Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាបានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២២ ខែធ្នូ។ ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ដែលជាសហប្រធាន GBC ថៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសន្ទនា និងដំណោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ចំពេលមានភាពតានតឹងនៅតាមបណ្តោយព្រំដែន។ សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន បានស្វាគមន៍ការពិភាក្សាស្តីពីការបន្តបទឈប់បាញ់ និងបញ្ឈប់នូវអរិភាពទាំងឡាយ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងក្តីសង្ឃឹមសម្រាប់ការបន្ថយភាពតានតឹងនៅដំណាក់កាលដំបូង។ លើខ្លឹមសារនៃកិច្ចពិភាក្សា កម្ពុជាបានស្នើឱ្យកិច្ចប្រជុំ GBC ផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន។

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន បានឱ្យដឹងថា ការចូលទៅបញ្ចេញមតិ (Comment) ចែករំលែក (Share) ឬចុចប្រតិកម្ម (React) លើអត្ថបទ រូបថត រូបភាព វីដេអូ ឬសារទម្រង់ផ្សេងៗ ដែលជាមាតិកាតាមបណ្ដាញសង្គមរបស់ប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ (ព័ត៌មានក្លែងក្លាយ) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយមាតិកានោះ ដោយមិនដឹងខ្លួន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមបញ្ជាក់ជូនថា ទង្វើខាងលើនេះ ធ្វើឱ្យព័ត៌មានក្លែងក្លាយ បាននិងកំពុងសាយភាយ បំភ្លៃ ភូតកុហក ញុះញង់ និងបំបាក់ស្មារតី

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណង ពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បី ជួយដល់គ្រួសារភៀសសឹក។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដល់ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាបថា ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាព មនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណង

    December 23, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតត្រឹមម៉ោង១២៖៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិតាថាវ ប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ ភ្នំទ្រព្យ ទាហានសៀមបន្ដបាញ់ផ្លោងចូលដីកម្ពុជា ដើម្បីបន្ដមហិច្ឆតាឈ្លានពានរបស់ពួកគេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 23, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ទាហានសៀម បន្ដសកម្មភាពឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយបាញ់ផ្លោងកាំភ្លើងធំចូលដល់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លើសពីព្រំដែនជម្លោះនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ សកម្មភាពនៃបាញ់ផ្លោងនេះ តាំងពីយប់រំលងអធ្រាត្រ រហូតដល់ម៉ោង១១ព្រឹកនេះ។ បើគិតត្រឹមព្រឹកព្រលឹម មកទល់ម៉ោង១១នេះ ទាហានសៀនបាញ់ផ្លោងជិត ៣០គ្រាប់ហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានជូនដំណឹងថា សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា «សួនច្បារនរោត្តម សីហនុ»។ ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។ ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨

    December 23, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជាគុន (Guo Jiakun) បានប្រកាសនៅថ្ងៃនេះថា ចិនគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ដើម្បីធានាសន្តិភាពរវាងកម្ពុជា និងថៃ។ តាមរយៈសេចក្តីថ្លែងការណ៍ លោកបានបញ្ជាក់ថា ចាប់តាំងពីស្ថានការណ៍មានភាពតានតឹងឡើង ចិនបានចូលរួមជាមួយភាគីទាំងពីរតាមរបៀបរបស់ខ្លួន ដោយរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី បានជួបសន្ទនាជាមួយសមភាគីនៃប្រទេសទាំងពីរ។ ជាពិសេស បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី លោក តេង ស៊ីជុន (Deng Xijun) កំពុងស្ថិតក្នុងបេសកកម្មការទូតសម្របសម្រួលដើម្បីជួយរៀបចំកិច្ចចរចា។ លោក គួ បានសង្កត់ធ្ងន់ថា ចិននឹងបន្តដើរតួនាទីស្ថាបនាដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្តារសន្តិភាពឡើងវិញសម្រាប់ផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕⁩

    December 23, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ក្នុងនោះរួមមានទាំងរវាងថៃ និងកម្ពុជា។ ឆ្លើយតបទៅនឹងសំណួរបស់ អ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨។ ឥរិយាបថរបស់ថៃចាប់ផ្ដើមល្អប្រសើរឡើងវិញ។ ដូចដែលអ្នកទាំងអស់គ្នាដឹងបន្ទាប់ពីពួកគេ (ថៃ) បានចាប់ផ្ដើមសង្រ្គាមឡើងវិញជាមួយកម្ពុជា។ ពួកគេ (ថៃ និងកម្ពុជា) បានចាប់ផ្ដើមសង្រ្គាមជាថ្មី។ ប៉ុន្តែខ្ញុំគិតថាលោក Marco យើងត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមរវាងថៃ និងកម្ពុជា។ ដូច្នេះយើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា កម្ពុជានិងចិន គឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា។ សម្តេចបានលើកឡើងបែបនេះ នៅវិមាន៧មករា នារសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ពេលអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅថា «ចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន បច្ចុប្បន្ន សម្ដេចតេជោ សង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី

    December 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖ -នៅម៉ោង ១៤:៤២នាទី យោធាថៃបានបាញ់ផ្លោងមកលើទីតាំងប្រជាជនស៊ីវិលកំពុងរស់នៅប្រមាណជាង ៤០គ្រាប់ នៅក្នុងភូមិសាស្ត្រ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងកំពុងតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ

    December 22, 2025