- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO បានឱ្យដឹងថា អង្គការនេះ កំពុងត្រៀមខ្លួនជាស្រេច ជាមួយនិងបច្ចេកទេស និងវិធានការនានា ដើម្បីជួយដល់ប្រាសាទខ្មែរមួយចំនួន ដែលរងការខូចខាតធ្ងន់ធ្ងរ ដោយសារតែទាហានថៃបាញ់បំផ្លាញ ក្នុងពេលកំពុងមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែន។ លោក Lazare Aloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) បានថ្លែងតាមប្រព័ន្ធ Video ពីប្រទេសបារាំង មកកាន់កិច្ចប្រជុំពេញអង្គលើកទី៣២នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែប។ លោកថ្លែងទៀតថា
December 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានធ្វើបច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើ ប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជា៖ ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតចាប់ពីម៉ោង ២២:០០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧:០៥នាទីព្រឹក
December 12, 2025 - ព័ត៌មានអន្តរជាតិ
(ការ៉ាកាស)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋសភានៃប្រទេសវ៉េណេស៊ុយអេឡា បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីលុបចោលច្បាប់ដែលបានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ដោយបើកផ្លូវឆ្ពោះទៅរកការដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ ២០២៥។ ប្រធានរដ្ឋសភា លោក Jorge Rodriguez និយាយថាច្បាប់នេះនឹងមានប្រសិទ្ធិភាពភ្លាមៗ។ ប្រធានាធិបតី លោក Nicolas Maduro ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើការលុបចោល ដូច្នេះវ៉េណេស៊ុយអេឡា អាចជូនដំណឹងផ្លូវការដល់ ICC អំពីបំណងដកខ្លួនចេញនេះ។ អំឡុងសម័យប្រជុំសភា លោក Rodriguez បានចោទប្រកាន់ ICC ថាកំពុងធ្វើសកម្មភាពបម្រើផលប្រយោជន៍ ឱ្យចក្រពត្តិនិយមអាមេរិកខាងជើង
December 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាមិនរងបម្រាមអ្វីឡើយ ជុំវិញការដកខ្លួនពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ក្រោយកម្ពុជាបានបំពេញកាតព្វកិច្ចការទូតកីឡារួចរាល់ តាមរយៈការចូលរួមកិច្ចប្រជុំ និងពិធីបើកផ្លូវការ ផ្ទុយទៅវិញ ថែមទាំងត្រូវបានបណ្ដាប្រទេសសមាជិកអាស៊ាន ក៏ដូចជាអាជ្ញាធរកីឡាអន្ដរជាតិ សម្ដែងនូវការគោរព និងគាំទ្រ ចំពោះការសម្រេចចិត្តនេះទៀតផង។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា ក្រោយត្រឡប់មកដល់មាតុភូមិវិញក្រោយគេ ជាមួយមន្ដ្រី ២រូប កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ពោលគឺ ២ថ្ងៃក្រោយកម្ពុជា បានជូនដំណឹងទៅក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការដកខ្លួន ដោយសារមានការព្រួយបារម្ភពីសុវត្ថិភាព។
December 12, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ គិតមកត្រឹមថ្ងៃទី១០៖៥០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រប់សមរភូមិទាំងអស់នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ កងទ័ពកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក ដោយយោធាថៃ នៅតែបាញ់យ៉ាងខ្លាំងចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានបានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ទាហានថៃក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀត។ យ៉ាងណាក៏ដោយ នៅគ្រប់សមរភូមិ កងកម្លាំងរបស់នៅទប់ទល់ និងបន្តឈរជើងនៅលើទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ៕ ផ្ដល់សិទ្ធិដោយ៖
December 12, 2025 - ព័ត៌មានជាតិ
(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័របានវាយប្រហារលើភាគខាងជើងនៃប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័របង្ករំញ័រនៅក្នុងតំបន់ដដែលនេះ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ៥០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថាខ្លួនបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនដែលដំបូងឡើយរាយការណ៍ថាគ្រោះរញ្ជួយដីខាងលើមានកម្រិត ៦.៥រ៉ិចទ័រ។ ទីភ្នាក់ងារនេះក៏បានព្រមានពីរលកស៊ូណាមិផងដែរ ដែលមានកម្ពស់ ១ម៉ែត្រ ដែលអាចនឹងវាយប្រហារលើឆ្នេរប៉ាស៊ីហ្វិកភាគខាងជើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលចំពោះការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគ២ ថៃ ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 12, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ តាំងពីព្រឹកព្រលឹម រហូតមកដល់ម៉ោងជាង៨ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បាននិងកំពុងបន្តបាញ់ផ្លោងចូលដីកម្ពុជាទៀតហើយ។ នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានបានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ទាហានក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀតហើយ។ យ៉ាងណាក៏ដោយ នៅគ្រប់សមរភូមិ កងកម្លាំងរបស់នៅទប់ទល់ និងបន្តឈរជើងនៅលើទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ។
December 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline បានភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់រាជធានីភ្នំពេញជាផ្លូវការ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ នាអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជើងហោះហើរលើកដំបូងនេះ ដោយមានអ្នកដំណើរសរុបចំនួន១០៩នាក់ (៨៤ នាក់ Economic និង២៥នាក់ Business class) ហើយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រលប់ទៅទីក្រុង Istanbul វិញមានចំនួនសរុប ៨៥ នាក់ (៧៧នាក់ Economic និង ៨ នាក់Business class)។ ក្នុងកម្មវិធីនារសៀលនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ
December 12, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា បានចូលទៅគ្រប់គ្រងវិញទាំងស្រុងនៅសមរភូមិបឹងត្រកួន និងបាញ់បណ្ដេញទាហានថៃឲ្យដកថយវិញ ព្រមទាំងដកទង់ជាតិថៃដែលបានដាក់ម្សិលមិញចេញ ហើយដាក់ទង់ជាតិខ្មែរ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 11, 2025









