- Liny Chan
- ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថាចិននឹងបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការជួយលើកកម្ពស់ការកសាងសន្តិភាពឡើងវិញរវាងថៃ និងកម្ពុជា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថាលោក Wang Yi ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក Prak Sokhonn និងរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ។ តាម Xinhua ទាំងភាគីកម្ពុជា និងថៃ បានធ្វើការសង្ខេបខ្លីៗប្រាប់លោក Wang អំពីការវិវត្តចុងក្រោយពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយបានបង្ហាញពីឆន្ទ:ដើម្បីបន្ធូរបន្ថយភាពតានតឹង
December 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ *ម៉ោង ០៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 19, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិអូរភ្លក់ដំរី នៃតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងកម្លាំងកម្ពុជា កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកជាមួយពួកទាហានសៀម ដែលបាញ់ផ្លោងមកលើដែនអធិបតេយ្យរបស់កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 18, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវេលាម៉ោង២៖៤០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ យន្ដហោះចម្បាំង F16 របស់ទាហានសៀម បានបន្ដទម្លាក់គ្រាប់បែកចំនួន២គ្រាប់បន្ថែមទៀត ចូលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយមុននេះ១០នាទីទើបតែទម្លាក់២គ្រាប់ដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ សិស្សភៀសខ្លួនបានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន១៦០២ ក្នុងរាជធានី-ខេត្ត២២ សិស្សសរុបចំនួន៩៤០៧នាក់។ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco) ប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។ ក្រសួងបញ្ជាក់ថា ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពី គណៈកម្មការសិល្បៈ អាស៊ីបានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានា ដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវ ជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។ ក្នុងចំណោមវត្ថុទាំង១៣រូបនេះ មានដូចជា៖
December 18, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ មានហេតុការណ៍បាក់ស្ពានមួយសង្កត់លើរថយន្ដដឹកទំនិញមួយគ្រឿង និងរថយន្ដ pickup មួយគ្រឿងនៅលើផ្លូវ Thep Ratthanakorn ក្នុងខេត្ត Samut Prakan ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។ តាម Khaosod ហេតុការណ៍បាក់ស្ពានថ្មើរជើងខាងលើបានបណ្ដាលឱ្យមនុស្សមួយចំនួនរងរបួស និងមានមនុស្សជាប់នៅក្នុងរថយន្ដ។ ចំណែក អាជ្ញាធរកំពុងរួសរាន់ធ្វើដំណើរទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការស៊ើបអង្កេត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 18, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវេលាម៉ោង១១៖០៦នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានប្រើប្រាស់យន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ – ម៉ោង ០៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោច។– ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រពាក់ស្បែក ។ កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។
December 18, 2025 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីថ្ងៃពុធ ទី១៧ ខែធ្នូ បាននិយាយថាកម្ពុជា និងថៃ យល់ព្រមចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ក្នុងទីក្រុងគូឡាឡាំពួ ដើម្បីពិភាក្សាពីការទប់ស្កាត់កុំឱ្យជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំង២រាលដាល់កាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes។ តាមលោក អាន់វ៉ា កម្ពុជា និងថៃក៏បានយល់ព្រមផងដែរឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះត្រួតពិនិត្យតំបន់ព្រំដែន ហើយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែននៃ ប្រទេសទាំង២ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តការចូលរួមក្នុងកម្រិតយោធា។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបន្ថែមថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានមានគោលដៅបញ្ចុះបញ្ចូលឱ្យថៃ និងកម្ពុជាទប់ស្កាត់កុំឱ្យភាពតានតឹងកើនឡើងរឹតតែខ្លាំងនៅតាមបណ្ដោយ ព្រំដែនរវាងប្រទេសទាំង២ ខណៈមេដឹកនាំនៃប្រទេសទាំង២ក៏មានបំណងបញ្ចប់ជម្លោះឱ្យបានកាន់តែឆាប់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 18, 2025






