Liny Chan
  • ព័ត៌មានជាតិ

    (ស្វីស)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់។ ការលើកឡើងនេះធ្វើឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលនៃជំនួបពិភាក្សាការងាររវាងលោក លី ធុជ និងលោក Gilles Carbonnier អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) ខណៈលោកទេសរដ្ឋមន្ត្រីកំពុងចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់ របស់យោធាថៃ។

    December 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិ (អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសវៀតណាម) ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោមកិច្ចសម្របសម្រួលរបស់ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។ ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ នៅក្នុងជំនួបនេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC)ដែលមានតំណាងក្រុមហ៊ុនអាម៉េរិកធំៗជាច្រើន

    December 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កងរាជអាវុធហត្ថ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច និងគោលជំហរការពារស្ថាប័នកងរាជអាវុធហត្ថ តាមផ្លូវច្បាប់ ដែលស្ថាប័ននេះត្រូវបានបង្កើតឡើងដោយក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ និងអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ចនិងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ។ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅវេលាព្រឹកម៉ោង៩និង០០នាទីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សូមអ្នកសារព័ត៌មានចូលរួម និងទំនាក់ទំនងលេខទូរស័ព្ទ 0888234568៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 29, 2025
  • ព័ត៌មានអន្តរជាតិ

    (ឡាអេ)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចនៅថ្ងៃសុក្រនេះថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) វ័យ ៨០ឆ្នាំ ត្រូវតែបន្តស្ថិតក្រោមការឃុំខ្លួន បើទោះបីជាមានការប្តឹងឧទ្ធរណ៍ពីក្រុមមេធាវីសុំឱ្យដោះលែង ដោយសំអាងលើវ័យចាស់ជរា និងបញ្ហាសុខភាពក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ឌូទើតេ ដែលបានកាន់តំណែងពីឆ្នាំ២០១៦ ដល់ ២០២២ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ទីក្រុងឡាអេ កាលពីខែមីនា ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឃាតកម្មក្នុងអំឡុងពេល «សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏បង្ហូរឈាមរបស់លោក ដែលបានសម្លាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់។ ចៅក្រមសាលាឧទ្ធរណ៍បានបដិសេធសំណើសុំដោះលែងបណ្តោះអាសន្ន ដែលមានន័យថាលោកត្រូវបន្តស្នាក់នៅក្នុងមន្ទីរឃុំឃាំងដើម្បីរង់ចាំការកាត់ក្តី។ ទោះជាយ៉ាងណា ក្រុមមេធាវីរបស់លោកកំពុងព្យាយាមទម្លាក់ចោលសំណុំរឿងនេះទាំងមូល

    November 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ។ ថ្លែងក្នុងឱកាសនោះ លោក ឆែម សាវុធ បានកោតសរសេីរ និងលេីកទឹកចិត្តខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារទាំងអស់ ដែលបានខិតខំបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួនកន្លងមកដោយសា្មរតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន៖ *ទី១៖ បន្តយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយយកផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ

    November 28, 2025
  • ព័ត៌មានអន្តរជាតិ

    (ហុងកុង)៖ ប្រមុខកិច្ចការសន្តិសុខរបស់ទីក្រុងហុងកុងនៃប្រទេសចិន នារសៀលថ្ងៃសុក្រនេះ បានឱ្យដឹងថា តួលេខអ្នកស្លាប់ ក្នុងសោកនាដកម្មអគ្គិភ័យដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលជិត ៨០ឆ្នាំ បានបន្តកើនដល់១២៨នាក់ ហើយមនុស្សប្រមាណ ២០០នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ គ្រោះអគ្គិភ័យខាងលើបានកើតឡើង នៅតំបន់អគារអាផាតធឺមិន Wang Fuk Court ដែលមានអគារកម្ពស់៣២ជាន់សរុប៨ខ្នង ស្ថិតក្នុងខណ្ឌ Tai Po ភាគខាងជើងក្រុងហុងកុង កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Chris Tang ប្រមុខកិច្ចការសន្តិសុខរបស់ហុងកុង

    November 28, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នារសៀលថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃបានប្រកាសថា ចំនួនមនុស្សបាត់បង់ជីវិត នៅទូទាំងតំបន់ភាគខាងត្បូងប្រទេស ដោយសារគ្រោះទឹកជំនន់ បានកើនដល់យ៉ាងហោច១៤៥នាក់ ដោយក្នុងនោះជាង១០០នាក់ បានស្លាប់នៅខេត្ត Songkhla ដែលរងគ្រោះខ្លាំងជាងគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «តួលេខមនុស្សស្លាប់​សរុបទាំងអស់ គិតត្រឹមពេលនេះ នៅទូទាំងបណ្តាខេត្តភាគខាងត្បូង គឺ១៤៥នាក់»។ រយៈពេលប្រមាណជា ១សប្តាហ៍មកនេះ មហន្តរាយទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន បានវាយប្រហារលើខេត្តប្រហែល ១០នៅភាគខាងត្បូងប្រទេសថៃ ប៉ះពាល់ដល់មនុស្សសរុបជិត​ ៣លាននាក់។ កន្លែងដែលត្រូវគេមើលឃើញ ទទួលរងការជន់លិចខ្លាំងក្លាធ្ងន់ធ្ងរបំផុតនោះ

    November 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជូនដំណឹងពីកម្មវិធីលម្អិតនៃ «សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា» លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំនៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវថ្មើរជើង។ ក្រសួងស្នើសូមកុំភ្លេចចូលរួមព្រឹត្តិការណ៍ដើម្បីអបអរសាទរបេតិកភណ្ឌអរូបីកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ព្រមទាំងទទួលបាននូវការយល់ដឹងថ្មីពីវប្បធម៌អរូបីកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AV) បានលើកឡើងថា ការបិទច្រកដោយអត្តនោម័តជាឯកតោភាគីរបស់ថៃ បានជះឥទ្ធិពលមិនល្អ ដល់ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក និងធ្វើឱ្យភាពទាក់ទាញរបស់ថៃធ្លាក់ចុះ តែហុចផលល្អសម្រាប់ប្រទេសកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ឆេង គឹមឡុង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បញ្ហា​របស់ថៃ​បច្ចុប្បន្ន​ បង្ហាញ​ឱកាស​អ្វី​ខ្លះ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា?» ក្នុងកម្មវិធី FRESH BUSINESS។ លោកបណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ការបិទច្រកដោយអត្តនោម័ត ដោយឯកតោភាគី ដោយភាគីថៃនេះ គឺជាសញ្ញាមួយមិនល្អនោះទេ សម្រាប់ការតភ្ជាប់នៃខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងតំបន់អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក កត្ដាទាំងអស់នេះ

    November 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យលោក-លោកស្រីស្នងការរង ទទួលដឹកនាំតាមបណ្តាខណ្ឌទាំង១៤ នាយការិយាល័យជំនាញព្រហ្មទណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារដឹកនាំចាត់វិធានការ បង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យមានប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំឲ្យតាមបណ្តាខណ្ឌ ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញគ្រប់គ្រងមុខសញ្ញាក្មេងទំនើងក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ត្រូវដឹកនាំកិច្ចប្រជុំវាយតម្លៃសភាពការណ៍ភូមិសាស្រ្ត

    November 28, 2025