- Naren
- ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានច្រានចោលការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនដែលថា «ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺមិនមែនជាការពិតទេ»។ យោធភូមិភាគទី៥ បានបញ្ជាក់ថា ការឈូសផ្លូវនេះ គឺទាហានថៃធ្វើសកម្មភាពនៅក្នុងទឹកដីរបស់ពួកគេ ហើយកម្លាំងយោធារបស់កម្ពុជា កំពុងឈរការពារតំបន់នោះយ៉ាងម៉ឺងម៉ាត់ នៃដែនអធិបតេយ្យជាតិកម្ពុជា។ ផ្ដល់សិទ្ធិដោយ៖ Fresh News សូមអានខ្លឹមសារលម្អិតខាងក្រោម៖
October 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម DATO’ SERI MOHAMED KHALED NORDIN រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី និងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MUHAMMAD HAFIZUDDEAIN BIN
October 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងនាមកម្ពុជា ជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ, នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ អំឡុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (47th ACDM) មានកិច្ចប្រជុំពាក់ព័ន្ធ ដូចជា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល-អាហា លើកទី២៣ (23rd GB of AHÀ Center), កិច្ចប្រជុំនៃមេទិកាភាពធន់នឹងគ្រោះហន្តរាយអាស៊ាន លើកទី៨ (Bth ADRP),កិច្ចប្រជុំចំហរ ACDM
October 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោស ទុកជាមុន» ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖
October 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ការអនុវត្តអត្រាពន្ធបដិកាថ្មីរវាងកម្ពុជា-អាមេរិក ដែលកំណត់កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ គឺជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា និងអាមេរិក ចាប់ដៃគូគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ស្របពេលដែលកម្ពុជា អនុវត្តអត្រាពន្ធបដិការថ្មី ដែលកម្ពុជាយកពន្ធលើទំនិញចូលពីអាមេរិកក្នុងអត្រា០% ប៉ុន្តែមិនទាន់មានទំនិញអាមេរិកថ្មី ហូរចូលកម្ពុជានោះទេ ដោយសារការនាំចូលទំនិញថ្មីៗ វាទាមទារឱ្យមានការសិក្សាពីទីផ្សារ រៀបចំការចុះបញ្ជីតាមច្បាប់ និងត្រូវមានដៃគូចែកចាយជាដើម។ លោកបានកត់សម្គាល់ថា បើទោះបីជាការអនុវត្តអត្រាពន្ធបដិកាថ្មីរវាងកម្ពុជា-អាមេរិក បានចូលជាធរមានកាលពីថ្ងៃទៅ១ ខែសីហា ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែកំណើននៃការទំនិញអាមេរិកមកកម្ពុជាមានកំណើនតិចតួចនៅឡើយ។ យ៉ាងនេះក្តី លោកមានសុទិដ្ឋិនិយមថា ទំនិញអាមេរិកនឹងអាចនាំចូលទីផ្សារកម្ពុជា បានកាន់តែច្រើនជាងមុន
October 12, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ ដើម្បីបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗ ដែលសម្រេចបានលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-កម្ពុជា អំពីពាណិជ្ជកម្មបដិការ។ តំណាងពាណិជ្ជកម្មអាមេរិក USTR និង ក្រុម អ្នកចរចា កម្ពុជា បាន និង កំពុង ចរចា យ៉ាង ជិតស្និទ្ធ ដើម្បី បន្ត ទំនាក់ទំនង ពាណិជ្ជកម្ម ទ្វេភាគី របស់ប្រទេសទាំង២។ ក្នុងអំឡុងកិច្ចប្រជុំដែលប្រព្រឹត្តទៅប្រកបដោយផលិតភាព
October 12, 2025 - ព័ត៌មានជាតិ
