- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកតាមដាន ក៏ដូចជាអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះវត្តមានកីឡាករ Dave Leduc ដែលបានប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ អង្គុយទស្សនាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ Kun Khmer King Of The Ring នៅទីក្រុងកោះពេជ្រ កាលពីរាត្រីថ្ងៃសុក្រកន្លងទៅ ដែលធ្វើឡើងក្រោមវត្តមានរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ សកម្មភាពរបស់ជើងខ្លាំង Lathwei របស់មីយ៉ាន់ម៉ារូបនេះ ត្រូវបានចាត់ទុកជាសញ្ញាណល្អមួយ សម្រាប់ទេសចរណ៍ និងវិស័យកីឡាប្រដាល់គុនខ្មែរ ក្រោមពាក្យមួយឃ្លា «ក្រោយភ្លៀងមេឃស្រលះ» បន្ទាប់ពីមានការសម្របសម្រួល និងបញ្ចប់វិវាទពាក្យសម្ដីគ្នា រវាងប្រធានសហព័ន្ធ និង Dave Leduc ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី
June 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យដកតំណែង ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ឲ្យមកជាមន្ដ្រី។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 15, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុនបានចាប់ផ្ដើមរៀបចំឡើងតាំងពីឆ្នាំ២០០៨ ហើយក៏មានការផ្អាក អនុវត្តនៅក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដឆ្នាំ២០១៩ និង២០២២ និងបានចាប់ផ្ដើមឡើងវិញនៅឆ្នាំ២០២៣។ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ ថា សម្រាប់ឆ្នាំ២០២៤ នេះ ការប្រឡងធ្វើឡើងដើម្បី ទី១. ផ្ដល់ឱកាសឱ្យសិស្សដែលមានបំណងចង់ចូលរួមក្នុងការវាស់ស្ទង់សមត្ថភាពផ្នែកគណិតវិទ្យា អាចចូលរួមនៅក្នុងការធ្វើតេស្ដដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្លួនបាន ហើយកម្មវិធី គឺបើកចំហសម្រាប់ទាំងសិស្សានុសិស្ស ក៏ដូចជាជាសាធារណៈជនទូទៅផងដែរ។ និងទី២. លទ្ធផលដែលទទួលបានពីការធ្វើតេស្តនេះ ក៏សម្រាប់ជាមូលដ្ឋានសម្រាប់អ្នកធ្វើគោលនយោបាយនៅក្នុងការពិនិត្យនិងធ្វើការកែលម្អជាប្រចាំទាំងនៅក្នុងការរៀននិងបង្រៀនមុខវិជ្ជាគណិតវិទ្យាក៏ដូចជាការរៀបចំគោល នយោបាយកម្មវិធីសិក្សានៅក្នុងពេលបន្តបន្ទាប់ផងដែរ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សម្រាប់សិស្សានុសិស្សចូលរួមប្រឡងកន្លងមកមានប្រមាណចន្លោះពី ៣រយ ទៅ៤រយនាក់ ។ដោយឡែកសម្រាប់ឆ្នាំ២០២៣កន្លងមកនេះ
June 15, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Google បានរងការផាកពិន័យនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយគណៈកម្មការទំនាក់ទំនងកូរ៉េ (KCC) បានបញ្ជាឱ្យ Apple បង់ប្រាក់ពិន័យប្រមាណ ២១០លានវ៉ុន (ប្រហែល ១៥៣,០០០ដុល្លារ) ខណៈ Google ត្រូវរងពិន័យតិចជាងប្រមាណ ៣លានវ៉ុន ឬប្រហែល ២,១៧៩ដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។ ជុំវិញការផាកពិន័យនេះ បើយោងតាមរបាយការណ៍ចេញផ្សាយបានបង្ហាញថា ទាំង Apple និង Google បានរំលោភលើប្រការមួយទាក់ទងនឹងការលាតត្រដាងគោលការណ៍ស្តីពីទិន្នន័យទីតាំង និងទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នៅកូរ៉េខាងត្បូង។ ក្រុមហ៊ុនទាំងពីរនេះ បានប្រមូលទិន្នន័យទាំងនោះដោយគ្នានការយល់ព្រមពីអ្នកប្រើប្រាស់នោះឡើយ។ យ៉ាងណាមិញជុំវិញហេតុផលជាក់លាក់ដែល
June 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 15, 2024 - PR
