- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ មកលើកម្ពុជា ដោយបង្កើតរឿងពាក់ព័ន្ធនឹងករណីផ្ទុះមីន នៅតំបន់ហួយតាម៉ារៀ។ ក្រសួងការពារជាតិបានចាត់ទុកថា ការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ធ្វើឡើងក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើង បន្ទាប់ពី នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញផ្សាយថា មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥
December 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសារក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» បានដាក់ចេញការណែនាំ១០ចំណុច ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងគាំពារជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដូចខាងក្រោម៖ *១៖ ក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបន្តផ្សព្វផ្សាយ តាមដាន និងវាយតម្លៃការអនុវត្ត «ផែនការយុទ្ធសាស្ត ជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការ ដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធនានា *២៖
December 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ មកលើកម្ពុជា ដោយបង្កើតរឿងពាក់ព័ន្ធនឹងករណីផ្ទុះមីន នៅតំបន់ហួយតាម៉ារៀ។ ក្រសួងការពារជាតិបានចាត់ទុកថា ការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ធ្វើឡើងក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើង បន្ទាប់ពី នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញផ្សាយថា មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥
December 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ ។ ហេតុដូច្នេះសូមសាធារណជន ក៏ដូចជាគ្រប់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការនេះ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៍មានរបស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៍មាន របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ យោងតាម លិខិតលេខធ១៤.០២៤.២០២៦
December 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ច្រានចោលដាច់ខាត ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលចុះផ្សាយក្នុងសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី នៅតាមបណ្តោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាហាមប្រាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជាសូមបញ្ជាក់ថា ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋានធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត។ អាជ្ញាធរមីន សូមធ្វើការបំភ្លឺដូចខាងក្រោម៖ ១. កម្ពុជាមិនមានប្រើប្រាស់មីនប្រឆាំងមនុស្ស ចាប់តាំងពីបានចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ កម្ពុជាមិនមានប្រើប្រាស់មីន ហើយកងកម្លាំងយោធារបស់កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារាជរដ្ឋាភិបាល និងកាតព្វកិច្ចអន្តរជាតិ។ កម្ពុជា មិនមានបទបញ្ជា
December 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើងចំនួន ៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតាមបណ្ដាមូលដ្ឋានខណ្ឌ ឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូ បង្កសម្លេងរំខានដល់ពលរដ្ឋ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ ការបង្ក្រាបករណីទាំង ០២រួមមាន៖ -ករណីទី១៖ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានឃាត់ម្ចាស់ ០៣នាក់ រួមនឹងម៉ូតូ ០៤គ្រឿង នៅចំណុចផ្លូវ អូស៊ីអាយស៊ី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ
