- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងនៅចុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសានេះ។ អគ្គិសនីកម្ពុជា បានឱ្យដឹងថា អាកាសធាតុក្នុងរដូវប្រាំង ឆ្នាំ២០២៤នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនី ចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា កើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គ្រប់តម្រូវការ ប្រើប្រាស់ថាមពលអគ្គិសនី ដែលកើនឡើងយ៉ាងគំហុកនេះ អគ្គិសនីកម្ពុជា ចាំបាច់ត្រូវផលិតអគ្គិសនី ចេញពីរោងចក្រប្រើប្រេងឥន្ធនៈ
April 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៉ី ចំកាត់ ហៅកាត់ថា ធនាគារ ABA ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៣ ធនាគារដែលមានមូលដ្ឋាន មកពីប្រទេសកាណាដាមួយនេះ មានប្រាក់ចំណេញសុទ្ធ (បង់ពន្ធរួច) ចំនួន ២៧៦ ៤៨១ ៦៦៨ ដុល្លារអាមេរិក កើនឡើង ៥.៤ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលប្រាក់ចំណេញសុទ្ធចំនួន ២៦២ ២៧៨ ២៣៧ ដុល្លារអាមេរិក។ នៅឆ្នាំ២០២៣
April 5, 2024 - ព័ត៌មានជាតិ
(ប៉េកាំង)៖ នៅដើមខែមេសាជារៀងរាល់ឆ្នាំ ប្រទេសចិននឹងទទួលថ្ងៃបុណ្យដ៏សំខាន់មួយគឺបុណ្យ ឆេងម៉េង ។ ជាធម្មតា ថ្ងៃចំនៃបុណ្យ ឆេងម៉េង គឺនៅស្ថិតចន្លោះពីថ្ងៃទី ៤-៦ ខែមេសា ប៉ុន្តែភាគច្រើនគឺថ្ងៃទី ៥ ខែមេសា ។ បច្ចុប្បន្ន បុណ្យ ឆេងម៉េង ត្រូវបានជនជាតិចិនចាត់ទុកជា ថ្ងៃបុណ្យប្រពៃណីដ៏ធំបំផុតមួយក្នុងចំណោមថ្ងៃបុណ្យប្រពៃណីធំទាំង ៤ ដែលថ្ងៃបុណ្យ ៣ ផ្សេងទៀតរួមមាន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន , បុណ្យសែននំចាំង និងបុណ្យសែនព្រះខែ ។ និយាយពីថ្ងៃបុណ្យ ឆេងម៉េង ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានស្គាល់ច្បាស់តាមរយៈ ការរៀបចំសកម្មភាពក្នុងថ្ងៃបុណ្យរបស់ជនជាតិចិន និងជនជាតិខ្មែរជាប់សែស្រឡាយចិន
April 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលជោគជ័យដ៏មហាសាលលើបេសកកម្មដឹកនាំជាតិ ពោរពេញដោយក្តីលំបាកមិនអាចគណនារយៈពេលជាង ៤០ឆ្នាំក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជានោះ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បន្តតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ។ ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃមុនខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ៦២ លើ៦២ សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ៣២ឆ្នាំ ពោលកាលពី ៤០ឆ្នាំមុន បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រី
April 3, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ បានចេញមកបំភ្លឺ និងច្រានចោលចំពោះការចោទប្រកាន់ថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ចាប់ខ្លួនជនជាតិវៀតណាមម្នាក់ដាក់ពន្ធនាគារ ដោយផ្តើមពីរឿងដឹកឈើទាលស្អុយ១ដើម ស្រង់ពីបាតទន្លេ។ សេចក្ដីបំភ្លឺនោះ បានរៀបរាប់ថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធីពាក់ព័ន្ធករណីទូកអូសឈើគ្មានច្បាប់អនុញ្ញាត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣៖៣០នាទី នៅចំណុចច្រាំងទឹកទន្លេមេគង្គជិត ស្ពានព្រែកតាមាក់ ភូមិកោះរកា ឃុំព្រែកអាញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានជនសង្ស័យជាម្ចាស់ឈើឈ្មោះ ង៉ូ យ៊ាំងលុង
