Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី២៧ ឈ្មោះ ភូតូ ដែលនឹងបានឥទ្ធិពលមកលើកម្ពុជា។ ក្រសួងបញ្ជាក់ថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ ទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៖ ទី១.

    November 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គរក្សស៊ីវិលទាំង២នាក់របស់ឧកញ៉ា ធាង ទ្រី ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នណិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពទាំងនេះ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ។ ការធ្វើកិច្ចសន្យាអប់រំនេះ បន្ទាប់ពីពួកគេទទួលស្គាល់កំហុស និងបានចេញវីដេអូសុំទោសជាសាធារណ: និងសុំឲ្យមហាជនលើកលែងទោស។ អ្នកទាំង២នាក់ រួមមាន ឈ្មោះ យឿង វិចិត្រ អាយុ២៩ឆ្នាំ និងឈ្មោះ ឡូត សាន់ថុន អាយុ៣២ឆ្នាំ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងករណីពួកគេទាំងពីរនាក់ ប្រព្រឹត្តទង្វើមិនគួរគប្បីបែបនេះម្ដងទៀត នឹងត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយអនុវត្តតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង៕

    November 26, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ យោងតាមលិខិតផ្ទៃក្នុងរបស់រដ្ឋាភិបាល ដែល Reuters ទទួលបាន រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយ លើជនភៀសខ្លួនទាំងអស់ដែលចូលមកសហរដ្ឋអាមេរិក ក្រោមអាណត្តិដឹកនាំដោយអតីតប្រធានាធិបតី ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow

    November 25, 2025
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ ភូមិព្រៃ ចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានវិលត្រឡប់ ទៅ ផ្ទះ សម្បែងរបស់ខ្លួនបណ្តើរៗហើយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីពួកគេឃើញសភាពការណ៍ស្ងប់ស្ងាត់។ ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានជម្លៀសចេញពីភូមិឋានជាបន្ត បន្ទាប់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានហេតុការណ៍កងទ័ពថៃ បាញ់ ប្រហារលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស ៣នាក់។ ជាមួយការវិលត្រឡប់ទៅវិញរបស់ប្រជាពលរដ្ឋនេះ គេបានឃើញអាជ្ញាធរខេត្តជាក្រុមការងារគ្រប់គ្រងមណ្ឌលសុវត្ថិភាពនៅវត្តចាន់ស៊ីសាមគ្គីរតនារាម បានរៀបចំរថយន្តជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅផ្ទះសម្បែងរបស់គាត់ផងដែរ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ

    November 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយជិត បុគ្គលិកក្រុមហ៊ុនឱ្យប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ។ លោក ស៊ុន មេសា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមកាត់ដេរ និងជំនួយការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ មេត្តាប្រើពាក្យសម្តីឱ្យបានទន់ភ្លន់ក្នុងការបំពេញការងារជាមួយកម្មករនិយោជិត ជាពិសេស បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ សូមកុំមានការជេរប្រមាថ ហើយបងប្អូនកម្មករ ឬនិយោជិតទាំងអស់អាចប្តឹងមកក្រសួង មកអ្នកនាំពាក្យ ឬបណ្តឹងអនាមឹករបស់ក្រសួង»។ ការអំពាវនាវរបស់ លោក ស៊ុន មេសា

    November 25, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីព្យាយាមបើកគេចពីគោលដៅ និងធ្វើឲ្យកងកម្លាំងម្នាក់រងរបួស នៅចំណុចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច តាមបណ្តោយផ្លូវ ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោងជាង ១២យប់ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ករណីនេះកម្លាំងនគរបាលព្រហ្មទាន់កម្រិតធ្ងន់ តាមដេញចាប់រហូតទៅដល់ ម្តុំរង្វង់មូលត្រីដូហ្វីន ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់កាំភ្លើងបាញ់ទៅលើកង់រថយន្ត ទើបអាចឃាត់ខ្លួនបាន។ ក្រោយកើតហេតុ ជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងបន្តនីតិវិធីច្បាប់នៅស្នងការដ្ឋាននគរបាលខេត្តព្រសីហនុ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចជំនួបនេះបានធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈ បទពិសោធ និងការ អនុវត្តល្អៗ ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានស្នើដល់ រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ជួយជំរុញយ៉ាងណាឱ្យភាគីថៃគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាដោយសន្តិវិធី។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទី ដែលបានទទួលស្គាល់ជាអន្តរជាតិ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤

    November 25, 2025
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង (Lee Jae Myung) បានព្រមាននៅថ្ងៃចន្ទនេះថា កូរ៉េទាំងពីរកំពុងស្ថិតក្នុង «ស្ថានភាពគ្រោះថ្នាក់ខ្លាំង» ដែលការប៉ះទង្គិចគ្នាដោយចៃដន្យអាចកើតឡើងបានគ្រប់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap។ លោក លី បានលើកឡើងថា កូរ៉េខាងជើងកំពុងបដិសេធមិនឆ្លើយតបការហៅទូរស័ព្ទរបស់សេអ៊ូល និងកំពុងសាងសង់របងលួសបន្លានៅតាមបណ្តោយព្រំដែនយោធា ដែលជារឿងមិនធ្លាប់កើតមានចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ មកម្ល៉េះ។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ទំនាក់ទំនងអន្តរកូរ៉េបានក្លាយទៅជាអរិភាព និងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង…ហើយភាគីខាងជើងកំពុងបង្ហាញឥរិយាបថជ្រុលនិយមបំផុត»។ គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានស្នើឱ្យមានកិច្ចពិភាក្សាយោធាជាមួយកូរ៉េខាងជើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីកំណត់ព្រំដែនច្បាស់លាស់នៅតាមបណ្តោយខ្សែបន្ទាត់កំណត់ព្រំដែនយោធា (MDL) ដើម្បីការពារការប៉ះទង្គិចគ្នាប្រដាប់អាវុធ។ ប៉ុន្តែមកទល់ពេលនេះ ទីក្រុងព្យុងយ៉ាងមិនទាន់បានឆ្លើយតបនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយមើលឃើញពីអត្រាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នមានការកើនឡើង និងជាសញ្ញាគួរឲ្យព្រួយបារម្ភនោះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ណែនាំឲ្យនគរបាលចរាចរណ៍ អនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញជាបណ្ដើរៗ បន្ទាប់ពីការអនុវត្តនេះត្រូវបានផ្អាកសកម្មភាពមួយរយៈពេលកន្លងទៅ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងយ៉ាងដូច្នេះថា «ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឲ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ននៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតីនៃគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។ ជាមួយនឹងការអនុវត្តរឹងបន្ដឹងច្បាប់ចរាចរណ៍នេះ លោក ទូច សុឃៈ បានអះអាងថា មន្ដ្រីនគរបាលចរាចរណ៍ មិនតម្រូវឲ្យផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍នោះទេ

    November 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំភ្លឺ៣ចំណុច ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ សម្តេចបានបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែង។ ខាងក្រោមនេះជាសារទាំងស្រុងរបស់សម្តេចបវរធិបតី៖ ជូនចំពោះបងប្អូនជនរួមជាតិ។ បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។ ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ

    November 25, 2025