- Liny Chan
- PR
នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីសាមគ្គីភាព និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបានកើតឡើងពីគ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ។ ឈរលើស្មារតីរួបរួមនេះហើយបុគ្គលិកនៃធនាគារ វីង បានចូលរួមបរិច្ចាគថវិកាសរុបចំនួន ២០០.០០០ ដុល្លារអាមេរិក ដែលជាធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ក្រុមគ្រួសារកំពុងរងគ្រោះដែលត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីកងទ័ពថៃមកលើទឹកដីកម្ពុជា។ បុគ្គលិកធនាគារ វីង ប្រមាណ ៥.០០០ នាក់ បានស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សប្រចាំខែ ធ្នូ ឆ្នាំ២០២៥ របស់ខ្លួន ដើម្បីចូលរួមចំណែកក្នុង “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដែលជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង លោកជំទាវ អ្នកឧកញ៉ា
December 18, 2025 - ព័ត៌មានជាតិ
(ណៃពិដោ)៖ កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បាននិយាយថា លោកស្រី អោងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំង គឺមានសុខភាពល្អធម្មតា បន្ទាប់ពីកូនប្រុសលោកស្រី បានអះអាងថា ខ្លួនទទួលបានព័ត៌មានតិចតួចបំផុត អំពីស្ថានភាពរបស់អតីតមេដឹកនាំវ័យ៨០ឆ្នាំរូបនេះ ហើយភ័យព្រួយថា លោកស្រី ស៊ូជី អាចបានបាត់បង់ជីវិតទៅហើយ ទាំងខ្លួនមិនបានដឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងកិច្ចសម្ភាសន៍មួយនៅទីក្រុងតូក្យូ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កូនប្រុសលោកស្រី ស៊ូជី គឺលោក Kim Aris បានប្រាប់ Reuters ថា រូបលោកមិនបានទទួលដំណឹងអំពីម្តាយរបស់ខ្លួនច្រើនឆ្នាំមកហើយ ហើយជឿថា
December 17, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ មកទល់ម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀមបានបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោង ចូលតំបន់អូរភ្លុកដំរី នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លានទឹកដីកម្ពុជា។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នៅតែបន្ដឈរជើងយ៉ាងរឹងមាំគ្រប់សមរភូមិទាំងអស់ ដើម្បីការពារបូរណភាពទឹកដីជាតិ និងបាញ់តបតប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕
December 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយមើលឃើញពីស្ថានភាពជាក់ស្ដែងក្នុងការប្រើប្រាស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភម៉ូតូចំនួន៦គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចល័តដឹកស្បៀងទៅជួរមុខ។ ឆ្លើយតបបញ្ហាចំពោះមុខនេះ នាយឧត្តមសេនីយ៍ ស ថេត ក្នុងនាមជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ គឺបានគិតគូធ្វើការបែងចែកស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាជាបន្ដបន្ទាប់ដល់កម្លាំងនគរបាល ដែលកំពុងប្រកៀកស្នាគ្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីវាយបណ្ដេញខ្មាំងឈ្លានពានដែលបន្ដមហិច្ឆតាចង់ដណ្ដើមកាន់កាប់ដែនអធិបតេយ្យកម្ពុជា។ នាយឧត្តមសេនីយ៍ ស ថេត ជំនួសមុខឲ្យថ្នាក់ដឹកនាំនគរបាលជាតិទាំងអស់ បានផ្ញើក្ដីនឹករលឹក និងកម្លាំងចិត្តយ៉ាងធំធេងទៅដល់កម្លាំងនគរបាលជួរមុខ ក៏ដូចជាកងយោធពលខេមរភូមិន្ទ និងបន្ដគាំទ្រតាមគ្រប់ មធ្យោបាយទាំងអស់ដល់កម្លាំងជួរមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមដាំបន្លែ ចលនា «យើងរួមគ្នាដើម្បីជាតិ» នាសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញ។ សូមជម្រាបថា នាពេលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានណែនាំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកា ធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹក។ លោកជំទាវអំពាវនាវថា «ដើម្បីបង្កើនទឹកចិត្ត និងកម្លាំង ខ្មែរជួយខ្មែរ នាងខ្ញុំបានរៀបចំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាព ធ្វើការចាប់ផ្តើមដាំ បន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹករបស់យើង
