Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋហើយ ខណៈដែលការដោះស្រាយផលប៉ះពាល់ធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ ថ្លែងប្រាប់បណ្តាញព័ត៍មាន Fresh News នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបន្ថែមថា មកដល់ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ

    October 22, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ កិច្ចប្រជុំកំពូលដែលត្រូវបានគ្រោងទុករវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានពន្យារពេល បន្ទាប់ពីទីក្រុងមូស្គូ បានច្រានចោលសំណើបទឈប់បាញ់បន្ទាន់មួយនៅអ៊ុយក្រែន ដែលនេះកំពុងធ្វើឱ្យមានភាពមិនច្បាស់លាស់លើកិច្ចប្រឹងប្រែងស្ដារកិច្ចចរចាឡើងវិញដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់ សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែតុលា។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters មិនមានគម្រោងសម្រាប់លោកប្រធានាធិបតី ត្រាំ ជួបលោកប្រធានាធិបតី ពូទីន ក្នុងពេលអនាគតដ៏ខ្លីខាងមុខនោះទេ ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov សម្រេចចិត្តលុបចោលជំនួបដោយផ្ទាល់ដែលត្រូវបានគ្រោងទុកថានឹងរៀបចំ

    October 22, 2025
  • ព័ត៌មានជាតិ

    (សៀងហៃ-ចិន)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Shanghai EnSiKai Investment (Group) Co., Ltd. ដែលជារោងចក្រផលិតរថយន្ត និងគ្រឿងចក្រដ៏សំខាន់មួយរបស់ប្រទេសចិន។ អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ក្រុមហ៊ុននេះផ្តោតលើការវិនិយោគសមធម៌ឧស្សាហកម្ម ការផលិតគ្រឿងម៉ាស៊ីន និងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ធនធានមូលធនជាមួយនឹងជំនាញបច្ចេកទេស ដើម្បីជំរុញកំណើនឧស្សាហកម្មរយៈពេលវែង។ ក្នុងជំនួបនេះទៀតសោត លោក ម៉ាង ស៊ីណេត បានឱ្យដឹងថា ក្រុមហ៊ុនមានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ។ គូសបញ្ជាក់ជូនថា រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ

    October 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើរជើងចតុមុខ។ គម្រោងនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ឬថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។ នេះជាការបង្ហាញជាមួយនឹងការសូមអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សាន់តូ ជាម៉ូស៊ូម៉ាតូ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។ លោក សាន់តូ

    October 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយផ្អែកលើលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានចេញដីកាចំនួន២ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន លើជនជាតិវៀតណាមចំនួន២នាក់ គឺទី១ ឈ្មោះ PHAM VAN TIEP ភេទប្រុស អាយុ៣៤ ឆ្នាំ និងទី២ឈ្មោះ TRINH XUAN LUC ភេទប្រុស អាយុ ៣៤ឆ្នាំ នៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដើម្បីបន្តនីតិវិធីរបស់តុលាការ។ ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការអនុវត្តនីតិវីធី ពិនិត្យពីបទឆបោកជាក្រុមមានការចាត់តាំង ដែលមានចែងឱ្យផ្តន្ទាទោសតាម

    October 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ច្បាស់ថា ទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍តុង) រដ្ឋគ្មានផែនការលក់ដូរទៅឯកជននោះឡើយ នៅតែជាអចលនទ្រព្យ ដែលគ្រប់គ្រងដោយរដ្ឋដដែល មានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ជាអ្នកថែទាំ។ សម្តេចបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អាចនឹងត្រូវបម្រុងទុកក្នុងគោលដៅចំនួនពីរ គឺ​សម្រាប់​ចុះ​ចត​យន្តហោះ​ម្តង​ម្នាល ​នៅ​ពេល​មាន​កកស្ទះ ឬ​មាន​ហា​និ​យ​ភ័យ​នៅ​ព្រ​លាន​យន្ត​ថ្មី និង២. ​ធ្វើ​ជា​សួន​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដូច​ជា​កន្លែង​សម្រាប់​លំហែកាយ​។ បន្ថែមពីនេះ សម្តេចបញ្ជាក់ថា សម្រាប់អគារដែលមានក្នុងព្រលានយន្តហោះចាស់នេះ អាចនឹងប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលរដ្ឋសហការជាមួយឯកជន ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម

