- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយ។ នេះបើយោងតាមគណៈកម្មការបណ្ដោះអាសន្នរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញនូវលក្ខខណ្ឌដែលគណៈកម្មការកំណត់រួចរាល់ហើយដូចជាពាក្យស្នើសុំឈរឈ្មោះ និងការបំពេញប្រវត្តិរូបជាដើម។ ដោយឡែក អ្នកមានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតមួយចំនួនទៀត បានសាកសួរព័ត៌មាន និងទទួលពាក្យពីគណៈកម្មការ ដើម្បីបំពេញក្នុងការចូលរួមផងដែរ ប៉ុន្តែក្រុមការងារមិនទាន់បានទទួលត្រឡប់មកវិញនៅឡើយ។ ទោះបីជាយ៉ាងណា គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ការដាក់ពាក្យ និងទទួលពាក្យបន្តរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ បើតាមគណៈកម្មការបានបន្តថា ប្រសិនបើអ្នកឧកញ៉ា ឧកញ៉ា ឯកឧត្ដមលោកជំទាវ អស់លោកលោកស្រី និងសិល្បករ សិល្បការិនីទាំងអស់ មានបំណងឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦នេះ អាចទៅទទួលពាក្យស្នើសុំនៅទីស្នាក់ការបណ្ដោះអាសន្ននៃរបស់គណៈកម្មការដែលមានអាស័យដ្ឋានផ្ទះលេខ២
April 18, 2024 - ព័ត៌មានជាតិសាលាដំបូងខេត្តសៀមរាប បង្ហាញវឌ្ឍនភាពចំណាត់ការ សំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន របស់ជនត្រូវចោទ ឡេង ចាន់ណា
(ភ្នំពេញ)៖ សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៉ីធី វើលដ៍ ឯ.ក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្ត កិច្ចនីតិវិធីជាច្រើន មានដូចខាងក្រោម៖ * ១៖ បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និងទ្រព្យសម្បត្តិមួយចំនួន។ * ២៖ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥
April 18, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោកនឹងជួបប្រទះកំណើនយឺតរយៈពេលឆ្នាំមួយទៀត ប៉ុន្តែជាកំណើនដែលមានស្ថិរភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ មូលនិធិ IMF បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតរបស់ពិភពលោកនឹងមានអត្រា ៣,២ភាគរយសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលជាអត្រាដូចគ្នាទៅនឹងឆ្នាំ២០២៣។ ការព្យាករសម្រាប់ឆ្នាំ២០២៤ នេះត្រូវបានដំឡើងចំនួន ០,១ពិន្ទុភាគរយពីការព្យាករក្នុងរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាលពីខែមករា ដែលភាគច្រើនដោយសារការដំឡើងការព្យាករកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃមូលនិធិ IMF ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងមើលឃើញថា សេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់»។ លោកបានបន្ថែមថា ប្រទេសជាច្រើនបានព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យរួចចាកផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ច ខណៈដែលធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា។ មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា
April 18, 2024 - ព័ត៌មានជាតិ
(ជប៉ុន)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានចូលរួមពិធីកាត់ខ្សែបូសម្ភោធ ដាក់បញ្ចូលប្រាក់រៀលក្នុង តារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ពិធីនេះក្រោមអធិបតីភាព លោក គីមទី កោមលី អគ្គនាយកប្រតិបត្តិការ នៃធនាគារជាតិនៃកម្ពុជា និង លោក Cameron Hume នាយកផ្នែកលក់ដុំសកល និងជាអគ្គនាយកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Travelex និងវត្តមានភ្ញៀវកិត្តិយស ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ វត្តមាននៃប្រាក់រៀលជាលើកដំបូង នៅប្រទេសជប៉ុននេះ នឹងជួយសម្រួលទេសចរជប៉ុនដែលមកទស្សនា ប្រទេសកម្ពុជាឲ្យមានកន្លែងប្ដូរយកប្រាក់រៀល
April 18, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរសរុបជាង ៥.៣លាននាក់។ យោងតាមរាយការណ៍របស់លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៤ថ្ងៃ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរមកចូលរួមលេងកម្សាន្ត នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅសរុប ៥,៣៥៥,៦៥៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៥,៣៣៧,២៥៧នាក់ និងភ្ញៀវបរទេសមានចំនួន៥១៤នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ចំនួនភ្ញៀវទាំងនោះបានមកលេងនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានារួមមាន រមណីយដ្ឋានទឹកឆា រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ រមណីយដ្ឋានបែមប៊ូរីសត រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី រមណីយដ្ឋាននគរបាជ័យ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន អាហារដ្ឋានស្មៅទន្លេ ក្រុងក្រុងកំពង់ចាម។
