Liny Chan
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ នៅវេលាម៉ោង៩៖៥០នាទី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងរបស់កម្ពុជា បានឆ្លើយតបទៅការឈ្លានពានរបស់យោធាថៃ ជាមួយ BM21 នៅសមរភូមិបឹងត្រកួន ទីដែលពួកយោធាថៃរុលសម្រុកចូលមក ចំគោលដៅល្អណាស់។ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 11, 2025
  • ព័ត៌មានជាតិ

    (យូនីស្កូ)៖ អង្គការ UNESCO បានបង្ហាញការព្រួយបារម្ភខ្លាំងជុំវិញការផ្ទុះឡើងជាថ្មីនូវភាពតានតឹងរវាងកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងជម្លោះនៅក្បែរតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា ដែលជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោកមួយរបស់អង្គការ UNESCO។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់សម្បត្តិវប្បធម៌ក្នុងតំបន់នៅគ្រប់ទម្រង់ទាំងអស់។ UNESCO សូមរំឮកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេ និងការប្ដេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្ដីពីការការពារសម្បត្តិវប្បធម៌ ក្នុងគ្រាមានជម្លោះផ្ទុះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ពាក់ព័ន្ធនឹងការការពារវប្បធម៌បេតិភណ្ឌពិភពលោក និងធម្មជាតិ។ អង្គការ UNESCO នឹងបន្តតាមដានស្ថានភាពនៃតំបន់សម្បត្តិ​បេតិកភណ្ឌវប្បធម៌ នៅក្នុងតំបន់ ជាមួយការធានានូវកិច្ចគាំពារ របស់ខ្លួន។ ដូច្នេះ UNESCO បានជូនដំណឹងទៅដល់ភាគីពាក់ព័ន្ធទាំងអស់អំពីកូអរដោណេភូមិសាស្ត្រនៃទីតាំងដែលមានក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក ព្រមទាំងទីតាំងសំខាន់ៗរបស់ជាតិ ក្នុងគោលបំណងបញ្ចៀសរាល់ការខូចខាត។ UNESCO ត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ជំនួយបច្ចេកទេសចាំបាច់នានា សំដៅធានាការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុវត្តរាល់វិធានការចាំបាច់នានាដើម្បីថែរក្សាការពារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ផ្ដល់សិទ្ធិដោយ៖

    December 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបើកការបាញ់ ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៥នាទី យោធាថៃផ្លោងគ្រាប់កាំភ្លើង១៥៥មម ចំនួន ២គ្រាប់ចូលបឋមសិក្សាខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្រសួងការពារជាតិ បានចាត់ទុកសកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភ បំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគី ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋ

    December 10, 2025
  • ព័ត៌មានជាតិ

    (គូឡាឡាំពួ)​៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាពីជម្លោះដែលកំពុងកើតឡើងនៅតំបន់ព្រំដែនរវាងប្រទេសទាំង២។លោក អាន់វ៉ា បានបញ្ជាក់ថា ជំនួបតាមទូរស័ព្ទខាងលើធ្វើឡើងកាលពីថ្ងៃអង្គារ ទី៩​ ខែធ្នូ។ លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរចំពោះការបើកចំហ និងឆន្ទៈរបស់មេដឹកនាំនៃប្រទេសទាំង២ ក្នុងការបន្តចរចាសំដៅបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសការយល់ច្រឡំដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង»។ ខណៈមិនទាន់ដំណោះស្រាយចុងក្រោយណាមួយត្រូវបានឈានដល់ ការបន្តកិច្ចប្រឹងប្រែងការទូតបានធានាអាចធានា កុំឱ្យឧបទ្ទវហេតុធ្ងន់ធ្ងរកើតឡើងថែមទៀតក្នុងពេលវេលាដ៏សំខាន់នេះ។ លោក អាន់វ៉ា បន្ថែមថា ម៉ាឡេស៊ីនឹងបន្តគាំទ្រដល់កិច្ចសន្ទានា ដំណោះស្រាយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីថែរក្សាស្ថិរភាព និងសុវត្ថិភាពនៃតំបន់របស់យើង៕

    December 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះថា៖ «នៅចំពោះមុខនៃសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ព្រួមទាំងយន្តហោះទម្លាក់គ្រាប់បែកមកលើទីតាំងស៊ីវិលនៅកម្ពុជា។ សកម្មភាពឈ្លានពានដោយប្រដាប់អាវុធនេះ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ ជនស៊ីវិលស្លាប់ជនស៊ីវិលចំនួន៩នាក់ (ទារក១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន៤៦នាក់ និងមានជនភៀសសឹកចំនួន ៣៧,១១៥ គ្រួសារស្មើនឹង ១២៧,១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨ ៦០៣ នាក់ និងកុមារមានចំនួន ២១,៩៧៤ នាក់ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ

