- Naren
- ព័ត៌មានអន្តរជាតិ
(Bloomberg)៖ ប្រទេសសិង្ហបុរី បានបាត់បង់តំណែងជាប្រទេសមាន «អាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក» ឬ world’s best airport ក្រោមថ្វីដៃប្រទេសកាតាដែលបានឡើង ទៅឈរនៅលេខរៀងទី១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤។ សិង្ហបុរីបានគ្រងម្កុដជាប្រទេសមានអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក ចំនួន១២ដងមកហើយ។ ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ ពានរង្វាន់ Skytrax World Airport Awards 2024 បានទៅលើអាកាសយានដ្ឋានអន្តរជាតិ Doha Hamad របស់ប្រទេសកាតា ដែលបានឡើងមកឈរនៅលេខរៀងទី១ ដោយទម្លាក់អាកាសយានដ្ឋានអន្តរជាតិសិង្ហបុរី Changi ទៅឈរនៅ
April 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ លោក ហេង សួរ បញ្ជាក់ដូច្នេះថា៖ «ព័ត៌មានបឋមអំពីករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា
April 19, 2024 - ព័ត៌មានជាតិ
(រតនគិរី)៖ ស្របពេលដែលផ្លែសំរ៉ង កំពុងមានហាងឆេងខ្ពស់ នៅលើទីផ្សារប្រទេសវៀតណាមនោះ ប្រជាសហគមន៍នៅស្រុកតាវែង និងស្រុកវ៉ើនសៃ ខេត្តរតនគិរី សប្បាយចិត្តប្រមូលផល ខណៈតម្លៃធ្លាក់ចុះបន្តិច ដោយសារតែផ្លែសំរ៉ង នៅវៀតណាមដល់រដូវប្រមូលផល និងសមត្ថកិច្ចខិលខូចមួយចំនួនអង្គុយចាំដកតុងក្បាលឡានពីក្រុងបានលុង រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ ជាក់ស្តែងនៅតាមឃ្លាំងធំៗមួយចំនួននៅក្រុងបានលុង មានឈ្មួញកណ្តាលដឹកចេញពីព្រៃសហគមន៍ស្រុកវ៉ើនសៃ ស្រុកតាវែង, ស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) និងផ្លែសំរ៉ងមួយចំនួនទៀតដឹកមកពីខេត្តពោធិ៍សាត់ និងខេត្តកោះកុងជាដើម។ បើតាមក្រុមឈ្មួញវៀតណាមឈរជើងទិញផ្លែសំរ៉ងតាមឃ្លាំងធំៗ នៅក្រុងបានលុង បានឱ្យដឹង នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះថា «ពួកគាត់ទទួលទិញផ្លែសំរ៉ងលេខ១ តម្លៃ ៤០,០០០រៀល, លេខ២តម្លៃ២៥,០០០រៀល។ ពួកគាត់បន្តថាតម្លៃផ្លែសំរ៉ង អាចចុះថោកជាងនេះទៅទៀតព្រោះខាងប្រទេសវៀតណាម ក៏មានដើមសំរ៉ង ដែលប្រមូលផលបានច្រើនដែរ
April 18, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន នៅត្រីមាសទីមួយឆ្នាំនេះបានធ្លាក់ចុះ ៩,៥ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ខណៈដែលនៅក្នុងអំឡុងខែមករាដល់ខែកុម្ភៈ ការធ្លាក់ចុះការវិនិយោគនេះមានតែ ៩ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយ កាលពីថ្ងៃអង្គារដោយការិយាល័យស្ថិតិជាតិ (NBS) របស់ប្រទេសចិនថា ការលក់អចលនទ្រព្យបើគិតជាផ្ទៃក្រឡា ក្នុងខែមករាដល់ខែមីនាបានធ្លាក់ចុះ ១៩,៤ភាគរយធៀបនឹងឆ្នាំមុន ដែលទាបជាងការធ្លាក់ចុះ ២០,៥ភាគរយនៅក្នុងខែមករាដល់ខែកុម្ភៈ។ ប្រទេសចិនបាន និងកំពុងបង្កើនវិធានការ ពង្រឹងវិស័យអចលនទ្រព្យ ដែលផុយស្រួយរបស់ខ្លួនឡើងវិញ រួមទាំងការអនុញ្ញាតឱ្យធនាគាររដ្ឋ ផ្តល់ប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បន្ទាប់ពីការបង្រ្កាបលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលបានពឹងផ្អែកខ្លាំងលើបំណុល ដែលបាននាំឱ្យមានវិបត្តិសាច់ប្រាក់ងាយស្រួល។ ការចាប់ផ្តើមការសាងសង់ថ្មី បើគិតជាផ្ទៃក្រឡាបានធ្លាក់ចុះ ២៧,៨ភាគរយនៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ
April 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យ អតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ ផ្តល់សិទ្ធិដោយ៖ Fresh News
April 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើត តាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។ លោក ម៉េត មាសភក្តី បានកត់សម្គាល់ថា៖ «ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជាង៨ម៉ឺននាក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើនឡើងជាង ២ម៉ឺននាក់ ស្មើ៣៥% បើប្រៀបធៀបទៅនឹងការដឹកជញ្ជូន