April 17, 2024 - ព័ត៌មានជាតិខេត្តកំពត និងខេត្តកែប ទទួលបានភ្ញៀវទេសចរជាង ១.៣លាននាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(កំពត-កែប)៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពត រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពត និងខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១,៣៩៩,៨៩៧នាក់។ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ ចំនួន ១,៣៩៦,៧៧៥ នាក់និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៣,១២២នាក់។ បើតាមការកត់សម្គាល់ឃើញថា ភ្ញៀវទេសចរភាគច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋានតំបន់ភូមិកំពត, រមណីយដ្ឋានតតំបន់ដូងទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ, តំបន់កោះស្មៅ, រមណីយដ្ឋានតំបន់ទឹកឈូ និងតំបន់ររមណីយដ្ឋានជាច្រើនផ្សេងទៀនៃខេត្តកំពត។ តាមលោក
April 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលទើបត្រូវបានបិទបញ្ចប់នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន២០លើកនៅទូទាំងប្រទេស តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ពោលគ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ចំនួនគ្រោះថ្នាក់អគ្គីភ័យទាំង២០លើកនេះ មានការកើនឡើងចំនួន៥លើក បើធៀបនឹងឆ្នាំមុន។ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្ថែមទៀតថា ក្នុងចំណោមគ្រោះថ្នាក់នេះ បានកើតឡើងនៅខេត្តកំពត ចំនួន១លើក, កែប ចំនួន៣លើក, បន្ទាយមានជ័យ ចំនួន១លើក, មណ្ឌលគិរី
April 17, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសពីគម្រោងបញ្ឈប់បុគ្គលិកចំនួន១០% នៃចំនួនកម្លាំងបុគ្គលិកសរុបទូទាំងពិភពលោក ខណៈការបញ្ឈប់បុគ្គលិកដ៏ច្រើននៅពេលនេះ គឺស្របនឹងគោលការណ៍ ដែលនាយកប្រតិបត្តិ Elon Musk ដាក់ចេញ។ នេះបើតាមការចេញផ្សាយដោសសារព័ត៌មាន CNBC។ គ្រាន់តែព័ត៌មាននេះប្រកាសចេញភ្លាមបានធ្វើឲ្យភាគហ៊ុនរបស់ Tesla ធ្លាក់ចុះ ៥% ភ្លាមៗនៅថ្ងៃចន្ទសប្តាហ៍នេះ។ Elon Musk បាននិយាយនៅក្នុងសេចក្តីប្រកាស CNBC ទទួលបានថា «នៅពេលដែលយើងរៀបចំក្រុមហ៊ុនសម្រាប់ដំណាក់កាលបន្ទាប់នៃការរីកចម្រើន វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពិនិត្យមើលគ្រប់ផ្នែកនៃក្រុមហ៊ុន សម្រាប់ការកាត់បន្ថយការចំណាយ និងការបង្កើនផលិតភាពការងារ។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះ យើងបានធ្វើការពិនិត្យយ៉ាងម៉ត់ចត់អំពីផ្នែកនានា និងបានធ្វើការសម្រេចចិត្តដ៏លំបាក ក្នុងការកាត់បន្ថយចំនួនបុគ្គលិកច្រើនជាង ១០% នៅទូទាំងពិភពលោក»។
April 17, 2024 - ព័ត៌មានអន្តរជាតិ
(ឌូបៃ)៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ ជន់លិចផ្លូវ ផ្ទះ និងផ្សារទំនើបជាច្រើន ព្រមទាំងបង្ខំអាកាសយានដ្ឋានទីក្រុងឌូបៃ ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនមួយរយៈពេល ខ្លី ខណៈព្យុះភ្លៀងដ៏កម្រមួយបានវាយប្រហារលើផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបន្សល់ទុកមនុស្ស១៨នាក់ស្លាប់ក្នុងប្រទេសអូម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវបានជន់លិចដោយសារព្យុះភ្លៀង ដែលបង្កជាគ្រោះទឹកជំនន់ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា។ ទឹកជំនន់បានជន់លិចផ្សារទំនើប Dubai Mall និង Mall of the Emirates រួមទាំងជន់លិចរថភ្លើងក្រោមដី Dubai Metro។ ចំណែក ផ្លូវ និងផ្ទះជាច្រើនខ្នងក៏ត្រូវបានទឹកជន់លិច
April 17, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស ២៥៦៨ គឺគិតចាប់ពីថ្ងៃទី១៣, ១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មហាជន និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ១,២៣៩,៨០៨ នាក់ បានមកដើរលេងកម្សាន្តនៅខេត្តសៀមរាប និងតំបន់រមណីយដ្ឋាននានា ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ដែលអង្គភាពបណ្ដាញព័ត៌មាន Fresh News ទទួលបាន គឺសរុបមានចំនួនប្រមាណ
April 17, 2024









