Naren
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ដែលស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរកឃើញល្មើសច្បាប់បរិស្ថាន ដោយបានយកសំរាម សំណល់រឹងឧស្សាហកម្ម (សំបក និងគ្រាប់ស្វាយ) ទៅចាក់ចោលនៅទីតាំងដីវាល និងដីស្រែមួយកន្លែង ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអធិកាកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានចុះពិនិត្យលើទីតាំងផ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុន Tropical Fruit Asia (Cambodia)

    October 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានថ្វាយព្រះរាជសារលិខិតអបអរសាទរដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីខួបទី២១ នៃការគ្រងព្រះបរមសិរី រាជសម្បត្តិ នៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។ ព្រះរាជសារលិខិតរបស់សម្តេចព្រះមហាក្សត្រី មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ព្រះរាជបុត្រ ជាទីស្រឡាញ់ស្មើជីវិតនៃម៉ាម៉ង់ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីខួបទី ២១ នៃការគ្រងព្រះបរមសិរី រាជសម្បត្តិ ព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតនៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ម៉ាម៉ង់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុតជាមួយប្រជាជាតិ ប្រជារាស្ត្រទូទាំងព្រះរាជា

    October 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឃ្លាំងលក់ម៉ូតូមួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​២៖២០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​

    October 28, 2025
  • ព័ត៌មានជាតិ

    (អូរស្មាច់, ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ កងទ័ពនៃយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពនៃយោធភូមិភាគ២របស់ថៃ ជួបប្រជុំជាមួយអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនាព្រឹកថ្ងៃនេះ ធ្វើឡើងជជែកពីការអនុវត្តន៍តាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 28, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាដើម្បីចាប់ផ្ដើមការដោះលែងទាហានកម្ពុជា១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ ថ្លែងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើបានបញ្ជាក់ដូច្នេះថា «ការរំពឹងរបស់យើងគឺនីតិវិធីដែលគោរពទៅតាមការប្ដេជ្ញាចិត្ត ពីគ្រប់ភាគីទាំងអស់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ ដូចដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»។ គួរបញ្ជាក់ថា នៅមុនជំនួបតាមការគ្រោងទុករបស់លោក ត្រាំ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនាឱកាសនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC ក្នុងប្រទេសកូរ៉េខាងត្បូង មន្ត្រីអាមេរិកខាងលើដដែលក៏បាននិយាយដែរថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការប្រែប្រួលឡើយ សូម្បីបន្តិច

    October 28, 2025
  • ព័ត៌មានជាតិ

    (ជប៉ុន)៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្រ្តីស្ថានទូត នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថានៅក្នុង ពិធីអបអរសាទរការបើកជើងហោះត្រង់ថ្មីរវាងរាជធានីភ្នំពេញ-ទីក្រុងតូក្យូ (Flight: K6592) និងការទទួលស្វាគមន៍ការមកដល់របស់ភ្ញៀវអ្នកដំណើរជើងដំបូង មកកាន់ទីក្រុងតូក្យូ តាមរយៈជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិណារីតា ទីក្រុងតូក្យូ។ កម្មវិធីនេះមានការចូលរួមពី លោកស្រី Wendy Y.W. Chen នាយកប្រតិបត្តិរង (Vice CEO) នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា, លោក NAKAMURA Fumitoshi នាយកគ្រប់គ្រងអាកាសយានដ្ឋាន នៃក្រសួងដែនដី

    October 27, 2025
  • ព័ត៌មានអន្តរជាតិ

    (គូឡាឡាំពួរ)៖ នាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីប្រទេសម៉ាឡេស៉ីហើយ​ ដើម្បីបន្តដំណើរទៅកាន់ប្រទេសជប៉ុន ជាផ្នែកនៃដំណើរទស្សកិច្ចមកកាន់តំបន់អាស៉ីរបស់លោក។ នេះបើតាមការសេចក្តីប្រកាសរបស់សេតវិមាន។ លោក ដូណាល់ ត្រាំ គូសបញ្ជាក់ថា «ខ្ញុំកំពុងចាកចេញពីម៉ាឡេស៉ី ប្រទេសដ៏អស្ចារ្យ និងរស់រវើកមួយ។ មានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម កិច្ចព្រមព្រៀងរ៉ែកម្រ ហើយរឹតតែសំខាន់ កាលពីម្សិលមិញ នោះគឺកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ គ្មានសង្រ្គាម ជួយសង្រ្គោះអាយុជីវិតមនុស្សរាប់លាននាក់។ ពិតជាមានកិត្តិយសណាស់ ដែលធ្វើរឿងនេះបានសម្រេច។ ឥឡូវនេះ ខ្ញុំចេញទៅជប៉ុន»។ នេះបើយោងតាមសបណ្តាញសង្គម Truth Social។ គួរបញ្ជាក់ថា

    October 27, 2025
  • ព័ត៌មានជាតិ

    (កូឡាឡាំពួ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ី។ សម្តេចបវរធិបតីបញ្ជាក់ថា ក្នុងជំនួបនោះ សម្តេច និងលោកប្រធានធិបតីកូរ៉េខាងត្បូង បានឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។ សម្តេចបវរធិបតី និងប្រធានធិបតីកូរ៉េខាងត្បូង ក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក

    October 27, 2025
  • ព័ត៌មានជាតិ

    (គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៦ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៉ី។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាញប្រមុខដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង១១ ជាមួយនឹងលោក Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 27, 2025
  • ព័ត៌មានជាតិ

    (ថៃ)៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។ ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។ កិច្ចប្រជុំពិសេស JBC ថ្ងៃទី២នេះ ក៏មានការចូលរួមពីភាគីពាក់ព័ន្ធដូចជាមន្ត្រីមហាផ្ទៃ មន្ត្រីការពារជាតិ និងថ្នាក់ដឹកនាំបណ្តាខេត្តជាប់ព្រំដែន។ សូមបញ្ជាក់ថា កិច្ចប្រជុំពិសេស JBC រយៈពេលពីរថ្ងៃនេះ នឹងពិភាក្សាលើរបៀបវារៈ សំខាន់ៗ

    October 22, 2025