Liny Chan
  • PR

    មូលនិធិទ្រទ្រង់ជនភៀសសឹក អំពាវនាវដល់សាធារណជនឱ្យបន្តចូលរួមបរិច្ចាគ ដើម្បីជួយសង្គ្រោះដល់គ្រួសាររាប់ពាន់ដែលកំពុងត្រូវការជំនួយជាបន្ទាន់ នៅតាមតំបន់ព្រំដែន។ ក្បួនរថយន្តដឹកជំនួយចំនួន ១១ គ្រឿង ផ្ទុកដោយស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ បានចេញដំណើរពីអគារធនាគារវីងថៅវើ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដើម្បីនាំយកអំណោយសប្បុរសធម៌ជូនដល់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ។ រថយន្ត ទាំងនេះ មានផ្ទុក នូវ អង្ករចំនួន ៣០ តោន មីចំនួន ២.០០០ កេស ព្រមទាំងកញ្ចប់ ចំនួន ៣.០០០ ដោយ កញ្ចប់នីមួយៗមាននូវ មុង ភួយ កន្ទេល ក្រមា

    December 22, 2025
  • ព័ត៌មានជាតិ

    (ម៉ាឡេស៊ី)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានជួបទ្វេភាគីជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់នូវសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាមួយគ្នាថ្មីៗនេះ នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញាកន្លងទៅ។ ជំនួបថ្ងៃនេះ បានផ្ដោតសំខាន់លើការវិវត្តនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសជម្រាបជូន លោក Vivian Balakrishnan អំពីស្ថានភាពថ្មីៗ ដោយសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ឱ្យមានបទឈប់បាញ់ អំពាវនាវឱ្យមានការចរចាតាមផ្លូវការទូត

    December 22, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិនៅបឹងត្រកួន ភូមិជោគជ័យ និងព្រៃចាន់ កងកម្លាំងរបស់កម្ពុជា បានឈរជើង និងគ្រប់គ្រងទីតាំងរបស់ខ្លួនបានយ៉ាងរឹងមាំ បើទោះ​បីជាទាហានឈ្លានពានសៀម បានបើកការវាយលុយ និងបាញ់ផ្លោងយ៉ាងសន្ធប់ខ្លាំងតាំងពីព្រឹក រហូតមកដល់ម៉ោង៣រសៀលនេះ។ ទាហានឈ្លានពានសៀម បើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា តាំងពីព្រឹកថ្ងៃទី២២ ខែធ្នូ យ៉ាងគគុក ដោយពួកគេ បាញ់ផ្លោងយ៉ាងសន្ធាប់ខ្លាំង ជាមួយការបុកកម្លាំងថ្មើរជើង។ កងកម្លាំងរបស់យើងបានវាយទប់ទល់ ជាមួយការបាញ់ តបតទៅវិញយ៉ាងចាស់ដៃ និងខ្លាំងក្លាបំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 22, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ នៅវេលាម៉ោងជាង៨យប់ ថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ទាហានឈ្លានពានសៀម កំពុងបន្តបាញ់ផ្លោងនៅមុខប្រាសាទព្រះវិហារ ចន្ទក្រហម និងភ្នំខ្មោច៕ ផ្ដល់សិទ្ទិដោយ៖ Fresh News

    December 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់ការកែទម្រង់​ក្នុងវិស័យនានា រួមមានវិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្រ្តវិនិយោគសកល។ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជួបសន្ទនាទ្វេភាគី ដើម្បីបញ្ជាក់សារជាថ្មីនូវភាពជាដៃគូសហប្រតិបត្តិការដ៏រឹងមាំ ក៏ដូចជា ដើម្បីពិនិត្យមើលនូវវឌ្ឍនភាពក្នុងវិស័យសំខាន់ៗនៃកិច្ចសហ-ប្រតិបត្តិការកន្លង ។ កិច្ចសន្ទនា បានផ្ដោតការពិភាក្សាលើការវិវត្តពេលថ្មីៗ នៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជា និងសហភាពអឺរ៉ុប