April 3, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅវេលាម៉ោង៧៖២០នាទី រាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មានករណីភ្លើងឆេះស្ថានីយប្រេងឥន្ធនៈ និងកន្លែងលក់គ្រឿងទេស និងភេសជ្ជៈ ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប នៅចំណុចស្ថានីយប្រេងឥន្ធនៈ ឈ្មោះ ចិនខ្មៅ ដែលមានម្ចាស់ទីតាំងឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរអាជីវករ និងប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារ នៅប្រទេសញូហ្សែឡែន។ ក្នុងហេតុការណ៍នេះ ក៏ឃើញមានវត្តមានរបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងនាយករដ្ឋបាលសាលាខេត្ត
April 3, 2024 - ព័ត៌មានជាតិសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជុំមិនបាច់វែងក៏បាន តែសំខាន់ការដាក់ចេញគោលដៅ ហើយអនុវត្តន៍ឱ្យបានចេញជាលទ្ធផល
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការរៀបចំកិច្ចប្រជុំមិនបាច់វែងក៏បានដែរ ប៉ុន្តែសំខាន់នោះ គឺការដាក់ចេញគោលដៅ និងអនុវត្តន៍អ្វីដែលទទួលបានពីកិច្ចប្រជុំនោះ ឱ្យបានចេញជាលទ្ធផលទើបជាការប្រសើរ។ សម្តេចធិបតីបញ្ជាក់ទៀតថា បើការប្រជុំរួចហើយ តែមិនយកយោបល់ ដែលបានពីកិច្ចប្រជុំនោះទៅអនុវត្តន៍ នោះកិច្ចប្រជុំស្មើនឹងគ្មានន័យ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំប្រជុំ ឯកឧត្តម លោកជំទាវ ប្រហែលជាចូលរួមប្រជុំច្រើនហើយ ប្រជុំដែលបានផលប្រយោជន៍ គឺប្រជុំមិនបាច់វែងក៏បាន តែចេញមកមានគោលដៅដែលត្រូវធ្វើបន្ត
April 3, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរមួយ ៧.៤រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ ព្រឹកថ្ងៃពុធ ទី៣ ខែមេសានេះ ដោយជំរុញឱ្យមានការប្រកាស អាសន្នពីរលកស៊ូណាមិសម្រាប់កោះភាគខាងត្បូងនៃប្រទេសជប៉ុន រួមទាំងហ្វីលីពីន និងការណែនាំឱ្យជម្លៀសប្រជាជន ទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមទីភ្នាក់ងារឧតុនិយមជប៉ុន រលកស៊ូណាមិមានកម្ពស់ ៣ម៉ែត្រ ត្រូវបានរំពឹងថាអាចនឹងកើតមានភ្លាមៗនៅឯកោះដាច់ស្រយាលមួយរបស់ជប៉ុន ស្ថិតនៅក្បែរកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងកោះ Miyakojima ផងដែរ។ ជាមួយគ្នានោះដែរ ទូរទស្សន៍ NHK បានផ្សាយសេចក្ដីណែនាំរបស់អាជ្ញាឱ្យប្រជាជនរស់នៅក្នុងតំបន់រងផលប៉ះពាល់ ជម្លៀសខ្លួន។ «រលកស៊ូណាមិជិតមកដល់ហើយ។ សូមជម្លៀសខ្លួនជាបន្ទាន់។ កុំឈប់ និងកុំត្រឡប់ក្រោយឱ្យសោះ»។ នេះជាការអានការណែនាំពីអ្នកព័ត៌មានម្នាក់នៅលើ ទូរទស្សន៍
April 3, 2024 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ ដោយមើលឃើញពីបរិបថ នៃសង្គមបច្ចុប្បន្នដែលប្រជាពលរដ្ឋងាយប្រឈមទៅនឹងជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ និងជំងឺលើសឈាមជាដើមនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ដ្រីជំនាញសុខភាពសាធារណៈនោះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកាត់បន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ ហើយមិនត្រូវជក់បារីឡើយ។ ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដើម្បីណែនាំ និងដាក់ចេញទិសដៅការងារមួយចំនួន សំដៅពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន ឲ្យកាន់តែមានគុណភាពខ្ពស់ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ លោកស្រី ឱ វណ្ណឌីន បានលើកឡើងនូវពាក្យស្លោកយ៉ាងដូច្នេះថា «តិចអំបិល តិចខ្លាញ់
April 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ និងចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ៧លាន៣ពាន់នាក់។ ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងប្រតិភូអមចំនួន ១២រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកវិនិយោគមកពីប្រទេសជប៉ុននៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ លោកបណ្ឌិត អ៊ាង
April 2, 2024