(ជប៉ុន)៖ សហគមន៍ខ្មែរនៅជប៉ុន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានប្រមូលផ្ត៉ំគ្នានៅកណ្តាលទីក្រុងតូក្យូ និងខេត្តក្យូតុ ដើម្បីសម្តែងមតិថ្កោលទោសកងកម្លាំងចម្រុះថៃ ដែលបានបន្តទន្ទ្រាន ឈូសឆាយដី នៅភូមិព្រៃចាន់ ឃ៉ំអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ បន្ថែមពីនេះ ការប្រមូលផ្ត៉ំរបស់សហគមន៍ខ្មែរនេះ ក៏មានការដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ម៉ាឡេស៉ី និងបារាំងប្រចាំប្រទេសជប៉ុន ដើម្បីអំពាវនាវឱ្យថ្កោលទោសចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃ និងចាត់វិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះបញ្ឈប់សកម្មភាពយ៉ាងគគ្លើននេះ។ អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ការប្រមូលផ្ត៉ំនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដើម្បីប្រកាសថ្កោលទោសចំពោះអំពើរំលោភបំពានលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ទាមទារឱ្យអាជ្ញាធរថៃបញ្ឈប់នូវទង្វើរំលោភបំពាននិងអំពើហិង្សាទាំងអស់នេះ ជាបន្ទាន់ និងគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ស្មារតីនៃកិច្ចប្រជ៉ំ GBC និង RBC,
October 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់សំឡេងរំខាន ពីសំណាក់កងទ័ពថៃគឺជាអំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបរាប់ថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គ.ស.ម.ក. បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានអះអាងថា កងយោធាថៃបានចាក់សំឡេងខ្មោចលង តាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗចាប់ពីម៉ោង ១០ និង ៤៤ នាទី
October 12, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ កងទ័ពរបស់ថៃ និងអាជ្ញាធរខេត្តស្រះកែវ បានគប់គិតគ្នាបើកដៃឱ្យបុគ្គល «កាន់ ចមផ្លាំង» ធ្វើទង្វើរំលោភសិទ្ធិរបស់មនុស្សជាតិខុសនឹងច្បាប់អន្តរជាតិ ដែលជាការធ្វើឱ្យកិត្តិយសរបស់ជនជាតិថៃពេញមួយប្រទេសត្រូវអ័ព្ទឱនព្រោះតែទង្វើគ្មានភាពថ្លៃថ្នូរ គ្មានសីលធម៌ និងគ្មានសតិជាមនុស្ស។ បុគ្គល កាន់ ចមផ្លាំង ដែលជាមនុស្សមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមរបស់ថៃ ត្រូវបានគេមើលឃើញថា បានធ្វើ និងកំពុងបន្តធ្វើនូវទង្វើជាច្រើនដែលរំលោភបំពានសិទ្ធិមនុស្សជាតិ ជាពិសេសសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ កាលពីចុងខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ បុគ្គល កាន់ ចមផ្លាំង ធ្លាប់បានផ្តើមគំនិត និងរៀបចំរថយន្តដឹកលាមកបំណងយកមកបាញ់លើប្រជាពលរដ្ឋខ្មែរ និងភូមិឋានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់។ ជាពិសេសតាមរថយន្តដឹកលាមកនោះ ពួកគេបានចងទង់ជាតិរបស់ថៃថែមទៀតផង។ បើទោះបីរថយន្តដឹកលាមកត្រូវបានបើកមកដល់ព្រំដែន តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ
October 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានច្រានចោលព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្តាញសង្គមនានា ដោយបានលើកឡើងថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុក មិនព្រមទទួលព្យាបាល» គឺជាព័ត៌មានមិនពិត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន, តាមការពិនិត្យស្រាវជ្រាវជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យ បុរសជនជាតិថៃនោះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបាន បដិសេដដោយមន្ទីរពេទ្យក្នុងស្រុក មុនពេលទទួលមរណភាពឡើយ។ ក្រសួងសុខាភិបាល សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិត អំពីករណីពាក់ព័ន្ធនឹងមរណភាពបុរសជនជាតិថៃ អាយុ២៤ឆ្នាំ មកពីខេត្ត Nakhon Si Thammarat
October 8, 2025









