- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការពង្រឹងលើវិស័យសុខាភិបាលមិនថយនោះឡើយ គឺនៅតែបន្តដើរទៅមុខជានិច្ច ហើយនឹងធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបកម្មកាន់តែខ្ពស់ជាងមុន សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង និងមានប្រសិទ្ធភាពក្នុងការជួយព្យាបាលមនុស្សឱ្យបានកាន់តែច្រើនជាងមុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យ បង្អែក ខេត្ត សៀម រាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន។ ថ្លែងនាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រោយចូលឆ្នាំនេះយើងបានធ្វើការចរចារគ្នាច្រើន យើងមាន
April 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កា៤) ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន៨រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
April 20, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសមិទ្ធផលអគារបម្រើឱ្យសេវាវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺជាការដូឆ្នាំថ្មី សម្រាប់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏ដូចប្រជាជនកម្ពុជាទាំងមូល ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកយ៉ាងដូច្នេះថា៖ «សម្រាប់ការសម្ពោធថ្ងៃនេះយើងក៏អាចចាត់ទុកថា ជាសមិទ្ធផល ឬមួយជាកាដូឆ្នាំថ្មី ព្រោះជាសមិទ្ធផលធំមួយនៅក្នុងវិស័យសុខាភិបាល សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅជុំវិញនេះដែលនឹងប្រើប្រាស់នូវសេវាវះកាត់»។ តាមរយៈលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា
April 20, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ប្រជាពលរដ្ឋបានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវ មកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។ អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី ស្រីមុំ ជាបងប្អូនបង្កើតនិងគ្នា រួមទាំងក្រុមគ្រួសារ មានទីលំនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប គោលបំណងសំខាន់ចង់ឃើញការដាក់តាំងបង្ហាញរបស់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នូវស្នាដៃសំពត់ហូល ផាមួង ជាស្នាដៃរបស់គាត់បានត្បាញដោយផ្ទាល់ដៃ ដោយទឹកចិត្តស្រឡាញ់ ចង់ថែរក្សាស្នាដៃកម្រទាំងនោះកុំឱ្យបាត់បង់ ទើបអ្នកស្រីសម្រេចចិត្តប្រគល់សមុច្ច័យទាំងនោះ មកកាន់សារមន្ទីរដើម្បីថែរក្សា និងអភិរក្សបន្តទុកឱ្យកូនចៅជំនាន់ក្រោយ។ អ្នកស្រី លី ណៃស្រ៊ីម បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង ក្រោយពេលបានចូលមកទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឃើញសំពត់ហូលរបស់អ្នកស្រីធ្លាប់ត្បាញដោយផ្ទាល់ដៃ
April 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី អ៊ុំ ផារ៉ាន់ ចំពោះមរណភាពសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលត្រូវជាស្វាមីរបស់លោកស្រី។ ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១២កើត
April 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្រោយបានសង្កេតឃើញថានាពេលកន្លងមកមានរថយន្តមួយចំនួន បានប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ឬផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ជាពិសេសកាលពីពេល ថ្មីៗនេះមានរថយន្តចំនួន ០៣គ្រឿង បានពាក់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ ដែលមិនបានចុះបញ្ជី ត្រឹមត្រូវនៅក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបាននិងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ និងបាន បង្ហោះចែកចាយព័ត៌មាននៅលើបណ្តាញសង្គម រួមមានផ្លាកលេខ កម្ពុជា RS.1994 កម្ពុជា HEANGRAK និង កម្ពុជា 1.KU.SON។ ករណីនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ
April 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងអ្នកឧកញ៉ា ចេន ហ្ស៉ី (Chen Zhi) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយពុំទទួលប្រាក់បំណាច់មុខងារ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
April 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ បានទទួលមរណភាព នៅម៉ោង៥៖៤០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងជុន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក រ៉ា ឆៃរ៉ាន់ កូនប្រុសបង្កើតរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា។ សពរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដំណឹងនេះ ចាត់ទុកជាសេចក្តីគោរពអញ្ជើញដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា
April 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពី ការលើកលែងពន្ធអប្បបរមា ដល់សហគ្រាសជាគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ សេចក្ដីណែនាំបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំដល់សហគ្រាស ដែលជាគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ-QIP) ដូចខាងក្រោម៖ ១៖ ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ និងកាន់បញ្ជីកា គណនេយ្យឲ្យបានត្រឹមត្រូវ។ ២៖ ចំពោះសហគ្រាសជា គ.ល.គ. ដែលទើបចុះបញ្ជីថ្មី នឹងទទួលបានការលើកលែងពន្ធអប្បបរមា សម្រាប់ឆ្នាំដំបូង ដោយមិនតម្រូវផ្តល់របាយការណ៍សវនកម្មឯករាជ្យ មកអគ្គនាយកដ្ឋានពន្ធដារឡើយ។
April 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបកស្រាយចំពោះបញ្ហា ជុំវិញការទិញធានារ៉ាប់រង ខ្លាចមិនទទួលបានផលសង ដោយលោកថា ការទិញសេវាធានារ៉ាប់រង មិនដូចការទិញទំនិញ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា ដើម្បីការពារពេលជួបហានិភ័យ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «ការទិញធានារ៉ាប់រង មិនដូចការទិញទំនិញអ្វីផ្សេងៗនោះទេ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ
April 19, 2024








