- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ក្នុងខណៈដែលកម្ពុជាកំពុងរងការឈ្លានពានពីថៃ ត្រូវនាំគ្នាប្តេជ្ញាប្រែក្លាយការឈឺចាប់របស់យើង ទៅជាកម្លាំងស្នូលរបស់ជាតិ តាមរយៈការពង្រឹងការផលិតឱ្យកាន់តែខ្លាំងជាងមុន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំង ដែលជាផ្នែកមួយជួយដល់ការការពារបូរណភាពទឹកដី។ ថ្លែងអ្នកទៅកាន់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង៣ពាន់នាក់ ក្នុងខេត្តកំពង់ចាម ក្នុងយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៥ លោកបានគូសបញ្ជាក់បន្តថា«ការជួបជុំគ្នានៅថ្ងៃនេះ នឹងធ្វើឱ្យស្មារតីបងប្អូននឹងនរ ជឿជាក់លើរដ្ឋាភិបាល ជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវធិបតី។ សង្រ្គាមកើតឡើងនៅទល់ដែនក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នានៅទីនេះត្រូវខិតខំកសាង នូវសេដ្ឋកិច្ចរបស់យើង ខិតខំពង្រីក ដើម្បីជួលបងប្អូនយើងដែលត្រឡប់ពីថៃមកវិញ ម្នាក់ជួលបានតែ១ ឬ២នាក់ថែម ក៏យើងអាចជួលបានរាប់ម៉ឺន រាប់ពាន់បានដែរ»។
December 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។ ទី១៖ ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១:០០នាទីរំលងអាធ្រាត្រ យោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទ តាក្របី និងជប់អង្គុញឥតដាច់។– ម៉ោង ៥:៣០នាទី យោធាថៃចាប់ផ្តើមធ្វើការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។– ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់
December 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅកម្ពុជា បានចេញមកទាត់ចោលការផ្សាយរបស់ថៃថា មានពលរដ្ឋរុស្ស៉ីធ្វើជាទាហានស៉ីឈ្នួលឲ្យកម្ពុជា ក្នុងសង្គ្រាមឈ្លានពានថៃលើកម្ពុជា។ លោក Anatoly Borovik បានច្រានចោលបែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់លោក ស្តីពីលទ្ធផលគោលនយោបាយការបរទេសរុស្ស៉ី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សេចក្តីប្រកាសរបស់ថៃ? មិនដែលមានព័ត៌មានបែបនេះទេ។ ដូច្នេះមិនមានភស្តុតាងអ្វីឡើយ។ បើថៃចោទដោយព័ត៌មានក្លែងក្លាយ យើងខាតពេលច្រើន។ ខ្ញុំមិនធ្វើអត្ថាធិប្បាយទេ»។ សូមជម្រាបថា ស្ថានទូតរុស្ស៉ី នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក៏បានថ្លែងសារថា សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលអះអាងថា មានពលរដ្ឋរុស្ស៉ីបានធ្វើជាទាហានស៊ីឈ្នួល នៅក្នុងជម្លោះព្រំដែន រវាងថៃ និងកម្ពុជា គឺជារឿងមិនពិតនោះទេ។ ស្ថានទូតរុស្ស៉ី
December 16, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដបាញ់ផ្លោងចូលសមរភូមិភ្នំខ្មោច និងអានសេះ ខេត្តព្រះវិហារ ដើម្បីឈ្លានពានកម្ពុជា។ ជាការឆ្លើយតប កម្ពុជាបានប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ដោយបាញ់ស្រោចទៅកាន់យោធាថៃវិញយ៉ាងចាស់ដៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 16, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានភាពស្ងប់ស្ងាត់ បន្ទាប់ពីកាលវេលាទាបភ្លឺយោធាថៃបានបាញ់ផ្លោងនៅតំបន់ច១។ បើទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជា បន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីឆ្លើយតបការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់យោធាថៃ៕ ប្រភព៖ Fresh News
December 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីរួមជាមួយលោកស្រី Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការប្រកាសបើកកម្មវិធីមហោស្រពអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ សិក្ខាសាលានេះមានការចូលរួមពីលោក Maung Maung Kyaw ប្រធានគណៈប្រតិភូនៃក្រសួងសណ្ឋាគារ និងទេសចរណ៍ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកស្រី Tran Thi Phuong Nhung ប្រធានគណៈប្រតិភូនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក លោកស្រីរដ្ឋលេខាធិការ