    October 20, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់អាមេរិកឡាទីន នឹងលាលែងចេញពីតំណែងនៅដំណាច់ឆ្នាំ២០២៥នេះ ២ឆ្នាំមុនចូលនិវត្តន៍។ នេះជាការបញ្ជាក់របស់ រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា នៅក្នុងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំពេលរដ្ឋបាលលោក ត្រាំ កំពុងសម្ញែងសាច់ដុំយោធាដាក់វ៉េណេស៊ុយអេឡា។ មន្ត្រីអាមេរិកម្នាក់ដែលបានដឹងពីបញ្ហាខាងលើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាមានភាពតានតឹងរវាងលោកឧត្តមនាវី Alvin Holsey និងលោក Hegseth ពាក់ព័ន្ធនឹងប្រតិបត្តិការនៅក្នុងតំបន់សមុទ្រ Caribbean។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Jack Reed ដែលជាសមាជិកនៃ គណៈកម្មាធិការសេវាប្រដាប់អាវុធនៃព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ បានចាត់ទុកថាប្រកាសពីលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Holsey ជាបញ្ហាមួយ ស្របពេលមានការភ័យខ្លាចពីហានិភ័យនៃការផ្ទុះឡើងនូវជម្លោះរវាងសហរដ្ឋអាមេរិកជាមួយវ៉េណេស៊ុយអេឡា។

    October 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការរៀបចំនីតិវិធី ជំរុញឱ្យក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកទាំងអស់ ត្រូវមានប័ណ្ណសន្យាធានារ៉ាប់រងជា កាតព្វកិច្ចសម្រាប់អាជីវកម្មរបស់ខ្លួន។ លោក ប៉េង ពោធិ៍នា បានថ្លែងដូចនេះ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាច្រើនរូប។ លោក ប៉េង ពោធិ៍នា បានថ្លែងដូចនេះថា «ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    October 17, 2025
  • ព័ត៌មានជាតិ

    (ម៉ានីល)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័របានវាយប្រហារលើភាគខាងត្បូងនៃប្រទេសហ្វីលីពីន នៅថ្ងៃសុក្រ ទី១៧ ខែតុលា មួយសប្ដាហ៍ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់២លើកវាយប្រហារលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ នេះជាការគូសបញ្ជាក់របស់មន្ត្រីជួយសង្រ្គោះម្នាក់ប្រាប់ AFP។ តាម USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅក្បែរ ទីក្រុង Dapa នៃខេត្ត Surigao del Norte និងជម្រៅរញ្ជួយទៅក្នុងដី ៦៩គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនៅថ្ងៃសុក្រនេះដែរកើតមានឡើងមួយសប្ដាហ៍ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ និង៦.៧រ៉ិចទ័រ បានវាយប្រហារលើផ្នែកខាងកើតនៃកោះ Mindanao ដោយបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៨នាក់។ គ្រោះរញ្ជួយដីទាំង២លើកនេះទៀតសោត

    October 17, 2025
  • ព័ត៌មានជាតិ

    (​ឥណ្ឌូនេស៉ី)៖ លោកឧកញ៉ា វណ្ណ សុខហេង ស្ថាបនិកផ្សារផលិតផលខ្មែរ ២៥ខេត្ត-ក្រុង បានលើកឡើងថា ក្រុមរបស់លោកកំពុងតែព្យាយាមទាក់ទាញពាណិជ្ជករឥណ្ឌូនេស៉ី ដើម្បីវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ លោកឧកញ៉ាបានថ្លែងបែបនេះ ក្នុងឱកាសលោកនិងពាណិជ្ជករកម្ពុជា ប្រមាណ ២៥នាក់ ចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឥណ្ឌូនេស៉ី លើកទី៤០ នៅទីក្រុង BSD ដែលរៀបចំពីថ្ងៃទី១៥-១៩ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រមាណ ១៣០ប្រទេសចូលរួម។ លោកឧកញ៉ា វណ្ណ សុខហេង បានបញ្ជាក់យ៉ាងដូច្នេះ «នៅក្នុងខេត្តព្រះសីហនុ ក៏មានជនជាតិឥណ្ឌូនេស៉ីច្រើន។ អីចឹងជាឱកាសមួយ ដែលពួកខ្ញុំចូលរួមពិព័រណ៍នេះ ដើម្បីស្វែងរកការចាប់ដៃគូ ជាពិសេសគោលបំណងចង់ទាញវិនិយោគិនឥណ្ឌូនេស៉ី វិនិយោគនៅខេត្តយើង ដើម្បីបង្កើតការងារឲ្យបានច្រើន និងជំរុញការនាំចេញ»។

    October 17, 2025