April 18, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ប្រភពពីគេហទំព័រអាឡឺម៉ង់ Business Indsider បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla គ្រោងនឹងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នចំនួន ៣០០នាក់បន្ថែមទៀត នៅរោងចក្រអាល្លឺម៉ង់របស់ខ្លួន មានទីតាំងនៅជិតទីក្រុងប៊ែឡាំង ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយបុគ្កលិកជាសកល។ នេះបើយោងតាមការចេញផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចេញផ្សាយបានគូសបញ្ជាក់ថា Tesla នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅដើមសប្តាហ៍ក្រោយនេះតែម្តង។ បច្ចុប្បន្ននេះ Tesla មានបុគ្គលិកសរុបប្រហែល ១២,៥០០នាក់ នៅរោងចក្ររបស់ខ្លួននៅ Gruenheide ប្រទេសអាល្លឺម៉ង់ ដោយឡែកចំពោះព័ត៌មានលម្អិតផ្សេងទៀតអំពីការបញ្ឈប់នេះ ប្រភពនៅមិនទាន់ទទួលបានការអត្ថាធិប្បាយលម្អិតពីក្រុមហ៊ុនយក្សនៅឡើយនោះទេ។ គួរជម្រាបដែរថា ក្រុមហ៊ុនលំដាប់ខ្នាតយក្សរបស់អាមេរិក Tesla កំពុងបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ ដោយពេលថ្មីៗនេះ
April 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា អ្នកចែកចាយបន្ត អ្នកលក់រាយ និងសកម្មភាពអាជីវកម្មដែលផ្គត់ផ្គង់បន្តលើផលិតផលស្រា បារី នឹងមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈទៀតនោះទេ ពោល គឺរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យយកអាករ សម្រាប់បំភ្លឺសាធារណៈតែមួយលើកគត់ នៅដំណាក់កាលដំបូងនៃការផ្គត់ផ្គង់ គឺនៅពេលផ្គត់ផ្គង់ចេញពីរោងចក្រ ចំពោះផលិតផលដែលផលិតក្នុងស្រុក ឬនៅពេលនាំចូល ចំពោះផលិតផលនាំចូល។ បណ្ឌិត អេង រតនា លើកឡើងបែបនេះធ្វើឡើងនៅក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ក្រោមប្រធានបទ «អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ និងកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់ផលិតផលបារី»។ បណ្ឌិត អេង
April 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ នៅកម្ពុជាមានក្មេងទំនើងចំនួន២៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News។ ក្នុងចំណោមជនសង្ស័យទាំង ២៣នាក់នោះ ត្រូវបានបង្ក្រាបក្នុង១៣ករណីផ្សេងគ្នា ដែលក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ៨ករណី ឃាត់ខ្លួន៩នាក់, ខេត្តកណា្ដល២ករណី ឃាត់ខ្លួន៥នាក់, ខេត្តស្ទឹងត្រែង ១ករណី ឃាត់ខ្លួន ៥នាក់, ខេត្តត្បូងឃ្មុំ ១ករណី
April 18, 2024 - ព័ត៌មានអន្តរជាតិ
(ឌូបៃ)៖ ស្ថាបនិកកម្មវិធីផ្ញើសារ Telegram បានឱ្យដឹងកាលពីថ្ងៃអង្គារថា វេទិកាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុតមួយក្នុងពិភពលោកមួយនេះទំនងជានឹងទទួលបានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ១ពាន់លាននាក់ក្នុងរយៈពេលមួយឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ នៅក្នុងបទសម្ភាសដ៏កម្រមួយ លោក Pavel Durov បានប្រាប់អ្នកកាសែតអាមេរិក Tucker Carlson ថា ការប្រើប្រាស់កម្មវិធីផ្ញើសារដែលមានមូលដ្ឋានលើខ្លោដឥតគិតថ្លៃនេះកំពុងរីករាលដាលដូច «ភ្លើងឆេះព្រៃ»។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Durov ម្ចាស់ក្រុមហ៊ុន Telegram ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនិងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើ និងទទួលសារ ហៅទូរសព្ទ និងផ្ញើឯកសារផ្សេងទៀតបានប្រាប់លោក Tucker ថា៖ «យើងប្រហែលជានឹងទទួលបានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ១ពាន់លាននាក់ក្នុងរយៈពេលមួយឆ្នាំឥឡូវនេះ»។ លោក Durov បាននិយាយថា គោលដៅរបស់កម្មវិធីដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្ម
April 18, 2024