December 17, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តពង្រីកបម្រាមធ្វើដំណើរមិនឱ្យចូលមកសហរដ្ឋអាមេរិក តាមរយៈការហាមឃាត់មនុស្ស មកពី៧ប្រទេសថែមទៀត រួមមានទាំងស៉ីរី ហើយនិងអ្នកកាន់លិខិតឆ្លងដែនអាជ្ញាធរប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រការនេះនាំឱ្យចំនួនប្រទេសកើនដល់ជិត៤០ហើយ ដែលពលរដ្ឋត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក។ ទន្ទឹមគ្នា លោក ត្រាំ ក៏បានរឹតបន្តឹងក្បួនច្បាប់ សម្រាប់ការធ្វើដំណើរទូទៅ មកពីក្រុមប្រទេសលោកខាងលិចផងដែរ។ សេតវិមានបាននិយាយក្នុងសេចក្តីប្រកាសថា សហរដ្ឋអាមេរិកហាមឃាត់ជនបរទេសទាំងឡាយណា ដែលមានបំណងគំរាមកំហែងពលរដ្ឋអាមេរិក ហើយលោក ត្រាំ ក៏ចង់រារាំងផងដែរ មិនឱ្យមានជនបរទេសណានៅក្នុងសហរដ្ឋអាមេរិក ដែលនឹងបង្កការបំផ្លិចបំផ្លាញឬអស្ថិរភាព ចំពោះវប្បធម៌ រដ្ឋាភិបាល ស្ថាប័ន
December 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការសម្រេចរបស់ក្រុមប្រឹក្សាវិទ្យាស្ថានស្មិតសូនីញាន នៃសារមន្ទីរជាតិសិល្បៈអាស៊ី នៅសហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ។ វត្ថុបុរាណខ្មែរចំនួន ៣រូបរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 17, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តបន្ទាយមានជ័យ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក តែពួកទាហានសៀមឈ្លានពានមិនអាចរុលចូលទឹកដីកម្ពុជាបាននោះឡើយ ពោលពួកឈ្លានពានបានបន្ដបាញ់ផ្សែងពុលយ៉ាងគំហុកចូលទឹកដីកម្ពុជា។ បើទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជា បន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងបាញ់ឆ្លើយតបទៅវិញជាបន្ដបន្ទាប់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕ ប្រភព៖ Fresh News
December 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅវាយប្រហារផងដែរ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់លើកម្ពុជា ដើម្បីបង្កហេតុ និងបង្កើតលេសក្នុងការឈ្លានពានកម្ពុជា ខណៈពេលនេះ ពិភពលោកបានដឹងយ៉ាងច្បាស់ថា ថៃជាភាគីដែលបានបើកការវាយប្រហារឈ្លានពានកម្ពុជា និងបង្កើតសង្គ្រាមឈ្លានពាន ដើម្បីបង្វែរការចាប់អារម្មណ៍ពីវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រាលជ្រៅរបស់ខ្លួន។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពយោធារបស់ថៃ មកលើកម្ពុជា
December 17, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ គិតត្រឹមម៉ោង៩៖៤០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធរវាងកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកនៅតំបន់ភូមិជោគជ័យ ដោយយោធាថៃព្យាយាមរុញបុកកម្លាំងថ្មើរជើងចូលដែនអធិបតេយ្យកម្ពុជា ប៉ុន្ដែមិនអាចបំបែកកំពែងការពាររបស់កងទ័ពកម្ពុជាដ៏រឹងមាំបានឡើយ។ យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំធ្លាយរហូតដល់ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីយកឱកាសឲ្យកម្លាំង ដែលនេះបង្ហាញអំពីមហិច្ឆតាឈ្លានពានគ្មានស្រាក់ស្រានរបស់យោធាថៃ៕ ប្រភព៖ Fresh News
December 17, 2025







