- Liny Chan
- ព័ត៌មានជាតិ
(ព្រំដែន)៖ គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានបន្ដសកម្មភាពបាញ់សង្គ្រប់ខ្លាំងនៅមុខប្រាសាទព្រះវិហារ និងភ្នំខ្មោច ដើម្បីឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្លាំងកម្ពុជា បានប្រើប្រាស់ BM21 ដោយបាញ់ស្រោចទៅកាន់មូលដ្ឋានទ័ពរបស់ទាហានសៀម និងកម្លាំងថ្មើរជើងរបស់សៀម ដើម្បីប្រឆាំងទប់ទល់ និងការពារបូរណភាពទឹកដីពីការឈ្លានពាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានប្រើប្រាស់យន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់ចំនួន៦គ្រាប់ នៅក្បែរភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ -នៅវេលាម៉ោង ៩:១២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយចំនួន ១គ្រាប់ ធ្លាក់នៅជិតរង្វង់មូល៥៨ និងចំនួន ១គ្រាប់ទៀត ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន
December 24, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ – នៅវេលាម៉ោង ៥:០៥នាទីព្រឹក យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែកវាយប្រហារមកលើទីតាំងអគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានហៅទង្វើឈ្លានពានរបស់យោធាថៃ ដែលទម្លាក់គ្រាប់បែក បាញ់ផ្សែងពុល បំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះក្នុងដែនអធិបតេយ្យរបស់កម្ពុជាថាជា «ឧក្រិដ្ឋកម្មបរិស្ថាន» ល្មើសធ្ងន់ធ្ងរទៅនឹងច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស បន្ថែមពីការហៅរបស់ក្រសួងមហាផ្ទៃកម្ពុជា ថាថៃប្រព្រឹត្ត«ឧក្រិដ្ឋកម្មសង្គ្រាម»។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ហៅទង្វើយោធាថៃឈ្លានពានទាំងកំរោល និងព្រៃផ្សៃបែបនេះ ក្នុងពេលធ្វើបាឋកថា ស្តីពី ការគ្រប់គ្រងវិស័យបរិស្ថាននៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។ រដ្ឋមន្ត្រីបរិស្ថាន បានពន្យល់ថា៖ « ខ្ញុំប្រើពាក្យឧក្រិដ្ឋកម្មបរិស្ថាន ដោយសារនៅក្នុងច្បាប់អន្តរជាតិមានចែងហាមឃាត់ មិនឱ្យវាយប្រហារ ប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារទេ»។ លោកបណ្ឌិត អ៊ាង
December 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើ បច្ចេកវិទ្យា Ai ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា, ពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លូតត្រង់ បានទទួលរងគ្រោះថ្នាក់រួចទៅហើយដោយសារការវាយប្រហារផ្នែកយោធារបស់ថៃដោយបំពានច្បាប់ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនជាងកន្លះលាននាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីភូមិឋានខ្លួន ហើយកំពុងទទួលរងនូវទុក្ខវេទនា ក្រោយពេលថៃបានទម្លាក់គ្រាប់បែក និងបានបន្តការវាយប្រហារ ដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ដោយឥតរើសគោលដៅឡើយ។ លោក ទេព អស្នារិទ្ធ
December 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ភាគីថៃបានទាត់ចោលសំណើចំនួន ៣ដង របស់ប្រទេសម៉ាឡេស៊ី និង ១ដង របស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោយការផ្ទុះអាវុធឡើងវិញ លើកទី២។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា៖ «ប្រទេសម៉ាឡេស៊ី បានធ្វើសំណើចំនួន ៣ដង ដើម្បីឱ្យមានការវិលត្រឡប់ទៅរកបទឈប់បាញ់ ហើយឯកឧត្តមប្រធានាធិបតី លោក
December 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់អង្គប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានថា ថៃបានចាប់ខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ និងស្នើឲ្យមានការដោះលែងពួកគាត់វិញ។ លោកបានថ្លែងបែបនេះ ក្នុងសន្និសីទព័ត៌មានមួយ បន្ទាប់ពីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៉ី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ថ្ងៃនេះជា ថ្ងៃទី១៤៧ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏បានរំលឹក ទៅដល់អង្គប្រជុំដែរថា ទាហានយើងទាំង ១៨នាក់ ត្រូវបានចាប់ខ្លួនដោយខុសច្បាប់។ អីចឹង សុំឲ្យអង្គប្រជុំ រួមគ្នាឲ្យមានការដោះលែងទាហានរបស់យើងទាំង ១៨នាក់នេះ»។ កម្ពុជាបានអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់
December 23, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ តាំងពីព្រឹកព្រលឹម ដល់ម៉ោង២៖៥០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានសៀមបានបាញ់ផ្លោងកាំភ្លើងធំសរុបជិត៦០គ្រាប់ ចូលស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបង្ហាញកាន់តែច្បាស់អំពីមហិច្ឆតាស្រែកឃ្លានទឹកដីកម្ពុជា លើសពីព្រំដែនជម្លោះ៕
December 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា ការបាញ់គ្រាប់បែកចង្កោមប្រភេទ M46 របស់ទាហានឈ្លានពានសៀម មកកាន់ទឹកដីកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ លើការ ហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ។ លោក ហេង រតនា បានបញ្ជាក់ដូច្នេះថា «នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានសៀម បន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 តាមរយៈគ្រាប់កាំភ្លើងធំ១៥៥ មកចូលបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ ហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ»។ បន្ថែមលើសនេះ លោក ហេង
December 23, 2025









