Liny Chan
  • ព័ត៌មានជាតិ

    (គូឡាឡំាពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូថានៅបន្ទាប់ពីបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនៅចំពោះមុខជម្លោះព្រំដែនជាមួយកម្ពុជា និងថៃ លោកបានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែក ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន។ ក្នុងកិច្ចសន្ទនា លោក អាន់វ៉ា បានឱ្យដឹងថារូបលោកបានបង្ហាញការព្រួយបារម្ភរបស់ម៉ាឡេស៊ី និងជំរុញឱ្យភាគីទាំង២ អត់ធ្មត់ជាអតិរមា បញ្ឈប់រាលអរិភាព និងបញ្ចៀសរាល់ការធ្វើសកម្មភាពយោធាដែលនាំ ឱ្យជម្លោះកើនឡើង ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងបាយ ឬការចល័តកងកម្លាំងប្រដាប់អាវុធ ដែលនឹងត្រូវចូលជាធរមាននៅម៉ោង ១០យប់

    December 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា អានុទីន ឆាន់វីរៈគុល បានគូសបញ្ជាក់ថា សម្តីបានបង្ហាញថាគាត់ជាមនុស្សគ្មានមេត្តាធម៌ ជាមនុស្សព្រៃផ្សៃ ជាមនុស្សមិនគោរព និងឱ្យតម្លៃទៅលើជីវិតរបស់មនុស្ស។ ការចេញមកបញ្ជាក់បែបនេះរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងក្រោយពីលោក អានុទីន ឆាន់វីរៈគុល ដែលជានាយករដ្ឋមន្ត្រីរត់ចោលកៅអី បានបង្ហោះលើបណ្តាញសង្គមថា​យោធាថៃ នឹងបន្តអនុវត្តសកម្មភាពយោធា មកលើកម្ពុជារហូតដល់លែងមានអារម្មណ៍ថាមានគ្រោះថ្នាក់ និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនរបស់ថៃ។ ត្រង់ចំណុចនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា ពាក្យសម្តីរបស់អានុទីន គឺបានឆ្លុះបញ្ចាំងពីការគិតរបស់មេដឹកនាំចាំផ្ទះរូបនេះ និងក្រុមរបស់ពួកគេចង់ឃើញកម្ពុជាធ្លាក់ខ្លួនជាប្រទេសទន់ខ្សោយ និងក្រីក្រ។

    December 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍គ្រប់ប្រភេទ នៅត្រង់ចំណុចស្ពានជ័យជំនះ (ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយសារយោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ចំនួន ២គ្រឿង បានវាយប្រហារដោយទម្លាក់បែក កាត់ផ្តាច់ស្ពាននេះ៕ ខាងក្រោមនេះជាសេចក្តីជ​ូនដំណឹងរបស់ក្រសួងសាធារណការ៖ ផ្ដល់ សិទ្ធិដោយ៖ Fresh News

    December 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលចំពោះការផ្សព្វផ្សាយរបស់ផេក Army Military Force Wassana Nanuam និងកងទ័ពទាន់ហេតុការណ៍ គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃកាពិត។ ការផ្សព្វផ្សាយរបស់ផេកArmy Military Force Wassana Nanuam កងទ័ពទាន់ហេតុការណ៍ និងRoyal Thai Army ជាសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត។ សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការ បំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

    December 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រមុខចលនាអូឡាំពិកកម្ពុជា បានចាត់ទុកការដកខ្លួនពីស៊ីហ្គេម លើកទី៣៣ របស់ប្រតិភូកីឡាកម្ពុជា ស្របតាមគោលនយោបាយ និងធម្មនុញ្ញអូឡាំពិកអន្ដរជាតិ ដែលមជ្ឍដ្ឋានជាតិ និងអន្ដរជាតិ មិនអាចរិះគន់ ឬចោទប្រកាន់លើការសម្រេចចិត្តដកខ្លួននេះឡើយ ដ្បិតកម្ពុជា បានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចរាល់ ក្នុងនាមសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ នេះបើយោងតាមសំណេរលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោយកម្ពុជា សម្រេចដកខ្លួនពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ កាលពីថ្មីៗ ហើយលោកក៏រំលេចផងដែរថា កាលពី ៦៦ឆ្នាំមុន ពោលគឺកាលពីឆ្នាំ១៩៥៩ កម្ពុជាក៏ធ្លាប់ធ្វើពហិការមិនចូលរួមការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នប្ដូរមកជាកីឡាស៊ីហ្គេម នេះផងដែរ ក្រោមមូលហេតុដូចគ្នា ដោយសារការព្រួយបារម្ភពីសុវត្ថិភាព។ លោកទេសរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខ្ញុំសូមអរគុណចំពោះមតិទាំងឡាយ

    December 12, 2025
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មន្រ្តីកម្ពុជាបានចេញមកទាត់ចោលសម្ដីរបស់អ្នកនាំក្រសួងការពារជាតិថៃ ដែលថាក្បាលគ្រាប់ធ្លាក់ក្នុងបរិវេណមន្ទីរពេទ្យនៅស្រុកសំពៅលូន ខេត្តបាត់ដំបង គឺជាក្បាលគ្រាប់ក្លែងក្លាយ ហើយក៏ជាបរិវេណមន្ទីរពេទ្យក្លែងក្លាយដែរ។ ឆ្លើយតបជាមួយសម្ដីរបស់ភាគីថៃបែបនេះ មន្រ្តីបានបញ្ជាក់ថា ក្បាលគ្រាប់របស់ថៃដែលបាញ់ចូលដីកម្ពុជានោះ គឺជាក្បាលគ្រាប់ពិតប្រាកដ ហើយបរិវេណដែលបាញ់ចូលនោះ ក៏ជាមន្ទីរពេទ្យយ៉ាងពិតប្រាកដ។ ផ្ទុយទៅវិញ មានតែអ្នកនាំពាក្យក្រសួងការពារជាតិថៃទេ ដែលប្រឌិតព័ត៌មានបំភ័ន្ដសាធារណមតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលចំពោះការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាត វាយប្រហារគំរាមកំហែងថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោលយ៉ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវ និងពង្រីកការរំលោភបំពានមកលើកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    December 12, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោង១២៖៤០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឃាត់ខ្លួនបានចារកម្មថៃម្នាក់ នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រមូលព័ត៌មានបញ្ជូនឱ្យយោធាថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បច្ចុប្បន្នភាពនៃផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ គិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើល្មើសច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់របស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលផ្តើមឡើងជាថ្មីទៀត ចាប់ពីថ្ងៃទី៧ ខែធ្នូ មកនោះ បានបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន ជាច្រើនកន្លែង

    December 12, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ គិតមកត្រឹមថ្ងៃទី១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ តាមសមរភូមិនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ កងទ័ពកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក ដោយយោធាថៃបន្តបាញ់ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រើទាំងយន្ដហោះទម្លាក់គ្រាប់បែក និងដ្រូន។ នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានថៃ បានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង ៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ជាំតែ ទាហានក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    December 12, 2025