- Liny Chan
- ព័ត៌មានជាតិBREAKING: មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព
(ប៉េកាំង)៖ ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥។ លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 15, 2025 - ព័ត៌មានជាតិ
(បាងកក)៖ នាយកដ្ឋានឧតុនិយមថៃ បានព្រមានថា នឹងមានភ្លៀងធ្លាក់កម្រិតច្រើនទៅធ្ងន់ធ្ងរ ទឹកជំនន់ភ្លាមៗ ហើយផ្នែកខាងលើនៃប្រទេសថៃ នឹងមានអាកាសធាតុត្រជាក់ខ្លាំង ខ្យល់បោកបក់ និងចុះត្រជាក់។ នេះបើយោងតាមការចេញផ្សាយកាសែត Khaosod នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥។ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ តំបន់ភាគខាងត្បូងប្រទេសថៃ នឹងបន្តមានភ្លៀងធ្លាក់ខ្លាំង តាមតំបន់មួយចំនួន ពិសេសខេត្ត Phatthalung, Songkhla, Pattani, Yala, Narathiwat, Trang, និង Satun។ នេះដោយសារខ្យល់មូសុងឦសានមានកម្លាំងខ្លាំងគួរសម
December 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥.២២ម៉ែត្រ ប្រវែងទទឹង៣២.២០ម៉ែត្រ ជម្រៅ ៨.១០ម៉ែត្រ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០នាក់ (ស្រី ១៥៧នាក់) មាន ៤០សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១ ៨៧៧នាក់ (ស្រី ៩៩៩នាក់) មាន៤៣សញ្ជាតិ ហើយចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៨២៤នាក់)
December 15, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ មកទល់ម៉ោងជាង៣រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បាននិងកំពុងបន្ដបាញ់ផ្លោងសង្គ្រប់ដោយអាវុធធន់ធ្ងន់ជាច្រើនប្រភេទ ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ជាការឆ្លើយតប កងកម្លាំងរបស់កម្ពុជាបានធ្វើការបាញ់ផ្លោងស្រោចតបតទៅទីតាំងមូលដ្ឋានទ័ពរបស់ថៃវិញផងដែរ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យ៕ ផ្ដល់សិទ្ធិដោយ ៖ Fresh News
December 15, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ មកទល់ម៉ោង៣រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បាននិងកំពុងបន្ដបាញ់ផ្លោងយ៉ាងខ្លាំងចូលតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាការឆ្លើយតប កងកម្លាំងរបស់កម្ពុជា បានធ្វើការបាញ់ផ្លោងស្រោចទៅទីតាំងមូលដ្ឋានទ័ពរបស់ថៃវិញផងដែរ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា ដោយមិនខ្មាំងបំពានបានឡើយ៕ ប្រភព៖ Fresh News
December 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៦ខេត្ត បានបិទទ្វារសរុប ១ ០៣៩សាលា ប៉ះពាល់គ្រូបង្រៀន ៩ ៧៩៧នាក់ និងសិស្ស ២៤២ ៨៨១នាក់ ដោយសារការឈ្លានពានរបស់ទាហានសៀម៕
December 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកា ធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹក។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានខ្លឹមសារដូចខាងក្រោម៖ «ដើម្បីបង្កើនទឹកចិត្ត និងកម្លាំង ខ្មែរជួយខ្មែរ នាងខ្ញុំបានរៀបចំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាព ធ្វើការចាប់ផ្តើមដាំ បន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹករបស់យើង បានមួយចំនួន។ សូមដាំបន្លែណាដែលឆាប់បានទទួលផល។ ចាប់ផ្តើមពីតូចតែនាងខ្ញុំ ចង់ឲ្យសិស្សសាលារបស់យើង
