Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្របជាមួយនឹងការលើកឡើងរបស់តំណាងសហភាពអឺរ៉ុប លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ​វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃនៅកម្ពុជា ​បាននិងកំពុងបង្ហាញសក្តានុពលខ្លាំង ក្នុងការជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកគូសបញ្ជាក់បែបនេះ ដោយសំអាងលើកម្ពុជា គឺជាប្រទេសនាំចេញអង្ករលំដាប់ទី៥ក្នុងពិភពលោក។ ចំណែកនាំចេញស្វាយចន្ទី ទទួលបានថវិកា ប្រមាណ ៤ពាន់លានដុល្លារក្នុងរយៈពេល ១០ខែឆ្នាំ២០២៥ និងទទួលបានចំណូលប្រមាណ ២៧លានដុល្លារ តាមរយៈការនាំចេញម្រេចក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥។ លើសពីនេះកម្ពុជាក៏កំពុងក្លាយជាប្រភពផ្គត់ផ្គង់សំខាន់មួយ នៃផលិតផលមួយចំនួន ដូចជាស្ករ កៅស៊ូ ផ្លែឈើស្រស់ និងម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ យ៉ាងនេះ ក៏ដោយលោកបានគូសបញ្ជាក់ថា «យើងមិនមែនយកចិត្តទុកដាក់តែទៅលើផលិតផលកសិកម្មទេ នៅមានផលិតផលផ្សេងទៀត ដែលបងប្អូន

    December 5, 2025
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នាថ្ងៃសុក្រនេះ បានរាយការណ៍ថា ប្រទេសវៀតណាម បានបន្តទទួលរងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោច២នាក់ រួមជាមួយបំណាក់ដីជាច្រើនកន្លែង ខណៈអាជ្ញាធរបានហៅឆ្នាំ២០២៥នេះ ថាជាឆ្នាំដែលកើតមានគ្រោះធម្មជាតិយ៉ាងខុសប្រក្រតីបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។ តំបន់ចន្លោះភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម បានទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា អស់រយៈពេលជាច្រើនសប្តាហ៍ ដែលបានបណ្តាលឱ្យជន់លិច ផ្ទះសម្បែងប្រជាជនរាប់សែនខ្នង នៅតាមតំបន់ទេសចរណ៍ពេញនិយមជាប់បណ្តោយឆ្នេរ ព្រមទាំងបង្ក​គ្រោះបំណាក់ដីដ៏ប្រល័យៗ នៅតាមតំបន់ជម្រាលភ្នំ។ ប្រព័ន្ធផ្សព្វផ្សាយវៀតណាម Voice of Vietnam បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចលំនៅដ្ឋាន​រាប់ពាន់ខ្នងថែមទៀត នៅខេត្ត

    December 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថលកម្ពុជា បានថ្លែងឲ្យដឹងថា ក្រសួងកំពុងអនុវត្តគម្រោងបង្កើត និងអភិវឌ្ឍន៍សួនឌីជីថល (Digital Park) លើផ្ទៃដីប្រមាណ១០០ហិកតា ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល (Digital Hub) ដើម្បីជំរុញការធ្វើបរិវត្តកម្ម សហគ្រិនភាព នវានុវត្តន៍ និងការបណ្តុះបណ្តាលជំនាញក្នុងវិស័យឌីជីថល។ ការលើកឡើងរបស់លោករដ្ឋមន្រ្ដី ជា វ៉ាន់ដេត ធ្វើឡើងក្នុងកម្មវិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី

    December 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បើយោងតាមមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូនេះ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ

    December 5, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់របស់ជប៉ុន Daikin Industries ប្រចាំប្រទេសថៃ បានប្រកាសផ្អាកប្រតិបត្តិការ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមិនអាចឈានដល់កិច្ចព្រមព្រៀង ក្នុងការចរចា​​វិវាទការងារជាមួយសហជីព ពាក់ព័ន្ធប្រាក់​លើកទឹកចិត្តប្រចាំឆ្នាំ និងការ​ផ្តល់​អត្ថប្រយោជន៍នានាដល់បុគ្គលិក ដែលបម្រើការងារយូរឆ្នាំ។ នេះបើ​តាម​ការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។ បញ្ហាវិវាទបានផ្តើមចេញពីសំណើរបស់ក្រុមហ៊ុន ក្នុងការផ្តល់ប្រាក់​សុទ្ធ​ចំនួន៤០ ០០០បាត ជំនួសឱ្យមាសទម្ងន់ ៣បាត (៤៦ក្រាម) សម្រាប់​បុគ្គលិកនានា ដែលធ្វើការឱ្យក្រុមហ៊ុន បានរយៈពេលលើស១០ឆ្នាំ។ ខាង​សហជីព បានបដិសេធចំពោះសំណើរបស់ក្រុមហ៊ុន ដោយចាត់ទុកវាជា ការ​កាត់បន្ថយអត្ថប្រយោជន៍របស់បុគ្គលិក