December 16, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ អូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ទិសតាក្របី ខេត្តឧត្តរមានជ័យ សៀមបន្តផ្លោង។ យ៉ាងណាក៏ដោយការបាញ់ជាបន្ដបន្ទាប់របស់យោធាថៃ មិនអាចធ្វើអ្វីកងកម្លាំងកម្ពុជាបាននោះទេ ពោលកងកម្លាំងកម្ពុជានៅបន្ដឈរជើងយ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញ ដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 16, 2025 - ព័ត៌មានជាតិ
(សេតវិមាន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា សង្រ្គាមរវាងកម្ពុជា និងថៃ កំពុងមានមនុស្សស្លាប់រឿងបែបនេះមិនគួរកើតឡើងទេ យើងនឹងចូលដោះស្រាយសង្រ្គាមនេះ។ ការថ្លែងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងកម្មវិធីមួយនៅក្នុងសេតវិមាននាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក)។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមអរគុណច្រើន។ យើងមានកិច្ចសន្ទនាដ៏ល្អកាលពី១ម៉ោងមុន ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប។ ភាគច្រើនក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមជាមួយរុស្ស៉ី និងអ៊ុយក្រែន។ យើងបានពិភាក្សាគ្នាយ៉ាងវែងអន្លាយ ហើយមានរឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អ ប៉ុន្តែយើងបាននិយាយតាំងពីយូរមកហើយ ហើយវាជារឿងដ៏ពិបាក។ ដូចអ្នកទាំងអស់គ្នាដឹង យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយ កំពុងមានបញ្ហាបន្តិចបន្តួច កាលពីម្សិលមិញ នោះគឺរវាងថៃនិងកម្ពុជា តែយើងនឹងដោះស្រាយវា។
December 16, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ រហូតមកដល់វេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាហានឈ្លានពានថៃ បានប្រើប្រាស់កាំភ្លើងធំ និងកម្លាំងថ្មើរជើង បាញ់យ៉ាងខ្លាំងនៅសមរភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ។ ពួកវាបានបញ្ជូនទ័ពថ្មើរជើងវ៉ៃបុកចូលសមរភូមិព្រៃចាន់យ៉ាងខ្លាំង តែមិនអាចទម្លុះកម្លាំងយើងនៅទីនោះបាន។ ជាការឆ្លើយតប កម្លាំងកម្ពុជាបានបាញ់តបតទៅវិញយ៉ាងខ្លាំងក្លា មិនឲ្យចូលមកឈរជើង និងកាន់កាប់ទីតាំងយើងបាននោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 16, 2025 - ព័ត៌មានជាតិ
(បាងកក)៖ ស្ថានទូតរុស្ស៉ីក្នុងទីក្រុងបាងកក បាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ថាសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលអះអាងថាមានពលរដ្ឋរុស្ស៉ីបានធ្វើជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែន រវាងថៃ និងកម្ពុជា គឺជារឿងមិនពិតនោះទេ។ នេះបើតាមកាសែតថៃ Khaosod។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ស្ថានទូតរុស្ស៉ីបាននិយាយថាព័ត៌មានដែលពលរដ្ឋរុស្ស៉ីមួយចំនួនធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះរវាងប្រទេសទាំង២ គឺជារឿងមិនពិត ហើយ ទំនងជាត្រូវបានប្រឌិតឡើងដោយពីប្រភពនៅខាងក្រៅតំបន់។ ស្ថានទូតបន្ថែមថាការចោទប្រកាន់បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៉ីនៅក្នុងប្រទេសថៃ ដែលស្នាក់នៅក្នុងប្រទេសមួយនេះ ជាភ្ញៀវទេសចរណ៍ ឬធ្វើជំនួញ ហើយក៏អាចបំផ្លាញដល់ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៉ី និងថៃផងដែរ។ តាមស្ថានទូតរុស្ស៉ី ទីក្រុងមូស្គូរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងជាមួយកម្ពុជា និងថៃ ហើយគាំទ្រដល់ដំណោះស្រាយសន្តិវិធីដើម្បីបិទបញ្ចប់ជម្លោះព្រំដែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 15, 2025







