីវេលាម៉ោង ២និង៥០នាទីយប់រំលងអាធ្រាត រហូតដល់ម៉ោង ៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបអាចគ្រប់គ្រង គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះឃ្លាំងស្តុបបារី ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងកត់ស្លុតយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្បែរទីតាំងនេះតែម្ដង។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះឃ្លាំងស្តុបបារី
June 15, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ កម្លាំងនគរបាលក្រុងសៀមរាប ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចុះឃាត់ក្មេងទំនើងប្រុសស្រី១៦នាក់ (ស្រី៦នាក់) ដែលគេចពីសាលា និងពីឪពុកម្តាយនាំគ្នាមកជួលបន្ទប់សណ្ឋាគារយីហោ «សេវេនហាភីនីស» ចំនួន២បន្ទប់ លេខ៣០៣ និង៣០៥ ដេកពពាក់ពពូនគ្នា ដើម្បីលេងហ្គេមរយៈពេលកន្លះខែ។ បន្ទាប់ពីចាប់ឃាត់ខ្លួនរួចមក បាននាំយកទៅកាន់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីសាកសួរ រួចឱ្យឪពុកម្តាយមកធានាធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់សណ្ឋាគារ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប កោះហៅយកមកធ្វើការសាកសួរ និងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅសណ្ឋាគារវិញ ដើម្បីឱ្យបញ្ឈប់សកម្មភាព ជួលទៅឱ្យក្រុមក្មេងក្មេងដោយគ្មានឪពុកម្តាយដឹង ឮតទៅទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 15, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ធំ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មដូចជាតាមខ្យុះ ម៉ាត តូបលក់ភេសជ្ជៈ និងក្លិបផ្សេងៗ ហើយថែមទាំង ប្រមូលសិស្សានុសិស្សមួយចំនួនដែលមិនចូលរៀន ចេញពីរៀនហើយទៅនៅតាមកញ្ចុះនោះ ដើម្បីនាំយកទៅអប់រំនៅអធិការដ្ឋាននគរបាលស្រុកស្ទោង និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើមិនសមរម្យទាំងឡាយនោះ។ សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង។ លោកអធិការបានឱ្យដឹងថា អនុវត្តតាមសេចក្តីណែនាំលេខ ៦៤៣៧ របស់រដ្ឋបាលខេត្តកំពង់ធំ និងមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្ទោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនានា បានផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ធំ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មដូចជាតាមខ្យុះ ម៉ាត តូបលក់ភេសជ្ជៈ និងក្លិបផ្សេងៗ។ លោកបានបន្តថា កម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងខ្យុះ កន្លែងលក់ភេសជ្ជៈដែលមានសិស្សសាលាគេច
June 15, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវមាតាបិតា អាណាព្យាបាល ចូលរួមតាមដានទប់ស្កាត់បាតុភាពអសកម្មរបស់យុវជនសិស្សានុសិស្ស នៅគ្រប់សាលា ស្នើឱ្យបន្តសហការជាមួយអាជ្ញាធរដើម្បីចូលរួមទប់ស្កាត់ សិស្សានុសិស្សគេចម៉ោងសិក្សា ដោយរក្សាទំនាក់ទំនង និងផ្តល់ព័ត៌មានទៅវិញទៅមកជាប្រចាំ។ ការអំពាវនាវបែបនេះរបស់លោក ជា វ៉ាន់ចាន់ បានធ្វើឡើងក្នុងពិធីអប់រំផ្សព្វផ្សាយការទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគ្រប់សាលាប្រមូលផ្តុំ គ្នាលេងទូរស័ព្ទ លេងហ្គេមតាមអនឡាញ ជក់បារី និងឈានទៅប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ដល់សិក្សានុសិស្សនៅបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់ ក្រុងស្ទឹងសែន នៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤។ លោកបញ្ជាក់ថា កន្លងមកដោយសង្កេតឃើញថា មានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលារៀន ទៅប្រមូលផ្តុំគ្នានៅតាមម៉ាត
June 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សារពិសេសរបស់លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺចង់ឱ្យយុវជនកម្ពុជាមានបំនិនវិជ្ជាជីវៈឱ្យបានគ្រប់គ្នា ព្រោះថានៅពេលសេដ្ឋកិច្ចកាន់តែធ្វើពិពិធកម្មឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់ ក៏ត្រូវការអ្នកជំនាញបច្ចេកទេសកាន់តែខ្ពស់ដែរ ដូច្នេះយុវជនគ្រប់គ្នាត្រូវតែស្វែងរកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ ការបញ្ចេញសារពិសេសនេះធ្វើឡើងក្នុងឱកាសលោក ហង់ ជួនណារ៉ុន អញ្ជើញបើកជាផ្លូវការនូវទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»» ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានឱ្យដឹងថា TVET ក្នុងសតវត្សទី២១នេះ គឺជាការបណ្ដុះបណ្ដាលបំនិនវិជ្ជាជីវៈនិងបច្ចេកទេស។
June 15, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ទទួលបានរបាយការណ៍មកថា ក្រុមហ៊ុន ByteDance របស់ចិនគ្រោងបញ្ឈប់បុគ្គលិកនៅអង្គភាពឥណ្ឌូនេស៊ីរបស់ខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលខ្លួនបានទិញយកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចក្នុងស្រុក Tokopedia ហើយបញ្ចូលវាជាមួយប្រតិបត្តិការ TikTok តែមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ ជុំវិញផែនការបញ្ឈប់បុគ្គលិកនេះ ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok មិនបានបញ្ជាក់នោះទេ ថាតើមានបុគ្គលិកប៉ុន្មាននាក់នឹងរងផលប៉ះពាល់។ តែបើតាមរបាយការណ៍ពី Bloomberg បានរាយការណ៍ថា មានបុគ្គលិកប្រមាណ ៤៥០នាក់អាចនឹងប្រឈមមុខក្នុងការបញ្ឈប់ជុំនេះ។ គួររំលឹកដែរថា កាលពីខែមករាកន្លងទៅ ByteDance បានបញ្ចប់កិច្ចព្រមព្រៀងទិញយកភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន Tokopedia ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកឥណ្ឌូនេស៊ី។ ទាក់ទិននឹងករណីនេះ បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រុមហ៊ុន
June 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ១១ ករណី ដែលមានជនសង្ស័យចំនួន ៥២ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤១ នាក់និងរត់គេចខ្លួនចំនួន ១១ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ឪពុកម្តាយ
June 15, 2024