    December 10, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន កំពុងប្រើប្រាស់ជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីដុតបញ្ឆេះគំនិតជាតិនិយមនៅក្នុងស្រុក មុនការបោះឆ្នោតសកលមកដល់។ តែដើម្បីធ្វើដូច្នេះ លោក Anutin ក៏កំពុងប្រថុយបង្កការខឹងសម្បាដល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអួតពីការបិទបញ្ចប់សង្រ្គាមជាច្រើនក្នុងនោះរួមមានទាំងជម្លោះរវាងកម្ពុជា និងថៃ។ នេះគឺជាផ្លូវដ៏លំបាកមួយដែលលោក Anutin បានជ្រើសរើសដើរជាមួយការទទូចថាជម្លោះជាមួយកម្ពុជា គឺដាច់ដោយឡែកពីកិច្ចចរចាពន្ធគយ ជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែលោក ត្រាំធ្លាប់បានលើកឡើងថា លោកបានប្រើការសម្លុតគំរាមពន្ធគយដើម្បីបញ្ចុះបញ្ចូលឱ្យកម្ពុជា និងថៃចុះកិច្ចព្រមព្រៀងសន្តិភាព។ នៅឯពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីខែតុលាកន្លងទៅ ក្នុងទីក្រុងគូឡាឡាំពួ លោក ត្រាំ បាននិយាយថា «យើងបានធ្វើរឿងដែលមនុស្សជាច្រើននិយាយថាមិនអាចទៅរួច ហើយយើងបានសង្រ្គោះជីវិតមនុស្សរាប់លាននាក់»។ កាលពីខែវិច្ឆិកា ជាថ្មីម្ដងទៀត លោក

    December 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ សម្ដែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-ថៃ។ ស្ថានទូតអាមេរិកបានបញ្ជាក់បន្ថែមថា «យើងទទូចជាខ្លាំង ឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនេះ និងការការពារជនស៊ីវិល ព្រមទាំងស្នើភាគីទាំងពីរ ឱ្យវិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ដែលបានចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា និងថៃ និងបានធ្វើជាសាក្សីដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យជូនដល់រាជរដ្ឋាភិបាល ចំនួន១០០,០០០ដុល្លារអាមេរិក (១០ម៉ឺនដុល្លារ) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម ជួយដល់កងទ័ពសមរភូមិជួរមុខ ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមលិខិត របស់សម្ដេចមហាមន្ដ្រី គុយ សុផល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធដោយ៖ Fresh

    December 10, 2025
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ វីង បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ សំដៅពង្រឹងការគាំទ្រសម្រាប់សហគ្រិនក្នុងស្រុក ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេសម្ពុជា។ ពិធីចុះហត្ថលេខានេះ ប្រព្រឹតិ្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ កិច្ចសហប្រតិបត្តិការនេះបង្កើតជាក្របខ័ណ្ឌយុទ្ធសាស្រ្តមួយ ដែលរួមបញ្ចូល ផលប័ត្រកម្ចី

    December 9, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ សាស្រ្តាចារ្យថៃមួយរូប នាថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា វាមិនទាន់ហួសពេលនៅឡើយទេ ក្នុងការវិលត្រឡប់ទៅរក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួវិញ បន្ទាប់ពីយោធាថៃបានបើកការវាយប្រហារលើប្រទេសកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ លោកស្រី Paungthong Pawakapan ដែលជាសាស្រ្តាចារ្យមួយរូបផ្នែកវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ Chulalongkorn បានបង្ហោះសារនៅលើ Facebook អំពីការផ្ទុះជម្លោះសាជាថ្មីនៅព្រំដែនថៃ-កម្ពុជា។ លោកស្រីបានសរសេរថា ដើម្បីចាកចេញពីជម្លោះបច្ចុប្បន្ន លោកស្រីជឿជាក់ថា ប្រទេសទាំងពីរចាំបាច់ត្រូវវិលត្រឡប់ទៅរក កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួវិញ ហើយវាមិនទាន់យឺតពេលទេ។ លោកស្រី Paungthong បាននិយាយថា ថៃនិងកម្ពុជាបានឈានដល់ចំណុចមួយ ដែលប្រទេសទាំងពីរ ហាក់មិនអាចដោះស្រាយបញ្ហារបស់ពួកគេ

    December 8, 2025