- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែល មានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងកោះកុង។ ជាក់ស្តែងគិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិលបានស្លាប់ចំនួន ២១នាក់ និងរងរបួសចំនួន ៨៣នាក់ ជនភៀសសឹកកើនដល់ ៦០៧ ៩៨០នាក់ និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញ រួមមានផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ
December 24, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ បើទោះបីមានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន និងការទទូចពីសំណាក់អាមេរិក ចិន និងបណ្តាប្រទេសជាច្រើនឱ្យកម្ពុជា និងថៃ បញ្ឈប់ការផ្ទុះអាវុធរវាងគ្នាយ៉ាងណាក្តី តែកងទ័ពថៃនៅតែបន្តការទន្ទ្រានឈ្លានពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ក្រៅពីការបាញ់ផ្លោងនៅតាមព្រំដែនហើយនោះ កងទ័ពអាកាសថៃ ក៏បានប្រើយន្តហោះ T50 ដែលទិញពីប្រទេសកូរ៉េខាងត្បូងមកទម្លាក់គ្រាប់បែកចូលជ្រៅក្នុងទឹកដីកម្ពុជានៅខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យផងដែរ។ នៅភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាភូមិឋានមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើននោះ កងទ័ពអាកាសថៃ បានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់។ ការទម្លាក់គ្រាប់បែកនេះ បានបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ។ ការភ័យខ្លាចទម្ងន់គ្រាប់ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតនោះ ប្រជាពលរដ្ឋក្នុងភូមិក្មេងចាស់ បានសម្រេចរត់ចេញពីផ្ទះសម្បែងទៅនៅតាមវាលស្រែ។ ក្នុងចំណោមប្រជាពលរដ្ឋដែលបានរត់ចេញពីភូមិនោះ រួមមានស្ត្រីទើបសម្រាលកូន និងក្មេងតូចៗផងដែរ។ ទិដ្ឋភាពនោះ រំលេចនូវក្តីសង្វេគយ៉ាងខ្លាំងក្លា ហើយនេះក៏បង្ហាញឱ្យឃើញនូវទង្វើព្រៃផ្សៃរបស់កងទ័ពអាកាសថៃ ដើម្បីសម្រេចមហិច្ឆតាឈ្លានពានដ៏ឃោរឃៅរបស់ពួកគេ គេមិនខ្លាចរអាច្បាប់ទម្លាប់សកល
December 24, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ ប្រជាពលរដ្ឋ និងកូនសិស្សសាលាសម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ នាំគ្នារត់ប្រសាច ក្រោយពួកយោធាថៃឈ្លានពានប្រើ T-50 ទម្លាក់នៅក្បែរភ្នំសំពៅ ខេត្តបាត់ដំបង នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវេលាម៉ោងជាង ២រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ទាហានឈ្លានពានរបស់សៀម បានប្រើប្រាស់យន្ដហោះចម្បាំង T-50 ទម្លាក់គ្រាប់បែក១គ្រាប់ទៀតហើយ នៅជើងភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ពោលនៅទីតាំងដែលពួកគេទម្លាក់កាលពីព្រឹកមិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធ ទី២៤ ខែធ្នូ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះយោធាដែលកំពុងកើតឡើងរវាងកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងការកើនឡើងជម្លោះ យ៉ាងឆាប់រហ័ស ការប្រើប្រាស់អាវុធបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ និងការកើនឡើងផលប៉ះពាល់បង្កឡើងដោយការប្រយុទ្ធគ្នាដល់មនុស្សធម៌ចំពោះភាគីទាំងសងខាង។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសអូស្ត្រាលី។ ក្រសួងការបរទេសអូស្ត្រាលីបានចូលរួមរំលែកទុក្ខដល់អ្នកដែលបានបាត់បង់សមាជិកគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ហើយបានស្នើឱ្យភាគីទាំងសងខាងធានាឱ្យបាននូវការការពារ ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសម្បត្តិបេតិភណ្ឌវប្បធម៌។ «យើងជំរុញឱ្យភាគីទាំងសងខាងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ បន្ធូរបន្ថយភាពតានតឹង ចាត់វិធានការឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាពក្នុងនោះរួមមានតាមរយៈការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួ»។ នេះបើតាមសេចក្ដីថ្លែងការណ៍ដដែល។ ក្រសួងការបរទេសអូស្ត្រាលីក៏បានជំរុញផងដែរឱ្យកម្ពុជា និងថៃចូលរួមដោយសុច្ឆន្ទៈក្នុងកិច្ចចរចាអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ GBC សំដៅសម្រេចឱ្យបាននូវដំណោះស្រាយដោយ សន្តិវិធី និងយូរអង្វែង។ ក្រសួងស្វាគមន៍កិច្ចប្រឹងប្រែងរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកដើម្បីគាំទ្រឱ្យមានការបិទបញ្ចប់ជម្លោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ – ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង (T-50TH) ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។ ស្ថានការណ៍នៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនក្នុងយោធភូមិភាគទី៤ យោធាថៃនៅបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា
December 24, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានប្រើប្រាស់យន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែក នៅស្រុកស្រីស្នំ ខេត្តសៀមរាប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានបង្កកំណើតកូន កូនដំរីក៏បានស្លាប់ផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។ កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ
December 24, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ ប្រជាពលរដ្ឋ និងកូនសិស្សរត់ប្រសាច ក្រោយពួកឈ្លានពានប្រើ F16 ទម្លាក់នៅក្បែរភ្នំសំពៅ ខេត្តបាត់ដំបង នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ មុខទំនិញសំខាន់ៗដែលត្រូវបានកែសម្រួលអត្រាពន្ធគយនិងអាករពិសេស មានដូចខាងក្រោម៖1- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក ០% លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ អង់តែននិងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់2- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ៧% លើមុខទំនិញ បន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ
December 24, 2025









