Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជំនាញឌីជីថល ចាំបាច់ដល់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានលើកអំពីកិច្ចការងារធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថល ដែលនឹងចូលរួមដ៏សកម្មក្នុងការប្រែក្លាយ របៀបរបបការងារពីបែបប្រពៃណីទៅជាការធ្វើការងារតាមបែបទំនើប កាត់បន្ថយការចំណាយ ពន្លឿនពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ដោយសារការរីកចម្រើននេះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានមហិច្ឆិតាក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាស់ ជាអតិបរិមាក្នុងស្ថាប័នរដ្ឋ ដោយចាប់យកបច្ចេកវិទ្យាឌីជីថលជំនួសវិញ។ បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ ទៅលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល ដោយរាប់បញ្ចូលទាំងការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

    September 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ ដែលមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ក្រសួងការបទេសកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំ ១+៣នេះ ជាការផ្តួចផ្តើម និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្ត ឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕ ផ្ដល់សិទ្ធិដោ៖ Fresh News

    September 27, 2025
  • ព័ត៌មានជាតិ

    (អាមេរិក)៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ នៅក្នុងជំនួប ឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ៕ ផ្ដល់សិទ្ធិដោ៖ Fresh News

    September 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសហការី នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ បានទទួលជួបពិភាក្សាការងារជាមួយលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ដើម្បីពិភាក្សាអំពីវឌ្ឍនភាពធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា។ តាមការបញ្ជាក់របស់លោក Yoshihisa KAINUMA ក្រុមហ៊ុន MinebeaMitsumi Co., Ltd បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១១មក និងបានពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ពីរោងចក្រទី១ ដល់រោងចក្រទី៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ ក្នុងទុនវិនិយោគសរុបប្រមាណ ៧២៥ លានដុល្លារអាម៉េរិក

    September 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព»។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ បានសបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស លើសកលលោក រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដោយបាននិងកំពុងផ្តោតលើ ការអភិវឌ្ឍវិស័យទេសចរណ៍ដោយឈរលើគោលការណ៍ចីរភាព ភាពធន់ និងបរិយាបន្ន។ ក្នុងន័យនេះ រដ្ឋជាសមាជិកទាមទារឱ្យមានអភិបាលកិច្ចល្អ ការដាក់ចេញផែនការយុទ្ធសាស្ត្រ និងការកំណត់អាទិភាព សកម្មភាពការងារច្បាស់លាស់ ជាមួយនឹងការតាមដានវាយតម្លៃការអនុវត្តជាប់ជាប្រចាំ

    September 27, 2025
  • PR

    ភ្នំពេញ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥៖ ធនាគារ វីង បានប្រកាសដាក់ឱ្យដំណើរការយុទ្ធនាការ “កម្ចីឌីជីថល” របស់ខ្លួនជាផ្លូវការនៅថ្ងៃនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេក្នុងនាមជាធនាគារឈានមុខចំពោះនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការរស់នៅរបស់អតិថិជន។ យុទ្ធនាការថ្មីនេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានពិសេសមួយស្តីពី៖ “កម្ចីឌីជីថល៖ ខ្ចីភ្លាម បានភា្លម អត់ដ្រាម៉ា”។ យុទ្ធនាការថ្មីនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀតរបស់ធនាគារ វីង ដែលធ្វើឱ្យការខ្ចីប្រាក់កាន់តែងាយស្រួល លឿនរហ័ស ហើយអាចប្រើប្រាស់បានគ្រប់គ្នា។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Tallal Uh Rehman នាយកគ្រប់គ្រងធនាគារឌីជីថល នៃធនាគារ វីង បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃផលិតផលនេះ

    September 17, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​ប្រទេស​ចិន​ បានឱ្យដឹងថា ក្រុមហ៊ុនអឺរ៉ុបមួយចំនួនអាចត្រូវបិទទ្វារ និងរងការខាតបង់ធ្ងន់ធ្ងរ ខណៈទីក្រុងប៉េកាំងនៅតែបន្តការវិធានការតឹងរ៉ឹងលើការនាំចេញរ៉ែកម្រ ទោះជាមានកិច្ចព្រមព្រៀងពន្លឿការដឹកជញ្ជូនទៅកាន់ប្លុក កាលពីខែកក្កដាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៥។ អំឡុងកិច្ចប្រជុំកំពូលខែកក្កដា រវាងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ចិនបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណដឹកជញ្ជូនឆាប់រហ័ស នូវវត្ថុធាតុដើមសំខាន់ៗសម្រាប់ក្រុមហ៊ុនអឺរ៉ុប។ ប្រធានសភាពាណិជ្ជកម្ម លោក Jens Eskelund និយាយថា «យើងនៅតែឃើញមានភាពជាប់គាំង សម្រាប់សមាជិករបស់យើង។ យើងអាចនិយាយបានថា

    September 17, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហ​ប្រធាន​គណៈ​កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានជួបពិភាក្សាការងារ​ជាមួយ លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធាន​ការិយាល័យ​គណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋ​មន្ត្រី​ការបរទេសចិន។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេសចិន, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក

    September 17, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិ ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញរាជធានី ខេត្តរបស់ខ្លួន​ សម្រាប់ក្ដាប់ព័ត៌មានឱ្យជុំក្នុងការបកស្រាយ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានច្បាស់ និងលឿន ដើម្បីគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតឱ្យមានប្រសិទ្ធភាព។ ក្នុងពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមានជ័យ កំពង់ឆ្នាំង និងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តបាត់ដំបង, លោកណ្ឌិត ឆាយ សុផល តំណាងលោក នេត្រ ភាក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការងារព័ត៌មាន

    September 17, 2025
  • ព័ត៌មានអន្តរជាតិ

    (ស្តុកខុល)៖ កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា លោកស្រី Elisabet Lann ដែលជារដ្ឋមន្រ្តីសុខាភិបាល ទើបតែងតាំងថ្មីរបស់ប្រទេសស៊ុយអែត ស្រាប់តែបានដួលសន្លប់ នៅពេលកំពុងឈរធ្វើសន្និសីទកាសែត ក្នុងថ្ងៃចូលបំពេញការងារដំបូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN។ ហេតុការណ៍ខាងលើ បានកើតឡើងអំឡុងពេល ដែលរដ្ឋមន្រ្តីវ័យ៤៨ឆ្នាំរូបនោះ ឈរនៅទន្ទឹមគ្នាជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson និងប្រធានគណបក្ស Christian Democrats លោកស្រី Ebba Busch ដើម្បីរង់ចាំឆ្លើយសំណួររបស់​ក្រុមអ្នកសារព័ត៌មាន។ ស្រាប់តែសុខៗ លោកស្រី Lann ក៏បានទន់ជើងហើយដួលទៅខាងមុខសន្លប់បាត់ស្មារតី ខណៈគ្រប់គ្នាក៏បានស្ទុះទៅជួយមើលលោកស្រីភ្លាមៗ។ មួយសន្ទុះបន្ទាប់ពីត្រូវបានគេជួយនាំចេញពីកន្លែងសន្និសីទកាសែត

    September 11, 2025