December 15, 2025 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយថាម៉ាឡេស៊ីកំពុងសម្របសម្រួលកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ ក្នុងគោលបំណលបិទបញ្ចប់អរិភាព ទាំងឡាយនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ក្នុងកម្មវិធីមួយនៅឯវិទ្យាស្ថាន International Institute of Advanced Islamic Studies លោក អាន់វ៉ា បានកត់សម្គាល់ថា «យើងកំពុង សម្របសម្រួល និងតាមដានកិច្ចប្រឹងប្រែង។ ពួកគេ (ថៃ និងកម្ពុជា) បានស្នើឱ្យលើកពេលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលដំបូងឡើយគ្រោងនឹងធ្វើនៅថ្ងៃអង្គារស្អែកនេះ។ ដូច្នេះយើងបាន លើកពេលកិច្ចប្រជុំ ប៉ុន្តែយើងនៅតែអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយនេះជារឿងសំខាន់បំផុត»។
December 15, 2025 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ថាកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានលើកពេល ខណៈជម្លោះព្រំដែនរវាងកម្ពុជា និងថៃមិនបានថមថយនោះទេ ហើយមានការព្រួយបារម្ភថាជម្លោះនឹងកើនឡើងថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Malay Mail។ កិច្ចប្រជុំពិសេសដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារស្អែក ត្រូវបានរំពឹងថានឹងមានការចូលរួមពីបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះដែលកំពុងកើតឡើងដែលបាន សម្លាប់មនុស្សរាប់សិបនាក់នៃភាគីជម្លោះទាំងសងខាង។ ប៉ុន្តែ លោក អាន់វ៉ា បាននិយាយថាថៃ និងកម្ពុជាបានស្នើសុំឱ្យលើកពេលជាបណ្ដោះអាសន្ន។ លោក អាន់វ៉ាបានបន្ថែមថាម៉ាឡេស៊ី នៅតែបន្ត សម្របសម្រួល និងជំរុញឱ្យប្រទេសទាំង២បញ្ឈប់ការប្រយុទ្ធគ្នា។ លោក អាន់វ៉ា ក៏បានបង្ហើបឱ្យដឹងដែរថារូបលោកបន្តរក្សាការទំនាក់ទំនងជាមួយថៃ និងកម្ពុជាឈរលើមូលដ្ឋានជាប់លាប់៕
December 15, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ រហូតមកទល់ម៉ោង១ រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិប្រាសាទតាក្របី ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺកងកម្លាំងប្រដាប់អាវុធកម្ពុជា កំពុងបន្តឈរជើងគ្រប់គ្រងយ៉ាងរឹងមាំបំផុត បើទោះបីយោធាថៃ ប្រឹងបាញ់សង្គ្រប់ប៉ុនប៉ង់ដណ្ដើមយកយ៉ាងណាក៏មិនអាចទៅរួចនោះទេ។ តំបន់ប្រាសាទតាក្របី យោធាថៃបានវាយសង្គ្រប់ និងបុកខ្លាំងតាំងពីថ្ងៃផ្ទុះអាវុធដំបូងមកម្ល៉េះ ដោយមួយថ្ងៃជិត១០ដង តែមិនអាចទម្លុះកំពែងការពារដ៏រឹងមាំរបស់កងកម្លាំងកម្ពុជាបានឡើយ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជឿជាក់លើភាពអង់អាចក្លាហាន និងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការប្រយុទ្ធទប់ទល់ប្រឆាំងការឈ្លានពានពីយោធាថៃ។ សូមប្រជាពលរដ្ឋកុំជឿ តាមការផ្សាយព័ត៌មានប្រឌិតរបស់សារព័ត៌មានថៃឲ្យសោះ។ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី កងកម្លាំងកម្ពុជាបានបាញ់តបតជាមួយអាវុធធន់ធ្ងន់ (BM21) ស្រោចទៅលើយោធាថៃយ៉ាងចាស់ដៃ ដែលធ្វើឲ្យពួកគេមិនអាចរុលចូលមកកាន់កាប់ប្រាសាទតាក្របី និងតំបន់សំខាន់ៗជាច្រើនទៀតរបស់កម្ពុជាបានឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 15, 2025









