Liny Chan
  • ព័ត៌មានជាតិ

    (CNN)៖ សារព័ត៌មានអាមេរិក CNN នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូនេះបានដាក់ចំណងជើងធំៗថាថៃបានបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា ខណៈភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២ ផ្ទុះឡើងសាជាថ្មីដែលនេះបាន និងកំពុងបង្កហានិភ័យនៃការដួលរលំកិច្ចព្រមព្រៀងសន្តិភាពដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាអ្នកសម្របសម្រួលឡើងកាលជាង២ខែមុន។ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះដែរ បានឱ្យដឹងថាចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន

    December 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះថា សាលារៀននៅស្រុកបន្ទាយអំពិលទាំងអស់ និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យ នៅតាមបន្ទាត់ព្រំដែន ត្រូវបិទទ្វារដោយសារការវាយប្រហារពីភាគីថៃ។ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើន រាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ

    December 8, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះ កម្ពុជា-ចិន ដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» និងដើម្បីអបអរសាទរខួបលើកទី៦៧ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន និងបានប្រព្រឹត្តទៅក្នុងបរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹងពង្រីកពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការអញ្ជើញចូលរួមពីលោក លូ ឈីជឺ (LU Qizhi) ប្រធានការិយាល័យខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក ឌី រ៉ាដូ អភិបាលរង តំណាងលោក ប្រាក់ សុភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, លោក សរ

    December 8, 2025
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ នៅ​ថ្ងៃ​ទី​៥ ខែធ្នូ​ ឆ្នាំ២០២៥ សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែង មា​នទី​តាំងនៅ​ភូមិ​ព្រៃ​លាក់​នាង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោកស្រី ស្រ៊ី​ម ស៊ា​ង​ភា​ជ ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដោយ​មានការ​ចូលរួម​ពី​អធិ​ការដ្ឋាន​ខាងត្បូង​បឹង​ទន្លេសាប ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រលា​​ប្អៀ​រសរុប​ចំនួន​១៩​នាក់។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់​ឆ្នាំង ទីតាំង​សហគ្រាស​ខាងលើមានឈ្មោះ «ជេ​វ៉ាង អេ​ហ្គ្រី​ខ​ល​ឆី​រ័ល អេ​ន​សាយ​ឡាយ ប្រដាក់ ប្រូសេ​ស៊ី​ង ឯ​.​ក» បាន​បើក​ការ​កែ​ច្នៃ​លៀស​ដោយ​ខុសច្បាប់ ​ដែល​មាន​អ្នកគ្រប់គ្រង​ជនជាតិ​ចិន​ឈ្មោះ Wang Liangcao។​ បន្ទាប់​ពី​ត្រួតពិនិត្យ​ជាក់ស្ដែង​ មន្រ្តីបានឃើញ​​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ក្នុង​ការ​បង្កើត​ទីតាំង​កែ​ច្នៃ​នេះ​ឃើញ​ថា​

    December 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើសារបំភ្លឺទៅកាន់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនថៃ ពាក់ព័ន្ធរឿងកម្ពុជាធ្វើម្ចាស់ស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ សំណេររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ថ្ងៃនេះខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មុននេះផេក Facebook ផ្លូវការរបស់ខ្ញុំបានបង្ហោះវីដេអូមួយ ស្តីពីការបិទស៉ីហ្គេមនៅឆ្នាំ២០២៣ នៅកម្ពុជា។ ខ្ញុំមិននឹកស្មានថា តាមរយៈវីដេអូនេះធ្វើឲ្យជនជាតិថៃមួយចំនួនលើកឡើងថា ខ្ញុំមានចេតនាឌឺដងឲ្យថៃដែលធ្វើម្ចាស់ផ្ទះស៉ីហ្គេមឆ្នាំ២០២៥នេះ។ ខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជា ជាមួយប្រទេសផ្សេងនោះទេ ព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន និងកាន់តែមិនហ៊ានប្រៀបធៀប ជាមួយប្រទេសថៃ

