Liny Chan
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិប្រាសាទព្រះវិហារ ភ្នំខ្មោច តាថាវ វាលឥន្ទ្រីយ៍ ទាហានឈ្លានពានសៀមកំពុងបន្ដវាយសម្រុក និងបាញ់ផ្លោងយ៉ាងខ្លាំង ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លានទន្ទ្រានទឹកដីកម្ពុជា។ កងកម្លាំងរបស់កម្ពុជា ក៏បានធ្វើការឆ្លើយតបបាញ់ត្រឡប់ទៅវិញផងដែរ ដើម្បីការពារដែនអធិបតេយ្យជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិទិសបន្ទាយមានជ័យ មានភូមិជោគជ័យ ភូមិព្រៃចាន់ និងច្រកបឹងត្រកួន ទាហានឈ្លានពានរបស់សៀមបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា ហើយកម្ពុជាក៏បានតបតដើម្បីការពារទឹកដីពីការរំលោភបំពាន។ ដោយឡែក សមរភូមិទិសឧត្តរមានជ័យ ប្រាសាទតាមាន់ ជប់គគីរ ថ្មដូន តាក្របី ទាហានសៀមបានបាញ់ផ្លោងកាលពីម៉ោងជាង៧ព្រឹក ហើយស្ងប់ស្ងាត់បន្ដិចនៅម៉ោងជាង៩ តែបន្ដបាញ់ផ្លោងមួយៗ សម្រាប់ទិសប្រាសាទព្រះវិហារ ទាហានសៀមបន្ដបាញ់ផ្លោងតាំងពីវេលាទាបភ្លឺ ហើយមកទល់ម៉ោងជាង៩នេះ បន្ដបាញ់ផ្លោងនៅមុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយ នៅវេលាម៉ោង០៩៖០៥នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    December 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការណែនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន), នៅថ្ងៃទី២៣ និង២៤ ខែធ្នូ ឆ្នាំ ២០២៥ លេខាធិការដ្ឋាន ក.វ.ឦសាន ដែលដឹកនាំដោយលោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ) និង ជាប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន, លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ កសហវ និង ជាអនុប្រធានលេខាធិការដ្ឋាន រួមទាំងសមាជិកនៃលេខាធិការដ្ឋាន បានរៀបចំជំនួបជាមួយក្រុមហ៊ុនវិនិយោគចំនួន៩ ដែលទទួលបានគោលការណ៍វិនិយោគ។ គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីផ្តល់ព័ត៌មានជូនវិនិយោគិន

    December 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ៨: ៤១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១នាក់។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 25, 2025
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ

    December 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានណែនាំឲ្យស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។ នេះបើលិខិតរបស់ក្រសួងការបរទេស ដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងលិខិតបានបញ្ជាក់ថា «ខ្ញុំសូមជម្រាប ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោកអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសថា ចាប់តាំងពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជា អាជ្ញាធរថៃ បានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការ លំបាក និងការភិតភ័យដល់អ្នកដំណើរបរទេស និងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមក ប្រទេសកម្ពុជាដោយអាជ្ញាធរថៃ បានឃាត់ខ្លួន នាំទៅសាកសួរ ថតវីដេអូ និងឆែកឆេរវ៉ាលីសជាដើម»។ ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ

    December 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហ្សង់-​ណូអែល បារ៉ូ​ រ​ដ្ឋមន្ត្រីក្រសួង​អឺរ៉ុប និង​ការ​បរ​ទេស​បារាំ​ង បានអំពាវនាវរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ មាន​បទ​ឈប់​បាញ់​ភា្ល​ម​ៗ។ លោក ហ្សង់-​ណូអែល បារ៉ូ​ បានអំពាវនាវបែបនេះ ក្នុងឱកាសពិភាក្សា​តាម​ទូរសព្ទជាមួ​យលោកឧបនាយក​រដ្ឋ​មន្ត្រី ប្រា​ក់ សុខុន​ រដ្ឋមន្រ្តីក្រសួង​ការ​បរ​ទេ​ស​កម្ពុជា និង​លោក Sihasak Phuangketkeow រដ្ឋម​ន្រ្តី​ការ​បរទេស​ថៃ នាថ្ងៃ​ទី២៣ ​ខែធ្នូ ឆ្នាំ២០២៥។ បើតាមស្ថានទូតបារាំងប្រចាំការកម្ពុជា មួយ​ថ្ងៃក្រោយ​កិច្ចប្រជុំ​ពិ​សេសរ​បស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ស្តីពីជ​ម្លោះ​រវាង​ប្រទេស​​ទាំងពីរ​ (ពោល​គឺថ្ងៃទី​២២ ខែធ្នូ​) និង​មួយថ្ងៃមុន​ការ​ចាប់​ផ្តើម​ឡើងវិ​ញនូ​វកិច្ច​សន្ទនារ​វាង​កង​កម្លាំងទា​ហាន​នៃ​ប្រទេស​ទាំង​ពីរ រដ្ឋមន្ត្រី​បារាំងបា​ន​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ភា្ល​ម​ៗ និង​បាន​លើក​ឡើង​ជាមួយដៃ​គូ​សន្ទនា​ អំពី​បែ​ប​​បទនា​នានៃ​កា​​រ​កាត់​បន្ថ​យ​ភាព​តាន​តឹង។​ លោករដ្ឋមន្ត្រីបាន​សម្តែង​នូវកា​រ​គាំ​ទ្រ​របស់​ប្រទេស​បារាំ​​ង​ ដល់​កិច្ច​ខិ​ត​ខំប្រឹ​ង​ប្រែង​របស់ម៉ា​ឡេស៊ី​ ក្នុង​នាម​ជាប្រធាន​អាស៊ាន

    December 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះសារលើហ្វេសប៊ុក ដោយដាក់ចំណងជើងថា «កម្ពុជាមិនអាចចាញ់ ថៃមិនអាចឈ្នះ» នោះឡើយ។ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងថា ២៣ថ្ងៃក្រោយមក, ២៣ថ្ងៃក្រោយពីផ្តើមវាយលុកលើទឹកដីខ្មែរ នៅបណ្តោយព្រំដែនប្រវែងជាង ៨០០គីឡូម៉ែត្រ, កងទ័ពថៃវ័ណ្ឌជើងក្នុងសង្គ្រាមរ៉ំារ៉ៃ។ គឺជា «សង្គ្រាមលេណដ្ឋាន» ដូចចម្បាំងនៅ Verdun ក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ៖ ចេញពីលេណដ្ឋាន, វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែង តែមិនយូរឡើយត្រូវបានវ៉ៃរុញច្រានវិញ រួចហើយបាក់ទ័ព នាំគ្នារត់ចូលលេណដ្ឋានវិញ។ និយាយបែបផ្សេង ថៃឈ្លានពាន ឈ្នះមិនបានយូរ,

    December 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង នៃក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការសម្រេចឱ្យផ្អាកដំណើរការបង្រៀន និងរៀន សម្រាប់សាលាក្នុងមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ រហូតដល់មានការជូនដំណឹងសារជាថ្មី ដោយសារការឈ្លានពានពីសំណាក់យោធាថៃ មកលើដីកម្ពុជា ក្នុងភូមិសាស្ត្រស្រុកបាណន់៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 24, 2025