- Naren
- ព័ត៌មានជាតិ
(ឧត្ដរមានជ័យ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានអញ្ជើញ ចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកជាំ ខេត្តឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 8, 2025 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាពជាចម្បងនៅក្នុងរដូវវស្សាធ្លាក់ភ្លៀង និងទឹកជំនន់នេះ ត្រូវហូបស្អាត រស់នៅស្អាត តាមរយៈពិសាទឹកដាំឆ្អិនដើម្បីការពារពីជំងឺដង្កាត់ផ្សេងៗដល់កូនចៅប្រុសស្រី។ លើសពីនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗកំឡុងពេលមានទឹកជនន់នេះ សូមកុំទុកកូនចៅឱ្យនៅផ្ទះម្នាក់ឯង ឬលេងទឹកដោយមិនមានអ្នកចាំមើលថែទាំត្រឹមត្រូវ បណ្ដាលលង់ទឹកដូចករណីកន្លងមក។ ការអំពាវនាវរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញចុះដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះ ក្នុងអំឡុងរងគ្រោះមហន្ដរាយធម្មជាតិ ដោយទឹកជំនន់នេះ ដែលបណ្ដាលឱ្យបានជន់លិចលំនៅឋាន ចំនួន ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ ដោយក្នុងនោះប្រជាជនបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១៣ កន្លែងក្នុងស្រុកត្បូងឃ្មុំ ដែលក្នុងនោះមានឃុំបឹងព្រួល
October 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធនៃកម្ពុជា បានបង្ហាញសារពិសេសមួយដោយ សូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន បាននឹងកំពុងធ្វើដាក់សម្តេច ហើយសម្តេចតេជោក៏ប្រកាសឲ្យដឹងថា ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃមកប្រើ និងឈប់ប្រើប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ សំណេរដ៏មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ
October 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News
October 6, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចចុះត្រួតពិនិត្យនាវាពិឃាដ Choe Hyon នៅឯពិព័រណ៍យោធាមួយកាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា ជាមួយការក្រើនរំឮកឱ្យ កងទ័ពជើងទឹកកូរ៉េខាងជើងប្រុងជើងការជាប់ជានិច្ចដើម្បីកំញើញ ឬទប់ស្កាត់ និងវាយបកលើការបង្ករឿងពីសត្រូវ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី៦ ខែតុលា បានរាយការណ៍ថាពិព័រណ៍អភិវឌ្ឍវិស័យការពារជាតិប្រចាំឆ្នាំត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ នៃការធ្វើទំនើបកម្មយោធារបស់កូរ៉េខាងជើង។ ក្រុមអ្នកវិភាគបាននិយាយថាគេមិនទាន់ដឹងច្បាស់ថាតើពេលណា ទើបនាវាពិឃាដ Choe Hyon ត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការជាផ្លូវការនោះទេ។ តែ SI Analytics ជាក្រុមហ៊ុនមួយមានមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងដោយផ្អែកលើរូបភាពផ្កាយរណបកាលពីខែកញ្ញាថាកូរ៉េខាងជើងបានបញ្ចប់ការដំឡើងគ្រឿងម៉ាស៊ីនលើនាវា
October 6, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្នុងព្រឹត្តិការណ៍វិទ្យាសាស្ត្រជាប្រវត្តិសាស្ត្រមួយ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់បច្ចេកវិទ្យាកែប្រែហ្សែន CRISPR ដើម្បីលុបបំបាត់ឌីអិនអេ (DNA) នៃមេរោគអេដស៍ (HIV) ចេញពីកោសិកាមនុស្សបានទាំងស្រុង ដែលជាការបញ្ឈប់ការត្រឡប់មកវិញរបស់មេរោគនេះប្រកបដោយប្រសិទ្ធភាព។ នេះជាលើកទីមួយហើយដែលអ្នកវិទ្យាសាស្ត្រអាចដកចេញនូវសារធាតុហ្សែនរបស់មេរោគពីកោសិកាដែលឆ្លងមេរោគបានយ៉ាងពេញលេញ ដែលជាសញ្ញាមួយនៃការឈានទៅមុខដ៏ធំធេងឆ្ពោះទៅរកការព្យាបាលមេរោគ HIV/អេដស៍ជាអចិន្ត្រៃយ៍។ របកគំហើញនេះដំណើរការដោយការប្រើប្រាស់ CRISPR ជាកន្ត្រៃម៉ូលេគុល ដើម្បីកំណត់គោលដៅ និងកាត់ផ្តាច់យ៉ាងជាក់លាក់នូវឌីអិនអេមេរោគ HIV ដែលលាក់ខ្លួននៅក្នុងកោសិកាមនុស្ស។ នៅពេលដែលឌីអិនអេមេរោគត្រូវបានដកចេញ កោសិកាទាំងនោះនៅតែមានសុខភាពល្អ និងគ្មានការឆ្លងមេរោគ ដោយរារាំងមេរោគមិនឱ្យចម្លងខ្លួន ឬលេចឡើងវិញបានឡើយ។ ការរកឃើញនេះអាចនឹងបដិវត្តន៍វិធីសាស្ត្រព្យាបាលមេរោគ HIV ដោយផ្តល់ក្តីសង្ឃឹមដល់មនុស្សរាប់លាននាក់ដែលកំពុងរស់នៅជាមួយមេរោគនេះទូទាំងពិភពលោក។ មិនដូចការព្យាបាលបច្ចុប្បន្នដែលគ្រាន់តែទប់ស្កាត់មេរោគ HIV ហើយតម្រូវឱ្យប្រើថ្នាំអស់មួយជីវិតនោះទេ វិធីសាស្ត្រថ្មីនេះគឺជាការលុបបំបាត់គំរូហ្សែនរបស់មេរោគដោយផ្ទាល់។ អ្នកជំនាញបានលើកឡើងថា ការស្រាវជ្រាវនេះនៅស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែលទ្ធផលគឺពិតជាមានសង្ឃឹមខ្លាំងណាស់។