    December 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលជាជនជាតិថៃ បានធ្វើលិខិតលាលែងពីមុខតំណែងហើយ។ តាមរយៈបណ្តាញសង្គម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា៖ «កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលខ្ញុំបានជួបសន្ទនាជាមួយលោក Rory Mungoven អ្នកទទួលបន្ទុកសិទ្ធិមនុស្សនៅអាស៉ីប៉ាស៉ីហ្វិក។ ខ្ញុំបានប្រាប់គាត់ថា ក្នុងពេលនៃការយារយី និងរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ រាល់លិខិតបណ្តឹងដែលបានផ្ញើចេញទៅគ្រប់ស្ថាប័នពាក់ព័ន្ធសិទ្ធិមនុស្សទាំងអស់ លើកលែងតែលោក វិទីត មួយ ដែលខ្ញុំមិនបានផ្ញើទៅគាត់។ ជាសុជីវធម៌មួយដែលមិនចង់ឱ្យគាត់មានការលំបាកក្នុងការងាររបស់គាត់បើទោះជាការងារនោះឯករាជ្យដែលតែងតាំងដោយ UN ក៏ដោយក៏គាត់នៅតែជាជនជាតិថៃ។

    December 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹងសហការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណតំបន់ រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់ ប្រណាំងប្រមាណ១៦,០០០នាក់។ ក្នុងន័យដើម្បីធានាការរៀបចំពិធីខាងលើប្រព្រឹត្តទៅដោយរលូន អាជ្ញាធរជាតិអប្សរា នឹងបិទការចូលទស្សនា និងចរាចរតាមទីតាំងមួយចំនួនដូចខាងក្រោម៖ * បិទការធ្វើចរាចរ និងចូលទស្សនាថ្ងៃរះសម្រាប់ភ្ញៀវទេសចរ តាមច្រកខាងលិចប្រាសាទអង្គរវត្ត ចាប់ ពីម៉ោង៤៖០០ព្រឹក

    December 6, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ ដែលបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។ នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៦នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩៖៣៥នាទីព្រឹក បក្ខពួកខ្លួនបាននាំគ្នាជិះម៉ូតូចេញពីសាលាឌុបគ្នាទៅដល់ចំណុចលើផ្លូវលំភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ បាននាំគ្នាជិះម៉ូតូបង្ហោះលើដងផ្លូវ ចំនួន២លើកពិតប្រាកដមែន។ ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក្រុមក្មេងទំនើងទាំង៦នាក់ បានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលយកទៅអប់រំបន្តចំណែកឯម៉ូតូទាំង៣គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេល៣ខែទើបប្រគល់វិញ៕

    December 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈសំណេរបស់ខ្លួន បង្ហោះលើបណ្តាញទំនាក់ទំនងសង្គម លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានចាត់ទុកសកម្មភាពរបស់ប្រតិភូថៃ (គេតែងហៅបែបលេងសើចថាផ្ទះលេខ២) នៅក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា ប្រឹងបំផ្លិចបំផ្លាញសមិទ្ធិផលដ៏ធំធេងរបស់កម្ពុជា ដែលអនុវត្តដោយជោគជ័យ លើអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ដើម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិ។ ក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ប្រតិភូថៃបានព្យាយាមយកវេទិកានេះ ដាក់បន្ទុក និងចោទប្រកាន់កម្ពុជាដាក់មីនថ្មី តាមបន្ទាត់ព្រំដែន ដែលខុសទៅនឹងអនុសញ្ញាអូតាវ៉ា ក្នុងចេតនាឱ្យមានការដាក់ទោសមកលើកម្ពុជា។ ភ្ជាប់ជាមួយសកម្មភាពរបស់ខ្លួន ចុះពិនិត្យបច្ចេកទេស ដាក់ដំឡើងសំបកគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK84 នៅសារមន្ទីរតេជោសន្តិភាពនៃខេត្តសៀមរាប មេស៉ីម៉ាក់របស់កម្ពុជា លោក

    December 6, 2025
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលធនាគារ វីង មានរៀបចំពីធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង (ខេមបូឌា) ម.ក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប

    December 5, 2025