December 3, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានបង្ហាញមុខជាសាធារណៈនៅក្នុងពិធីប្រគល់អំណោយដល់កងទ័ព និងគ្រួសារកងទ័ពនៅទិសខេត្តព្រះវិហារ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ម៉ែន សំអន។ ការបង្ហាញមុខជាសាធារណៈរបស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក គឺជាការបញ្ចប់នូវមន្ទិល និងព័ត៌មានអកុសលទាំងឡាយ ដែលសារព័ត៌មានថៃ បានផ្សាយនាពេលកន្លងទៅ។ ក្រោយបញ្ចប់សង្គ្រាម៥ថ្ងៃ (២៤-២៨ ខែកក្កដា) នៅតាមព្រំដែនកម្ពុជា-ថៃ សារព័ត៌មានថៃទាំងទូរទស្សន៍ កាសែត និងអនឡាញ បានផ្សាយយ៉ាងខ្លាំងក្លាបំផុតនូវព័ត៌មានអកុសលថា លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានទទួលមរណភាពលើសមរភូមិ។ ការផ្សាយទាំងនេះ បានបង្កើតនូវមន្ទិលសង្ស័យមួយចំនួនលើសាធារណជនរបស់ខ្មែរ
December 3, 2025 - ព័ត៌មានជាតិ
(ឧត្តមានជ័យ)៖ នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងអង្គភាព CMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លេីងធំ១៥៥មម។ សូមបញ្ជាក់ថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃហាមឃាត់ប្រេីប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រេីប្រាស់ក្នុងការធ្វេីសង្គ្រាមរួមមាន៖ ១. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់អាវុធគីមី (កម្ពុជា+ថៃ) ជារដ្ឋភាគី ២. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រេីប្រាស់ក្នុងសង្គ្រាមជាមួយថៃឡេីយ រីឯថៃបានប្រេីប្រាស់មកលេីកម្ពុជា។ ៣. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (កម្ពុជា+ថៃ) ជារដ្ឋភាគី។
December 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជំងឺមហារីកសួត មិនមែនកើតឡើងចំពោះតែអ្នកជក់បារីប៉ុណ្ណោះទេ ហើយបច្ចុប្បន្នបានសង្កេតឃើញថា មានប្រេវ៉ាឡង់កើតក្នុងចំណោមយុវជនក្មេងៗក៏មានបញ្ហាមហារីកសួតនេះដែរ។ នៅឆ្នាំ២០២០ មានអ្នកជំងឺមហារីកសួត ប្រហែល ២.២លាននាក់ទូទាំងសកលលោក ហើយក្នុងចំណោមនោះសឹងតែ ៩០% នៃអ្នកជំងឺមហារីកសួតមិនអាចជៀសផុតពីការស្លាប់ដោយសារជំងឺនេះ។ សម្រាប់នៅតំបន់អាស៊ីអាគ្នេយ៍ មានអ្នកកើតជំងឺមហារីកច្រើនគួរសម បើប្រៀបធៀបបណ្ដាប្រទេសផ្សេងទៀតដូចជាអាហ្វ្រិកជាដើម។ កត្តាមួយចំនួនដែលបណ្តាលឱ្យកើតជំងឺមហារីកសួត គឺបណ្ដាលមកពីការជក់បារី, អ្នកស្រូបផ្សែងបារី , ជាតិពុលដែលមាននៅក្នុងខ្យល់ ឬបរិយាកាស, ក្រុមគ្រួសារដែលមានសមាជិកកើតជំងឺមហារីកសួត ដូចជាឪពុកម្តាយ បងប្អូន ក៏អាចជាហានិភ័យឱ្យកូនចៅជំនាន់ក្រោយមានមហារីកសួតផងដែរ និងបញ្ហាវិទ្យុសកម្មផ្សេងទៀត។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Akhil Chopra ឯកទេសជំងឺមហារីកសួតរបស់ OncoCare នៅសិង្ហបុរី បានឱ្យដឹងថា «សញ្ញាដំបូងនៃជំងឺមហារីកដែលមិនគួរមើលរំលង គឺ ក្អក
December 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីបទល្មើសនៅប្រទេសថៃ ពីបទជួញដូរសត្វស្វាក្ដាម ក្រសួងកសិកម្ម នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជាពុំមានតម្រូវការនាំចូលស្វាក្តាមព្រៃ ពីប្រទេសដទៃឬចាប់ស្វាក្តាមពីព្រៃមកជួញដូរឡើយ ព្រោះកម្ពុជាមានកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្របច្បាប់ច្រើន ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់និងបម្រើឱ្យការនាំចេញ។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយកាសែត Bangkok Post របស់ប្រទេសថៃ បានផ្សាយពីការឃាត់ករណីប៉ុនប៉ងរត់ពន្ធសត្វស្វាក្ដាមពីប្រទេសថៃ ចូលមកកម្ពុជា។ ការណ៍នេះ ត្រូវបានក្រសួងកសិកម្ម ទាត់ចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានបែបនេះ។ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា រាល់កសិដ្ឋានចិញ្ចឹមស្វាក្តាមទាំងអស់នៅកម្ពុជា
December 2, 2025