    December 19, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានសៀមបានបន្ដបាញ់ផ្លោងកាំភ្លើងធំ និងផ្សែងពុលខ្លាំង នៅភូមិសាស្ដ្របឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា៕

    December 19, 2025
  • ព័ត៌មានជាតិ

    (UN)៖ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Türk នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ បានបង្ហាញការព្រួយបារម្ភជុំវិញការកើនឡើងជម្លោះថ្មីៗនេះ នៅក្នុង ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា ដែលកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិល ជាមួយការជំរុញឱ្យភាគីទាំង២ ត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញ។ នេះបើតាមការគេហ័ទំព័ររបស់អង្គការសហប្រជាជាតិ។ លោក Volker Türk បាននិយាយថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះតំបន់នៅជុំវិញភូមិ និងទីតាំងវប្បធម៌ដែលកំពុង និងត្រូវបានរងការវាយប្រហារដោយយន្ដហោះចម្បាំង ដ្រូន និងកាំភ្លើងធំ»។ លោកបន្ថែមថា «នៅក្រោមច្បាប់មនុស្សធម៌អន្តជាតិ វាពិតជាច្បាស់លាស់ណាស់ថាការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺជារឿងសំខាន់បំផុត»។ ឧត្តមស្នងការសិទ្ធិមនុស្សរូបនេះក៏បានជំរុញឱ្យភាគីទាំង២ បិទបញ្ចប់ការវាយប្រយុទ្ធគ្នា និងត្រឡប់ទៅរកកិច្ចសន្ទនាវិញផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ០៩:៤៥នាទី យោធាថៃ បានបន្តបាញ់ផ្លោងចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូនេះបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ។ នៅក្នុងសេចក្តីប្រកាសព័ត៍មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានប​ញ្ជាក់ឱ្យដឹងថា ឧត្តមស្នងការអង្គការ សហប្រជាជាតិសិទ្ធិមនុស្ស លោក Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ជ្រួន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។

    December 19, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមវេលាម៉ោងប្រមាណ ៧៖៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍តាមសមរភូមិព្រំដែនរៀងស្ងប់ស្ងាត់បន្តិច ខណៈគោលដៅខ្លះនៅវេលាម៉ោងទៀបភ្លឺ ទាហានឈ្លានពានសៀម បានបាញ់ចូលមកដីយើងយ៉ាងខ្លាំង។ សមរភូមិថ្មដា នៅវេលាម៉ោងជាង៤ទៀបភ្លឺ ពួកវាបាញ់ចូលដីយើង ដើម្បីស្វែងរកបន្ទាយទាហានយើង និងក្រោយមកពួកវាបន្តប្រើដ្រូនខ្នាតធំ បង្ហោះមើលទីតាំងទាហានរបស់យើងបន្តទៀត។ សម្រាប់សមរភូមិបឹងត្រកួន នៅវេលាម៉ោងប្រមាណ៤ ពួកវាបាញ់ចូលជាច្រើនគ្រាប់ ហើយបន្តបាញ់ចូលភូមិជោគជ័យនៅវេលាម៉ោងប្រមាណ៦៖៣០នាទី។ នៅសមរភូមិឧត្តរមានជ័យ នៅវេលាម៉ោងជិត៥ពួកវាបន្តបាញ់ចូលថ្មដូន និងតាក្របី។ នៅឯសមរភូមិព្រះវិហារ រៀងស្ងប់ស្ងាត់។ ជារួមនៅសមរភូមិជួរមុខខ្លះ យូរៗពួកវាបាញ់ផ្លោងចូលម្តង។ សម្រាប់កងកម្លាំងរបស់យើងនៅបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីការពារទឹកដី និងត្រៀមឆ្លើយតបជាមួយសត្រូវទៅវិញគ្រប់ពេល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 19, 2025