Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានចេញរបាយការណ៍ថ្មីមួយដោយបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។ នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង

    April 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផ្ទះម្ចាស់ប្រេន Lakamo ត្រូវបានជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាពចូលចាប់ជំរិតទារលុយ២០ម៉ឺនដុល្លារ រួចបាញ់សម្លាប់បុរសជាប្ដី ហើយជនដៃដល់ក៏បាញ់សម្លាប់ខ្លួនតាមក្រោយ ខណៈអ្នកតំណាងផលិតផលម្នាក់ (BA) ត្រូវបានគេស្គាល់ឈ្មោះ សុខលីន ក៏រងរបួសធ្ងន់ផងដែរដោយលោតពីលើផ្ទះនោះ។ ហេតុការណ៍នេះ បានកើតឡើងតាំងពីម៉ោង១១យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប៉ុន្ដែទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងធ្លាយព័ត៌មានជាសាធារណៈ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។ ទាំងប្រភពព័ត៌មានពីសមត្ថកិច្ច និងប្រភពពីកន្លែងកើតហេតុ បានអះអាងថា នៅប្រហែលម៉ោង១១យប់ (វេលាកើតហេតុ) ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឲ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។ ពេលទៅដល់ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ

    April 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    April 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខាន តែ បាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង លោក ផាន អូន

    April 11, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ ខណៈមានក្រុមហ៊ុនអន្តរជាតិពីខាងក្រៅរៀបចំគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ហើយគម្រោងអភិវឌ្ឍន៍ទាំងនោះនឹងកាន់តែរឹងមាំ និងមានភាពធន់នឹងវិបត្តិសេដ្ឋកិច្ច ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល។ ការបង្ហាញជំនឿចិត្តបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ជាការពិតណាស់បញ្ហាផ្ទះបុរីមានបញ្ហាគាំងដោយសារបញ្ហាកូវីដ១៩ តែរាជរដ្ឋាភិបាលក៏កំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ជាលំដាប់លំដោយ គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។ រដ្ឋាភិបាលមិនអាចយករូបមន្តសម្លាប់មេមាន់នោះទេ តែត្រូវធ្វើយ៉ាងម៉េចឱ្យមេមាន់នៅរស់

    April 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន៤៣រូប។ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ដែលត្រូវដាក់ឱ្យចូលនិវត្តន៍មាន៖ ថ្នាក់ឧត្តមសេនីយ៍ឯកចំនួន១០រូប, ឧត្តមសេនីយ៍ទោចំនួន៣១រូប និងឧត្តមសេនីយ៍ត្រីចំនួន១២រូប។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    April 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នចរន្ដនៃការប្រើប្រាស់ប្រាក់រៀល របស់ប្រជាពលរដ្ឋនឹងបន្ដកើនឡើងកាន់តែខ្លាំង ក្នុងនោះគ្រប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានជំរុញការប្រើប្រាស់ប្រាក់រៀលយ៉ាងផុសផុល តាមរយៈការបញ្ជូលប្រាក់រៀល តាមទូ ATM ការទទួលប្រាក់បញ្ញើជាប្រាក់រៀល ឬផ្ដល់ឥណទានជាប្រាក់រៀលជាដើម។ ការលើកឡើងរបស់លោក រ័ត្ន សោភ័ណ ធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា ក្រោមមូលបទ៖ «៣០ ឆ្នាំនៃការរីកចម្រើន និងមិត្តភាព» នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ លោក រ័ត្ន សោភ័ណ បានថ្លែងឲ្យដឹងថា ការរក្សាបានស្ថិរភាពអត្រាប្ដូរប្រាក់រប្រាក់រៀល គឺមានចំណុចសំខាន់

    April 11, 2024
  • PR

    (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី10 ខែមេសា ឆ្នាំ2024 ក្រសួងព័ត៌មាន បានប្រារព្ធធ្វើកម្មវិធីសន្និសីទកាសែត ដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា OPPO ក្នុងគោលបំណងបង្កើតកម្មវិធីប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលជាកម្មវិធីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទីដើម្បីបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរស័ព្ទដៃ។ បើយោងតាមការប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នេះមានទិសដៅដើម្បីលើកស្ទួយនិងជម្រុញវិស័យទេសចរណ៍ និងវប្បធម៌ទូទាំងប្រទេសកម្ពុជា ព្រមទាំងប្រើប្រាស់រូបភាពទាំងនោះដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ។ ដូចនេះ សម្រាប់លោកអ្នកមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលរៀបចំឡើងដោយក្រសួងព័ត៌មានដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន OPPO ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក៏ដូចជាក្រុមហ៊ុន OPPO

    April 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅដើមអាណត្តិថ្មីនេះសម្តេចបានសម្រេចអនុម័តនូវគម្រោងមួយដើម្បីដោះស្រាយបញ្ហាទឹកលិចភ្នំពេញ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៣០០លានដុល្លារ ដោយគម្រោងនេះបានផ្តោតទៅលើ ២មុខព្រួញ មានទី១៖ ការបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ, ទី២៖ ដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងរាជធានីភ្នំពេញដែលមានស្រាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូចនេះនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ទាក់ទងទៅនឹងការដោះស្រាយបញ្ហាទឹកលិច នៅតាមបណ្តាទីប្រជុំជនធំៗមួយចំនួន នៅដើមអាណត្តិនេះខ្ញុំបានដាក់ចេញនូវគោលការណ៍ និងផ្តល់នូវគោលការណ៍ និងរៀបចំផែនការមួយចំនួន ក្នុងនោះនៅក្នុងរាជធានីភ្នំពេញ

    April 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ «កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជា ឲ្យបានច្រើនបន្ថែម ពិសេសនៅភ្នំពេញ ដើម្បីឲ្យសេដ្ឋកិច្ច នៃប្រទេសទាំង២មានភាពរីកចំរើនបន្ថែមទៀត»។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយលោក ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តគៀនយ៉ាង ចូលរួមជូនពរក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា

    April 10, 2024