- Naren
- PR
(ភ្នំពេញ ១៩ មេសា)៖ ការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏រីករាយ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ ឃើញថាចំនួននៃការចូលរួមអបអរបានកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈសកម្មភាពសប្បាយៗជាច្រើន ដែលបានរៀបចំឡើងនៅ Tiger Headquarters ក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត។ ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងការលេងទឹកកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានកំណត់នូវស្តង់ដាថ្មី នៃការអបអរឆ្នាំថ្មីប្រកបដោយភាពច្នៃប្រឌិត នៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅល្ងាចថ្ងៃទី១៤ ខែមេសា អ្នកចូលរួមសង្រ្កាន្តក្នុងខេត្តសៀមរាប ក៏បានទស្សនាការសម្ដែងដ្រូននៅលើអាកាសដ៏គួរឱ្យស្ញប់ស្ញែង ដែលនាំមកឮជូនដោយស្រាបៀរ Tiger។ ការបង្ហោះដ្រូន បានបំភ្លឺផ្ទៃមេឃយ៉ាងអស្ចារ្យ ដែលផ្ទាំងទស្សនីយភាពនេះ គឺជាការរួមបញ្ចូលគ្នា រវាងពន្លឺ និងភ្លើងពណ៌
April 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងជំនួបនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមស្នើតែងតាំង លោក Pierre Tami (សែន សិលា) ជាទីប្រឹក្សាសម្តេចក្នុងនាមជាប្រធានព្រឹទ្ធសភា។ លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយ សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជា ហើយបច្ចុប្បន្ន លោក សែន សិលា ជា
April 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់់ឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ដែលមានគ្រប់លំដាប់ ទាំងលំដាប់អន្ដរជាតិ និងលំដាប់ពិភពលោក ក្រោមទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នយើង មានក្រុមហ៊ុនធានារ៉ាប់រង៤១, ក្រុមហ៊ុន៤១នេះ មានគ្រប់លំដាប់ ទាំងលំដាប់អន្ដរជាតិ និងលំដាប់ពិភពលោក […]
April 19, 2024 - PR
(ភ្នំពេញ)៖ POND’S ជាផលិតផលល្បីល្បាញខាងការច្នៃប្រឌិតផ្នែកថែរក្សាស្បែក មានមោទនភាពក្នុងការបង្ហាញជូននូវផលិតផលថ្មី POND’S Bright Miracle ដែលបានធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside។ ព្រឹត្តិការណ៍ផ្តាច់មុខនេះ បានបង្ហាញពីភាពរីកចម្រើនចុងក្រោយបង្អស់នៃបច្ចេកវិទ្យាថែរក្សាស្បែកជាមួយរូបមន្ត NiasorcinolTM រួមជាមួយនឹងផលិតផលថ្មីដែលបញ្ចូលជាមួយរូបមន្តដែលត្រូវបានទទួលស្គាល់ពីវិទ្យាស្ថានស្បែក POND’S ។ NiasorcinolTM ផលិតដោយវិទ្យាស្ថានស្បែក Pond’s Skin Institute របស់ក្រុមហ៊ុន Unilever តំណាងឱ្យការបោះជំហ៊ានថ្មីមួយទៀតដ៏អស្ចារ្យក្នុងការថែទាំស្បែកឲ្យមានភាពភ្លឺថ្លា និងប្រសិទ្ធភាពខ្ពស់។ តាមរយៈការលាយបញ្ចូលគ្នានូវសារធាតុ Ethyl resorcinol ដែលជួយបង្កើនភាពភ្លឺថ្លា ជាមួយនឹងសារធាតុ Niacinamide វានឹងធ្វើឱ្យស្បែកលោកអ្នកកាន់តែភ្លឺរលោងចេញពីខាងក្នុងតែម្តង។
April 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖
April 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានណែនាំអំពីការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិដល់យោធិន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ គុណាធិបតេយ្យ ដោយផ្អែកតាមមុខតំណែង និងច្បាប់ លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃ របស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័ន កងឯកភាព តាមឋានានុក្រម។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំឱ្យមានតុល្យភាព រវាងចំនួននាយទាហាន និងពលទាហាន ដើម្បីងាយស្រួលក្នុងការងារដឹកនាំបញ្ជា។ ការលើឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន,