    December 5, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលនាយកដ្ឋាន​ព្រហ្មទណ្ឌ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ​ សហការ​ជា​មួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បានឃាត់​ខ្លួន​ជនសង្ស័យ​សរុបចំនួន​៨នាក់​ ក្នុងនោះជនជាតិ ចិន២នាក់​ និងជនជាតិ​ភូមា៦នាក់ ក្នុងករណី​ចាប់​មនុស្ស​បង្ខាំងជំរិត​ទារប្រាក់​នៅក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ នាយប់​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ​ ឆ្នាំ​២០២៥​។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរំដោះ​ជនរងគ្រោះ​បានមកវិញ​សរុបចំនួន​៦នាក់​ ជាជនជាតិ​ចិន​ និងដកហូតបាន​រថយន្ត​ជិះ​ធ្វើ​សកម្មភាព​មួយគ្រឿង​ រួមទាំង​មធ្យោបាយ​ប្រេីប្រាស់​ធ្វើ​ទារុណ​កម្ម​ជនរងគ្រោះ​មួយចំនួន​ទៀត​ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតក្នុងឱកាស «ទិវាជាតិអាកាសចរណ៍ស៊ីវិល» លើកទី១ ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ទន្ទឹមនឹងការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ដោយក្នុងនោះក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០ លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិថ្មីទាំង៣ ដែលដាក់ឱ្យដំណើរការរួមមាន៖ * អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build – Operate – Transfer (BOT) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣ *

    December 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានផ្តល់វឌ្ឍនភាពនៃការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ នៅក្នុងភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ។ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២ បានចំនួន ៣៩បង្គោលបណ្តោះអាសន្ន លើចំនួនសរុប២៧៧បង្គោលបណ្តោះអាសន្ន។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣

    December 3, 2025
  • ព័ត៌មានជាតិ

    (មូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានក្រុមមហាអំណាចអឺរ៉ុបថា ប្រសិនបើពួកគេ បង្កសង្រ្គាមជាមួយរុស្ស៉ី នោះទីក្រុងមូស្គូត្រៀមលក្ខណៈជាស្រេចដើម្បីប្រយុទ្ធ ប៉ុន្តែអឺរ៉ុបមុខជានឹងទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត រហូតដល់ថ្នាក់គ្មាននៅសល់អ្នក ដែលអាចមកចរចារក កិច្ចព្រមព្រៀងសន្តិភាពឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។ ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែន បន្តអូសបន្លាយជិត៤ឆ្នាំហើយនោះ ដែលជាជម្លោះដ៏ប្រល័យបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសង្រ្គាមលោកលើកទី២ រុស្ស៉ីនៅមិនទាន់អាចវាយបំបាក់អ៊ុយក្រែន ដែលជាប្រទេសតូចជាងឆ្ងាយ គាំទ្រដោយក្រុមមហាអំណាចអឺរ៉ុប និងសហរដ្ឋអាមេរិក នៅឡើយទេ។ អ៊ុយក្រែននិងក្រុមមហាអំណាចអឺរ៉ុប បានព្រមានថា ប្រសិនបើលោក ពូទីន ឈ្នះសង្រ្គាមនៅអ៊ុយក្រែន

    December 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើជនមានពិការភាព​តាមរយៈការលើកកម្ពស់សិទ្ធិ សុខុមាលភាព ឱកាសការងារ ក៏ដូចជាការធានា​ដល់​ការ​រស់នៅក្នុងជីវភាពសមរម្យ។ ក្នុងមួយខែរដ្ឋបានចំណាយជាង ២.៥លានដុល្លារអា​មេ​រិក ជួយចិញ្ចឹមជនមានពិការរភាពតាមរយៈកម្មវិធីជាតិជំនួយសង្គម។ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាទិវាជនមានពិការភាពលើកទី២៧ សម្រាប់​កម្ពុជា និងលើកទី៤៣សម្រាប់ពិភពលោក។ ទិវានេះត្រូវបានប្រារព្ធឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្ហាញនូវការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជន​មាន​ពិការភាព។ ក្នុងសារលិខិតផ្ញើជូនជនរួមជាតិសម្រាប់ទិវានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា រាជរដ្ឋា​ភិបាលកម្ពុជានីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព។ ក្នុង​នោះ​ក្រ​សួ​ង ស្ថាប័ន និង​អាជ្ញា​ធរ​ថ្នាក់ក្រោមជាតិ សម្រេចបាននូវកិច្ចការជាច្រើនពាក់ព័ន្ធនឹងជនមានពិការភាព មាន​ដូចជាការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនមានពិការភាព​ដោយផ្តោត​លើ​ការលើកកម្ពស់សមភាព ការកាត់​បន្ថយ និងលុបបំបាត់ ការរើសអើង

    December 3, 2025