- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនបណ្តោះអាសន្ន នៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ ដែលមានខ្លឹមសារទាំងស្រុង៖ ប្រភព៖ Fresh News
December 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានបង្ហាញពីស្ថានភាពជនភៀសសឹក ដោយសារយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទីល្ងាច។ តាមរបាយការណ៍ បានឱ្យដឹងថា មានប្រជាពលរដ្ឋស៉ីវិលបានភៀសសឹកចំនួន ៥៥ ៧៤៣គ្រួសារ ស្មើប្រមាណ ១៩២ ១៧៣នាក់។ ក្នុងនោះមានជនស៉ីវិលចំនួន ១០នាក់ បានស្លាប់ដោយសារការឈ្លានពានរបស់កងទ័ពថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ សាលាសរុបចំនួន៩០៩ នៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុកចំនួន២០ បានបិទទ្វារទាំងស្រុង ដោយសារការឈ្លានពានរបស់ថៃ ចាប់ពីថ្ងៃទី៨ធ្នូមក។ ការទ្វារផ្អាកបង្រៀននេះ បានធ្វើឱ្យ ប៉ះពាល់ដល់គ្រូបង្រៀន៧៦០១នាក់ និងសិស្ស ចំនួន ២១៦១០៧នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានឱ្យដឹងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មានជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតដល់១០នាក់ ក្នុងនោះក៏មានទារក១នាក់ផងដែរ និងរងរបួសជនស្លូតត្រង់ចំនួន៦០ នាក់។ ពាក់ព័ន្ធនឹងបញ្ហានេះ កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទតាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបានបំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ។
December 11, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណជិត ១១ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងកម្ពុជា បានធ្វើការបាញ់តបត និងឈរជើងយ៉ាងរឹងមាំនៅសមរភូមិបឹងត្រកួន ក្រោយយោធាថៃព្យាយាមរុលចូលមកតាំងពីម្សិលមិញ។ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 11, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវលេាម៉ោងប្រមាណ១០៖៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបន្ដបាញ់កាំភ្លើងផ្លោងធន់ធ្ងន់ ចូលមកមូលដ្ឋានស្រុកសំៅលូន ខេត្តបាត់ដំបង។ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 11, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវលេាម៉ោងប្រមាណ១០៖០៦នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃកំពុងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងកម្លាំងថ្នើរជើងបាញ់សង្គ្រប់នៅទិសអូរភ្លុកដំរី និងថ្មដា ខេត្តពោធិ៍សាត់ ប៉ុន្ដែកម្លាំងកងទ័ពរបស់កម្ពុជា បានធ្វើការតបតទៅវិញធ្វើឲ្យយោធាថៃដកថយ។ ប៉ុន្ដែថៃនៅបន្ដប្រើប្រាស់ដ្រូនដដែល ដើម្បីសង្គ្រប់លើមូលដ្ឋានកងទ័ពកម្ពុជា។ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 11, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅវលេាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបន្ដប្រើប្រាស់ផ្សែងពុល នៅទល់មុខសមរភូមិប្រាសាទព្រះវិហារ និងប្រើប្រាស់កាំភ្លើងបាញ់ផ្លោងសម្រុកខ្លាំង នៅតំបន់អានសេះ និងតំបន់ជាំតែខ្លាំង។ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 11, 2025 - ព័ត៌មានជាតិ
(វ៉ាទីកង់)៖ សម្តេចប៉ាប លីអូ ទី១៤ (Pope Leo XIV) នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យបញ្ចប់អរិភាពជាបន្ទាន់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាទីដែលការប៉ះទង្គិចគ្នាថ្មីៗនេះ បានបណ្តាលឱ្យមានអ្នករងគ្រោះ រួមទាំងជនស៊ីវិល និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានវ៉ាទីកង់។ ថ្លែងទៅកាន់អ្នកស្មោះស្ម័គ្រនៅក្នុងសវនាការទូទៅ នៅថ្ងៃពុធនេះ សម្តេចប៉ាបបានសម្តែងនូវ «ទុក្ខសោកដ៏ក្រៀមក្រំ» ចំពោះសេចក្តីរាយការណ៍ពីតំបន់នោះ ដោយទ្រង់បានស្នើឱ្យភាគីទាំងពីរ «បញ្ឈប់ការបាញ់គ្នាជាបន្ទាន់ និងចាប់ផ្តើមការសន្ទនាឡើងវិញ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 11, 2025








