Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជំងឺមហារីកសួត មិនមែនកើតឡើងចំពោះតែអ្នកជក់បារីប៉ុណ្ណោះទេ ហើយបច្ចុប្បន្នបានសង្កេតឃើញថា មានប្រេវ៉ាឡង់កើតក្នុងចំណោមយុវជនក្មេងៗក៏មានបញ្ហាមហារីកសួតនេះដែរ។ នៅឆ្នាំ២០២០ មានអ្នកជំងឺមហារីកសួត ប្រហែល ២.២លាននាក់ទូទាំងសកលលោក ហើយក្នុងចំណោមនោះសឹងតែ ៩០% នៃអ្នកជំងឺមហារីកសួតមិនអាចជៀសផុតពីការស្លាប់ដោយសារជំងឺនេះ។ សម្រាប់នៅតំបន់អាស៊ីអាគ្នេយ៍ មានអ្នកកើតជំងឺមហារីកច្រើនគួរសម បើប្រៀបធៀបបណ្ដាប្រទេសផ្សេងទៀតដូចជាអាហ្វ្រិកជាដើម។ កត្តាមួយចំនួនដែលបណ្តាលឱ្យកើតជំងឺមហារីកសួត គឺបណ្ដាលមកពីការជក់បារី, អ្នកស្រូបផ្សែងបារី , ជាតិពុលដែលមាននៅក្នុងខ្យល់ ឬបរិយាកាស, ក្រុមគ្រួសារដែលមានសមាជិកកើតជំងឺមហារីកសួត ដូចជាឪពុកម្តាយ បងប្អូន ក៏អាចជាហានិភ័យឱ្យកូនចៅជំនាន់ក្រោយមានមហារីកសួតផងដែរ និងបញ្ហាវិទ្យុសកម្មផ្សេងទៀត។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Akhil Chopra ឯកទេសជំងឺមហារីកសួតរបស់ OncoCare នៅសិង្ហបុរី បានឱ្យដឹងថា «សញ្ញាដំបូងនៃជំងឺមហារីកដែលមិនគួរមើលរំលង គឺ ក្អក

    December 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីបទល្មើសនៅប្រទេសថៃ ពីបទជួញដូរសត្វស្វាក្ដាម ក្រសួងកសិកម្ម នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជាពុំមានតម្រូវការនាំចូលស្វាក្តាមព្រៃ ពីប្រទេសដទៃឬចាប់ស្វាក្តាមពីព្រៃមកជួញដូរឡើយ ព្រោះកម្ពុជាមានកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្របច្បាប់ច្រើន ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់និងបម្រើឱ្យការនាំចេញ។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយកាសែត Bangkok Post របស់ប្រទេសថៃ បានផ្សាយពីការឃាត់ករណីប៉ុនប៉ងរត់ពន្ធសត្វស្វាក្ដាមពីប្រទេសថៃ ចូលមកកម្ពុជា។ ការណ៍នេះ​ ត្រូវបានក្រសួងកសិកម្ម ទាត់ចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានបែបនេះ។ លោក​ ឃឹម ហ្វីណង់ បានបញ្ជាក់ថា រាល់កសិដ្ឋានចិញ្ចឹមស្វាក្តាមទាំងអស់នៅកម្ពុជា

    December 2, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ក្មេងទំនើង៧នាក់ ត្រូវបានលោកស្រី ឡូញ សុខខា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ បន្ទាប់ពីពួកគាត់បានប្រព្រឹត្តបទល្មើស ឃាតកម្ម ដោយកាប់ជនរងគ្រោះម្នាក់បណ្ដាលឲ្យដាច់ក្បាល និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ។ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ខា ដែនណា អ្នកនាំពាក្យអយ្យអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថា ក្មេងទំនើងទាំង៧នាក់នោះ ម្នាក់ជាជនដៃដល់ឈ្មោះ កុល ដារ៉ុង អាយុ១៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ

    December 2, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ​)៖ ​គ្រួសារវីរកងទ័ពមួយគ្រួសារដែលមានជីវភាពខ្វះខាតរស់នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា និងអំណោយនាយឧត្តមសេនីយ៍ ខេង សុមេធ តាមរយៈលោកឧត្តមសេនីយ៏ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា លោក ស៊ឹម សុខហេង ជាវីរកងទ័ពកំពុងឈរជើងនៅសមូរភូមិទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ដែលមានគ្រួសាររស់នៅភូមិសង្កាត់ខាងលើ ត្រូវបានលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ និងជាប្រធានអនុសាខាកាក បាទក្រហមកម្ពុជាក្រុង ដឹកនាំក្រុមការងារនាំអំណោយជាសម្ភារ ថវិកា យកទៅប្រគល់ជូនដល់លំនៅដ្ឋាន។ ដោយឡែកលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា

    December 2, 2025
  • ព័ត៌មានជាតិ

    (ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា នាថ្ងៃអង្គារនេះ តួលេខមនុស្សស្លាប់ បានបន្តកើនដល់៦៣១នាក់ ក្រោយគ្រោះទឹកជំនន់និងគ្រោះបំណាក់ដីដ៏ប្រល័យ បានវាយប្រហារទូទាំងកោះ Sumatra ហើយ​មនុស្សប្រមាណ១លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ​ក្រុមសង្រ្គោះ កំពុងបន្តការស្វែងរកមនុស្សចំនួន៤៧២នាក់ ដែលត្រូវបានរាយការណ៍ថា បាត់ខ្លួននៅឥណ្ឌូណេស៉ី។ ដោយឡែក នៅឯប្រទេសស្រីលង្កា តួលេខមនុស្សស្លាប់ ដោយសារទឹកជំនន់និងបំណាក់ដី ក៏បានកើនដល់៤១០នាក់ផងដែរ នាថ្ងៃអង្គារនេះ និង៣៣៦នាក់ទៀត នៅបន្តបាត់ខ្លួន។ បើតាមអាជ្ញាធរស្រីលង្កា មនុស្សសរុបជាង១.៥លាននាក់ បានរងផលប៉ះពាល់ ក្នុងគ្រោះធម្មជាតិដ៏អាក្រក់បំផុត

    December 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនធំៗរបស់អាមេរិក បានប្តេជ្ញាបន្តពង្រីក និងស្វែងរកឱកាស​វិនិយោគ​ក្នុងវិស័យដែលមានសក្តានុពលនៅកម្ពុជាបន្ថែមទៀត។ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសជំនួបនោះ លោក Ted Osius បានសម្ដែងនូវការអរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះសម្តេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូល​ជួប​សម្ដែងការគួរសម និងពិភាក្សាការងារ។ លោក ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន​ ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និង​ផ្តល់​កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ

    December 2, 2025
  • PR

    សូមស្វាគមន៍មកកាន់ឆាកតន្រ្តីថ្មី ប្លែកអារម្មណ៍ទៀតហើយ គឺព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert នៅតំបន់ឆ្នេរសមុទ្រភាគនារតី ហើយមកលើកនេះមិនមែនជាការប្រគំតន្រ្តីធម្មតានោះទេ គឺជាការជួបប្រជុំដោយកំពូលតារាចម្រៀងល្បីៗលើឆាកដ៏ធំអស្ចារ្យពីអ្នកឧបត្ថម្ភផ្តាច់មុខរបស់យើង Ganzberg និង Galaxy Navatra ។  តស់! ជួបគ្នារាំលេងកម្សាន្ត ស្រែកហ៊ោកញ្ជៀវតាមចង្វាក់ភ្លេង ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោកនៅទីលានកន្ទុយនាគ ពយតាមូង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ទី៥-៦ ខែធ្នូ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert

    December 2, 2025
  • PR

    ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពក្នុងការប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី “Rise for Khmer, Stand for Peace” ដែលប្រារព្ធធ្វើឡើងនៅសាលមហាស្រព Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង។ នេះមិនមែនត្រឹមតែជាការប្រគុំតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីភាពរឹងមាំ វប្បធម៌ និងសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង។ ក្នុងឱកាសនោះ ក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលវត្តមានរបស់លោកជំទាវ បានសរបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិ ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ។  ចាប់តាំងពីឆ្នាំ ១៩៩១មក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា

    December 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នប្រមូលចំណូល ពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះបានបញ្ជាក់ថា នៅរយៈពេល១១ខែឆ្នាំនេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបាន ៤០លានដុល្លារ ពីការលក់សំបុត្រជូនផ្ញើចូលទស្សនារមណីដ្ឋានអង្គរ និងប្រាសាទកោះកែរ ធ្លាក់ចុះ៣.៤១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ សម្រាប់ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរវិញ ក្នុងរយៈពេលជិត១ឆ្នាំនេះមានចំនួនជិត៨៧ម៉ឺននាក់ ធ្លាក់ចុះ៣.៤៧%។ ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង១.៧លានដុល្លារផងដែរ ក្នុងរយៈពេល១១ខែនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 2, 2025
  • ព័ត៌មានជាតិ

    (ឡាហាវ៉ាន)៖ កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ ប្រទេសគុយបា បានបញ្ជាក់ថា មនុស្សចំនួន ៣៣នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺឆ្លងតាមរយៈការខាំរបស់សត្វមូស នារយៈពេលប៉ុន្មានខែចុងក្រោយនៃការរាតត្បាត ក្នុងចំណោមមួយភាគបីនៃប្រជាជនសរុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រី Carilda Peña និយាយថា មនុស្ស ១២នាក់បានស្លាប់ដោយជំងឺគ្រុនឈាម និង ២១នាក់ស្លាប់ដោយជំងឺ Chikungunya (គ្រុនក្តៅធ្ងន់ធ្ងរ) ដែលបានរាលដាលយ៉ាងទូលំទូលាយ នៅទូទាំងប្រទេសកោះ Caribbean មួយនេះ។ យ៉ាង​ហោច​ណាស់ ២១​នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់ ​មាន​អាយុ​ក្រោម ១៨​ឆ្នាំ។ ជំងឺគ្រុនឈាម បានញាំញីប្រទេសគុយបាជាយូរណាស់មកហើយ ប៉ុន្តែកាន់តែអាក្រក់ទៅៗ

    December 2, 2025