GANZBERG ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀរ GANZBERG បានបន្តធ្វើយុទ្ធនាការសប្បុរសធម៌ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ ខេត្តឧត្តរមានជ័យ តាមកាលកំណត់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមកន្លងមក។ ប្រជាពលរដ្ឋនាំគ្នាមករង់ចាំតាំងតែពីម៉ោង ៧ព្រឹក បានធ្វើអោយកន្លែងចាក់សាំងណែនណាន់តាន់តាប់ រកកន្លែងចូលមិនឃើញដែលម៉ោងកំណត់របស់ក្រុមការងារ GANZBERG គឺវេលាម៉ោង ៨ព្រឹកឯណោះ។ ខណៈនោះផងដែរបងៗ ខាងសមត្ថកិច្ចក្នុងតំបន់បានចុះមកជួយសម្រួល ចរាចរណ៍នឹងសណ្ដាប់ធ្នាប់ ដើម្បីងាយស្រួលអោយប្រជាពលរដ្ឋបានចូលចាក់សាំងម៉ូតូអោយបានគ្រប់ៗគ្នា និងអោយមានដំណើរការរលូនផងដែរ។ ប្រជាពលរដ្ឋគ្រប់ៗរូបពិតជាមានសេចក្ដីត្រេកអរ សប្បាយរីករាយឥតឧបមា ដែលក្រុមការងាររបស់ក្រុមស្រាបៀរ GANZBERG បានចុះមកចាក់សាំងម៉ូតូហ្វ្រីជូនពួកគាត់ តាមពេលវេលា និងតាមកាលកំណត់ដូចដែលបានផ្សព្វផ្សាយក្នុងបណ្ដាញ់សង្គមពិតប្រាកដមែន។ ប្រជាពលរដ្ឋជាច្រើនបាននិយាយថា ក្រុមហ៊ុនស្រាបៀរ GANZBERG
June 14, 2024 - PR
សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ។ ខេត្តកំពង់ឆ្នាំង ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបោះជំហានទៅមុខដ៏សំខាន់មួយទៀតជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនស្ថិតនៅចំកណ្តាលក្រុងកំពង់ឆ្នាំងតែម្តង។ យុទ្ធសាស្ត្រនៃការពង្រីកខ្លួននេះ គឺនាំមកនូវសេវាធនាគារដ៏សម្បូរបែប ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុដែល មានភាពច្នៃប្រឌិត ដើម្បី ផ្តល់អំណាច និង គាំទ្រ ទៅដល់សហគមន៍ តាមរយៈ ការ រួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុកាន់តែប្រសើរបន្ថែមទៀត។ ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមអធិបតីភាព នៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល
June 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់ JICA ជួបពិភាក្សាការងារ និងតម្តែងការគួរសម នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងគ្រោងរៀបចំតំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរ ទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី។ បន្ថែមពីនេះ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា តំបន់ឧទ្យានអង្គវត្ត និងដែន ជម្រកសត្វព្រៃ ភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផង។ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro
June 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះពិនិត្យតាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Royal Railway Cambodia បានដាក់ឱ្យបើកសាកល្បងរថភ្លើងនេះនៅលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដោយត្រូវពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀតបណ្តើរៗតាមដំណាក់កាលនៃការរត់លើផ្លូវដែក ដើម្បីប្រាកដថា មានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។ គួរបញ្ជាក់ថា ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន
June 8, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សាអាមេរិក Microsoft បាននិយាយថា មុខងារបញ្ញាសិប្បនិមិត្ត AI នៅលើកុំព្យូទ័រជំនាន់ថ្មី ដែលអាចចាប់យករូបថតអេក្រង់ (Screenshot) និងមានសមត្ថភាពបើកការស្វែងរកសកម្មភាពនានារបស់អ្នកប្រើប្រាស់ នឹងបិទចោលតែម្តង បន្ទាប់ពីអ្នកស្រាវជ្រាវសន្តិសុខ អះអាងថាមុខងារនេះអាចជាផ្លូវសម្រាប់ Hacker លួចចូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ០២៤។ មុខងារនេះមានឈ្មោះថា Recall គឺមានសមត្ថភាពចម្បងមួយ ដែលក្រុមហ៊ុន Microsoft បានបង្ហាញក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីខែមុន សម្រាប់កុំព្យូទ័រ Copilot+ របស់ខ្លួនដែលនឹងមកដល់ជាមួយនឹងមុខងារ AI ជាច្រើន។ លោក Pavan Davuluri ប្រធានផ្នែកឧបករណ៍
June 8, 2024