October 6, 2025 - PR
ធនាគារ វីង បានសហការជាមួយសាកលវិទ្យាល័យឈានមុខចំនួន៩ បន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានយុវជនកម្ពុជាតាមរយៈអនុវត្តន៍ការងារជាក់ស្តែង។ ធនាគារ វីង បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍយុវជន ដោយបានចាប់ដៃគូសហការជាមួយស្ថាប័នអប់រំឈានមុខគេចំនួន ៩ បន្ថែមទៀត ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់សិស្ស-និស្សិតកម្ពុជា ក្នុងការទទួលបាននូវបទពិសោធន៍ការងារពិតប្រាកដតាមរយៈតាមរយៈកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ខ្លួន។ ពិធីចុះហត្ថលេខានៃភាពជាដៃគូបានរៀបចំធ្វើឡើងនៅឯអគារធនាគារវីងថៅវើ ដោយមានការចូលរួមពីតំណាងសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ, សាកលវិទ្យាល័យបៀលប្រាយ, សាកលវិទ្យាល័យ លីមកុកវីង, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា, សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន, អង្គការភាពញញឹមនៃកុមារ, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, និងសាកលវិទ្យាល័យវេស្ទើន។ កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីការរួមកម្លាំងគ្នាដើម្បីត្រួសត្រាសផ្លូវសម្រាប់និស្សិតក្នុងការកសាងសមត្ថភាពឱ្យបានរឹងមាំ ហើយទទួលបានអាជីពការងារដ៏ល្អ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយផ្អែកលើភាពជោគជ័យនៃកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ដើម្បីជួយដល់យុវជនឱ្យទទួលបាននូវការបណ្តុះបណ្តាលដែលមានរចនាសម្ព័ន្ធច្បាស់លាស់ បទពិសោធន៍អនុវត្តការងារជាក់ស្តែង ក៏ដូចជាជំនាញអភិវឌ្ឍន៍បុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែលមានរយៈពេល ៤ ទៅ ៦
October 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកជំនួយជាថវិកាចំនួន ១០ម៉ឺនដុល្លារ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹក ដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក វ៉ាង វិនប៊ីន បានបង្ហោះរូបភាព និងខ្លឹមសារក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួនថា «ថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹក ដែលរងគ្រោះដោយជម្លោះព្រំដែន កម្ពុជា-ថៃ»។ បន្ថែមពីនោះទៀត លោកសង្ឃឹមយ៉ាងមុតមាំថា ជីវិតរបស់ប្រជាជននៅតំបន់ព្រំដែន នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ ហើយភាគីចិន នឹងបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលបំណងនេះ៕ ផ្ដល់សិទ្ធិដោ៖ Fresh News
September 27, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាថ្ងៃសៅរ៍ ទី២៧ ខែកញ្ញានេះ ខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូ ហើយធ្វើសកម្មភាពបាញ់រះមកលើក្រុមទាហានថៃ នៅមុខបន្ទាយយោធាមួយកន្លែង ក្នុងខេត្ត Narathiwat។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Khaosod។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងជិត៧ព្រឹក នៅស្រុក Rueso ខេត្ត Narathiwat អំឡុងការដាក់ពង្រាយទាហានឈរជើងសម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅខាងមុខបន្ទាយយោធានោះ។ ខ្មាន់ភ្លើងដែលស្ថិតក្នុងសម្លៀកបំពាក់ស៉ីវិល និងជិះលើម៉ូតូ ក៏ស្រាប់តែបានប្រើកាំភ្លើងបាញ់ប្រហារមកលើក្រុមទាហានថៃ ដែលកំពុងបំពេញភារកិច្ច។ ភ្លាមៗ ក្រុមទាហានថៃ បានធ្វើការបាញ់ឆ្លើយតបវិញ រួចហើយខ្មាន់កាំភ្លើង ក៏បានបោះបង់ម៉ូតូចោល និងរត់ចូលវាលស្រែ។ ក្រោយមក ជនដៃដល់បានទម្លាក់អាវុធចុះ និងប្រគល់ខ្លួនឱ្យអាជ្ញាធរ។ ជននោះត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ
September 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ ៧៦(លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ បានស្រកអស់ច្រើនហើយនៅសល់តែជាង ១០០ម៉ែត្រប៉ុណ្ណោះ ដោយសារទឹកភ្លៀងបានថមថយ។ លោក ផន រឹម បានបន្ថែមទៀត ថា ជាមួយនឹងទឹកជំនន់នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយបានបន្តផ្អាកជាបណ្តោះអាសន្នរថយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ ដើម្បីការពារតួផ្លូវ ស្ពាន និងអនុញ្ញាតឱ្យឆ្លងកាត់សម្រាប់តែរថយន្តធុនតូចលក្ខណៈគ្រួសារ និងមធ្យោបាយធុនស្រាលដទៃទៀតប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោ៖ Fresh News
September 27, 2025









