- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនទាំង ៤ខេត្ត បានបិទទ្វារសរុប ៣៧៧សាលា គ្រូបង្រៀន ៣ ១៩៧នាក់ ប៉ះពាល់សិស្សសរុប ៧៨ ៥៨៥នាក់ ដោយសារការវាយប្រហារពីយោធាថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌ ពិភពលោកប្រាសាទព្រះវិហារ ដោយបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ ក្នុងពេលមានជម្លោះប្រដាប់អាវុធ។ ក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៥៖០០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើ ទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងទៀតតាម បណ្តោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។ រហូតដល់ម៉ោង៧៖០០នាទីព្រឹកថ្ងៃដដែល
December 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា «កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ» ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖ ទី១៖ ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត ទី២៖ កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ ក្រសួងការពារជាតិ
December 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះថា បន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ ក្រសួងការពារជាតិ
December 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា កម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអត្តពលិកចូលរួមច្រើនជាងគេ។ ការគូសបញ្ជាក់នេះ បន្ទាប់ពី NOCC បានរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត ខួបលើកទី៣០ ដោយជោគជ័យ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ១៦,០០០នាក់ មកពី ៨៦ប្រទេស ដែលជាតួរលេខដ៏ច្រើនបំផុតក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកថា នេះគឺជាជោគជ័យដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី
December 8, 2025 - ព័ត៌មានជាតិ
(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃចន្ទ ទី៨ ខែធ្នូ បានបង្ហាញការព្រួយបារម្ភអំពីសេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងការផ្ទុះជម្លោះប្រដាប់អាវុធ នៅបណ្ដោយព្រំដែនរវាងកម្ពុជា និងថៃ ជាមួយការអំពាវនាវឱ្យប្រទេសទាំង២ រក្សាការអត់ធ្មត់។ នៅក្នុងការបង្ហោះមួយលើគណនី Facebook របស់លោក លោក Anwar Ibrahim បាននិយាយថាថៃ និងកម្ពុជាគឺជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកដ៏សំខាន់ របស់អាស៊ាន។ «ដូច្នេះហើយ យើងជំរុញឱ្យភាគីទាំងសងខាងរក្សាការអត់ធ្មត់ជាអតិបរមា និងបន្តរក្សាការទំនាក់ទំនងឱ្យបើកចំហ ព្រមទាំងអនុវត្តតាមយ៉ាងពេញលេញនូវយន្ដការ ដែលមានស្រាប់»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក Anwar។ តាមលោក Anwar Ibrahim ម៉ាឡេស៊ីត្រៀមលក្ខណៈជាស្រេចដើម្បីគាំទ្រដល់ជំហាននានាដែលអាចស្ដារឡើងវិញនូវ ភាពស្ងប់ស្ងាត់ និងបញ្ចៀសកុំឱ្យឧបទ្ទវហេតុនានាកើតឡើងជាថ្មីនៅពេលអនាគត៕
December 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅគ្រប់សមរភូមិទាំងអស់តាមបន្ទាត់ព្រំដែន ដោយប្រើទាំងយន្ដហោះចម្បាំង F-16 និងផ្សែងពុល ខណៈកម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុត មិនបានបាញ់តបតទៅវិញនោះឡើយ។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ០៥៖០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ
December 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីភាគីថៃ បានបើកការវាយប្រហារមកលើកម្ពុជា នៅតំបន់ព្រំដែន នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះសារអំពាវនាវឱ្យប្រជាជនខ្មែរ រួមគ្នាបញ្ចេញសំឡេង ឱ្យបានឮទូទាំងពិភពលោក ហើយថា ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត និងភាពជឿជាក់របស់ប្រជាជនកម្ពុជាគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហោះសារដូច្នេះថា៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍នៃ «សេចក្តីថ្លែងការណ៍រួម» ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា
December 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះថា គ្រឹះស្ថានសិក្សាដែលបានបិទទ្វារបានកើនឡើងដល់៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីមានការវាយប្រហារដោយភាគីថៃ នៅក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើន រាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
December 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះថា សាលារៀននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារទាំងអស់ ត្រូវបានបិទទ្វារ ដោយសារការវាយប្រហារពីភាគីថៃ។ សូមជម្រាបថា ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើន រាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា
December 8, 2025









