Naren
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាប ព្រមទាំងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ កំពុងមមាញឹករៀបចំ តុបតែង លម្អរចំព្រឹត្តិការណ៍ «សៀមរាប សង្ក្រាន្ត» បុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត។ ខាងមន្ត្រីសាលាខេត្តសៀមរាប ដែលកំពុងចូលរួមរៀបចំ បានឱ្យដឹងថា៖ នាឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស.

    April 10, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ប្រទេសកម្ពុជា ជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ មិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ហើយប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះគឺជាប្រទេសធំៗដែលមានឧស្សាហកម្មជឿនលឿន។ នេះការលើកឡើងលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងបទសម្ភាសន៍ជាក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់នៃសិក្ខាសាលាបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុទៅកាន់យុវជន និងអ្នកជំនាញសារព័ត៌មានក្នុងស្រុក» នាខេត្តសៀមរាប ក្នុងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ។ ការចេញមុនមកលើកឡើងចំពោះបញ្ហាអាកាសធាតុប្រែប្រួលរបស់លោក ជួប ប៉ារីស៍ បានធ្វើឡើងខណៈដែលពិភពលោកបច្ចុប្បន្ននេះ កំពុងជួបប្រទេសនឹងការប្រែប្រួលអាកាសធាតុ ដូចជាការឡើងកម្តៅថ្ងៃ គ្រោះទឹកជំនន់ ការរលាយផ្ទាំងទឹកកក ការកើនឡើងទឹកកកសមុទ្រ ដែលបង្កឡើងដោយការបញ្ចេញឧស្ម័យផ្ទះកញ្ចក់ដែលបង្កឡើយដោយរោងចក្រ សហគ្រាសធំៗ នៅក្នុងប្រទេសអភិវឌ្ឍន៍។ ត្រង់ចំណុចនេះ គឺជាក្តីកង្វល់រួមរបស់ពិភពលោកទាំងមូល ដើម្បីរួមគ្នាទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាសកលនេះ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា៖ «តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះដែរអ្វីដែលអាចជួយកសិករបាន

    April 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ដល់កម្មករនិយោជិតនៅតាមរោងចក្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅនេះ។ តាមរយៈសេចក្ដីប្រកាស, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ដោយអាកាសធាតុនារដូវប្រាំងនេះកើនកម្ដៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ដូចខាងក្រោម៖ * ទី១៖ ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ * ទី២៖ ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យបានច្រើននិងញឹកញាប់

    April 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិ ឱ្យបានជ្រាបថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលហ្វួរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ដែលស្ទឹងនេះហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១,៣៧០គីឡូម៉ែត្រ ពីព្រំប្រទល់កម្ពុជា-ឡាវ។ ជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រសួងបរិស្ថាន បានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ដោយបានចាត់ក្រុមការងារជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការតាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងនេះដែរ

    April 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាងនូវហានិភ័យកង្វះកម្លាំង នាពេលអនាគត។ ការអំពាវនាវដូច្នេះ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីទិន្នន័យជំរឿនប្រជាជនកម្ពុជា ឆ្នាំ២០១៩ បង្ហាញនូវការព្រួយបារម្ភ នៅឆ្នាំ២០៥០ខាងមុខ ប្រជាជនកម្ពុជា ដែលមានវ័យចាស់អាចមានចំនួនច្រើនជាង មនុស្សវ័យកណ្តាល ដោយសារតែអត្រាកំណើតមានទាប។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​សម្រាប់​ឆ្នាំ​២០២៤ ក្រសួងផែនការ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតីបានបញ្ជាក់ដូច្នេះថា «ខ្ញុំក៏សុំលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើន លើកពីចំនួនកំណត់ ដើម្បីជៀសវាងនូវហានិភ័យកង្វះកម្លាំងពលកម្ម។

    April 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៤ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤។ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះ ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន

    April 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានដណ្ដើមមេដាយសរុប ១៤គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូអន្ដរជាតិដ៏ធំ Ju-Jitsu Thailand Championship 2024 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ។ ក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើនេះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូបចូលរួម ខណៈជាលទ្ធផលក្រុមកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ៥ ប្រាក់ ៣ និងសំរឹទ្ធ ៦)។ នៅលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធបានឲ្យដឹងទៀតថា កម្មវិធី Ju-Jitsu Thailand Championship 2024 មានអ្នកចូលរួមរហូតដល់ជាង ១,៤០០នាក់។ ដូច្នេះសហព័ន្ធបានចាត់ទុកជាការបំបែកនូវកំណត់ត្រាក្នុងការប្រកួតមួយដ៏ធំក្នុងតំបន់

    April 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (MRC) បានគូសបញ្ជាក់​ថា សារធាតុគីមីហៀរចេញពីរថយន្តដែលក្រឡាប់នៅប្រទេសឡាវ មិនបានបង្កផលប៉ះពាល់​ដល់​ទឹកទន្លេណាមខាន់ និងទន្លេមេគង្គនោះឡើយ។ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុ បានឱ្យដឹងថា ស្ទឹងណាមខាន់ (Nam Khan) ជាដៃនៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងលួងព្រះបាង ហើយ​មាន​ចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១,៣៧០គីឡូម៉ែត្រ ខាងលើ​ក្រុង​ប៉ាក់សេប្រមាណ ១,២២០គីឡូម៉ែត្រ និងខាងលើរដ្ឋធានីវៀងច័ន្ទ ប្រមាណ ៥០០គីឡូម៉ែត្រ ។ នៅក្រោមទីក្រុងលួងព្រះបាង ចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ មានទំនប់វារីអគ្គិសនី សាយាបូរី នៅលើដងទន្លេមេគង្គផងដែរ។ សូមបញ្ជាក់ថា រថយន្តដឹកសារធាតុគីមីមួយគ្រឿង បានក្រឡាប់

    April 9, 2024
  • PR

    (ភ្នំពេញ) ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៤៖ ក្រុមហ៊ុន TVS Motor (TVSM) គឺជាក្រុមហ៊ុន ផលិតម៉ូតូ និងម៉ូតូកង់បី ធំជាងគេបង្អស់នៅលើពិភពលោក។ ថ្ងៃនេះក្រុមហ៊ុន TVS Motor បានធ្វើការដាក់លក់ម៉ូតូ ជាផ្លូវការហើយនៅលើទីផ្សារកម្ពុជាយើង។ ក្រុមហ៊ុន TVS Motor (TVSM) បានកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd ដើម្បីក្លាយ ជាតំណាងចែកចាយម៉ូតូនាំមុខគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន TVS Motor (TVSM)ក៏បាន

    April 8, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao បាននិយាយនៅក្នុងកិច្ចពិភាក្សាតុមូលនៅទីក្រុងប៉ារីសនៅថ្ងៃអាទិត្យនេះ ថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនរួមទាំង Geely, BYD និង CATL មិនពឹងផ្អែកលើការឧបត្ថម្ភធន ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ លោក Wang ក៏បាននិយាយផងដែរថា ការចោទប្រកាន់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុបអំពីការ «លើសចំណុះ» របស់ប្រទេសចិន គឺគ្មានមូលដ្ឋាននោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃចន្ទ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំតុមូលមួយរបស់ក្រុមហ៊ុនចិន ដែលជាកន្លែងដែលលោកត្រូវបានកំណត់សម្រាប់កិច្ចពិភាក្សាដែលរំពឹងថា នឹងគ្របដណ្តប់ការនាំចេញរថយន្តអគ្គិសនីរបស់ប្រទេសចិនទៅកាន់ទីផ្សារអឺរ៉ុប។ ខណៈកិច្ចប្រជុំនោះមានតំណាងសហគ្រាសចិនប្រមាណជាង ១០មកពីក្រុមហ៊ុនផ្សេងៗគ្នាបានចូលរួម។

    April 8, 2024