April 19, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ យ៉ាងណាស់មានប្រជាពលរដ្ឋចំនួន១១នាក់កើតអាការក្អួតចង្អោរ រាករួស ធ្វើឱ្យអស់កម្លាំងល្ហិតល្ហៃក្នុងពេលដំណាលៗគ្នា ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរ ខេត្តក្រចេះ ខណៈគ្រូពេទ្យជំនាញកំពុងធ្វើតេស្តសំណាករកមូលហេតុពិតប្រាកដ ថាតើបណ្ដាលមកពីពុលចំណី (សង្ស័យនំបញ្ចុក) ឬក៏មកពីមូលហេតុផ្សេង។ ពលរដ្ឋដែលមានអាការដូចគ្នាទាំង១១នាក់នោះ រស់នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ខណៈហេតុការណ៍នេះដែរកើតឡើងនៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ ប្រភពពីអ្នកភូមិបានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះពួកគាត់បានទិញនំបញ្ចុកដែលលក់នៅតាមភូមិយកទៅទទួលទានកាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១៥ ខែមេសា) ហើយក្រោយទទួលទាននំបញ្ចុកនោះប៉ុន្មានម៉ោង ក៏ស្រាប់តែមានអាការក្អួតចង្អោរ រាក អស់កម្លាំង ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានអាការក្អួតចង្អោរ រាក អស់កម្លាំងកើតឡើងស្រដៀងគ្នាជាបន្តបន្ទាប់រហូតដល់១១នាក់ ទើបត្រូវបានគេបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរកាលពីយប់មិញនេះ។ លោកវេជ្ជបណ្ឌិត ផាត់ តុលា
April 19, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅថ្ងៃសុក្រនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនលំដាប់ខ្នាតយក្ស Apple បានដកកម្មវិធីបុត្រសម្ព័ន្ធរបស់ Meta Platform រួមមាន WhatsApp និង Threads ចេញពី App Store របស់ខ្លួនក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនផលិត iPhone ត្រូវបានបញ្ជាដោយរដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលទៅ Reuters ថា «រដ្ឋបាល Cyberspace របស់ប្រទេសចិន បានបញ្ជាឱ្យដកកម្មវិធីទាំងនេះចេញពីហាងកម្មវិធីរបស់ប្រទេសចិន ដោយផ្អែកលើការព្រួយបារម្ភអំពីសុវត្ថិភាពជាតិរបស់ពួកគេ»។ Apple គូសបញ្ជាក់ថា
April 19, 2024 - PR
ភ្នំពេញ៖ ថ្មីៗនេះក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានតែងតាំង លោក គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបអន្តរជាតិ។ អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ នៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បានថ្លែងថា៖ “ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឲ្យក្លាយជា ក្រុមហ៊ុន ពហុផលិត ផល ឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់ បំផុតនៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយ
April 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារអេស៉ីលីដា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា នៅឆ្នាំ២០២៣ ធនាគារអេស៉ីលីដា ទទួលបានប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ) ប្រមាណ ១៥០លានដុល្លារ ធ្លាក់ចុះ ១៨ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលប្រាក់ចំណេញសុទ្ធចំនួនជាង ១៨០លានដុល្លារ។ នៅឆ្នាំ២០២៣ ប្រាក់ចំណូលរបស់អេស៉ីលីដា មានប្រមាណ ៨៤០លានដុល្លារ កើនឡើងប្រមាណ ១២ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានប្រមាណ ៧៥០លានដុល្លារ។ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៣ ធនាគារអេស៉ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ៩៨០០លានដុល្លារអាមេរិក៕
April 19, 2024









