- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មវិធីកម្សាន្ត ល្បែងរបាំប្រជាប្រិយ ទស្សនីយភាពចម្រុះ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត បាននិងកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។ ពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានប្រារព្ធបើកសម្ពោធក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធ សិស្ស និស្សិត និងមហាជនចូលរួមជាច្រើននាក់ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤»។ ព្រឹត្តិការណ៍នេះ ក៏ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងនិស្សិតទាំង៥ មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។ នាឱកាសនេះ
April 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការព្រមានជាសាធារណៈ និងណែនាំឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក និងបាញ់ទឹករបស់ក្មេងសិស្សសាលាបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋ។ ដោយថ្មីនេះៗ សង្កេតឃើញថា នៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៤ បានរៀបចំសង្រ្កានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី និងសិស្សតាមបណ្តាសាលាមួយចំនួនទៀត បានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា
April 1, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ បុរសម្នាក់ត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងឈរនៅក្រោមផ្ទះ ពេលមេឃកំពុងភ្លៀងលាយឡំដោយផ្គររន្ទះ ហេតុការណ៍នេះបានកើតនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែនខេត្តព្រះវិហារ។ លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន ខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះថា ជនរងគ្រោះដែលស្លាប់ដោយសាររន្ទះបាញ់មានឈ្មោះ លីហេង ប៉េងងន ភេទប្រុសអាយុ៤២ ឆ្នាំមុខរបរកសិករ រស់នៅភូមិតាកឹង(ថ្នល់បែក) ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ លោកអធិការស្រុកគូលែនថ្លែងបញ្ជាក់ប្រាប់ទៀតថា យោងតាមការបំភ្លឺរបស់ស្តី្រឈ្មោះ សាន រ៉ន អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបាននិយាយរៀបរាប់ឲ្យសមត្ថកិច្ចយើងដឹងថាមុនពេលកើតហេតុមេឃកំពុងភ្លៀង ហើយនិងលាយឡំដោយផ្គររន្ទះ
March 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកបើកបរយានយន្តលើផ្លូវល្បឿនលឿន ត្រូវបើកបរដោយរក្សាចន្លោះសុវត្ថិភាពពីយានយន្ត ដូចជា ទោចក្រយានយន្ត និងរថយន្តមានប្រវែងបណ្តោយមិនលើសពី ៦ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ២វិនាទី ល្បឿន ១០០គ.ម/ម៉ោង ចន្លោះសុវត្ថិភាព យ៉ាងតិច ៦០ម៉ែត្រ ល្បឿន ១២០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៧២ម៉ែត្រ។ * រថយន្តមានប្រវែងបណ្តោយរថយន្ត លើសពី ៦ម៉ែត្រ ទៅ ៩ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ៣ វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច
March 30, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ យោងតាមរបាយការណ៍ពី Bloomberg News បានរាយការណ៍មកថា iPad Pro ថ្មីរបស់ Apple នឹងចេញលក់នៅដើមខែឧសភាខាងមុខនេះ ខណៈគេសង្កេតឃើញថា ក្រុមហ៊ុនផ្គត់ផ្គង់ការផលិតរបស់ Apple នៅក្រៅប្រទេស កំពុងតែដុតដៃដុតជើង មមាញញឹកខ្លាំងក្នុងការបង្កើនល្បឿនផលិត iPad ថ្មីដែលមានគោលបំណងដាក់លក់ជាងមួយខែទៀតនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ យោងតាមការបង្ហើបឱ្យដឹង ម៉ូដែល iPad Pro ជំនាន់ថ្មីនេះ នឹងបំពាក់ដោយបន្ទះឈីប M3 ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ហើយនឹងចេញមកជាមួយនឹងកំណែ redesigned
March 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆ្លើយតបតាមសំណូមពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលថៃ តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃថៃ បានអនុញ្ញាតលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើ ដំណើរចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករ កម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាព ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ
March 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានផ្តាំផ្ញើឲ្យមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមឲ្យបានពេញលេញ និងខិតខំត្រង់ត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា ដើម្បីបំប៉នសមត្ថភាពឲ្យបានខ្លាំង ពិសេសគ្រប់គ្រងព័ត៌មានឲ្យបាន។ ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មាន» នៅថ្ងៃទី២ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃទី២ ដែលលោកបានចូលរួមជាអធិបតីក្នុងនាមលោក ឃួង ស្រេង ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ
March 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញអំពីភាពជោគជ័យ នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅក្នុងប្រព័ន្ធតុលាការ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពី៣ឆ្នាំមុន។ លោកបានអះអាងថា រហូតមកដល់ពេលនេះ សំណុំរឿងព្រហ្មទណ្ឌ ដែលកប់នៅតុលាការ ៤-៥ឆ្នាំ លែងមានតទៅទៀតហើយ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្តីអំពីលទ្ធផលនៃមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ។ លោក ជិន ម៉ាលីន បានបញ្ជាក់ដូច្នេះថា៖ «រឿងព្រហ្មទណ្ឌនេះ គឺយើងដោះស្រាយបានច្រើន
March 30, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលថៃកំពុងពិចារណា លើសេចក្តីព្រាងច្បាប់ស្តីពីកាស៉ីណូ ហើយប្រសិនបើទទួលបានការអនុម័តពីសភា វានឹងអាចបង្កើតការងារថ្មីៗ ព្រមទាំងប្រាក់ចំណូលរដ្ឋបន្ថែម ហើយបើកផ្លូវសម្រាប់គម្រោងវិស័យកម្សាន្តដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤។ កាស៉ីណូទាំងអស់ក្នុងប្រទេសថៃគឺមិនស្របច្បាប់នោះទេ និងមានតែល្បែងប្រណាំងសេះ ឆ្នោត គ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ទោះបីជាការលេងល្បែងស៉ីសងខុសច្បាប់ ដូចជាកាស៉ីណូក្រោមដី និងការភ្នាល់បាល់ទាត់ សម្បូរវត្តមានក៏ដោយ។ បើតាមសិក្សាមួយរបស់សភាថៃ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២នៅអាស៉ីមួយនេះ កំពុងពិចារណាធ្វើឱ្យអាជីវកម្មកាស៉ីណូ ក្លាយជាមធ្យោបាយមួយផ្សេងទៀត
March 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល ២ខែដើមឆ្នាំ២០២៤នេះ កម្ពុជានាំចេញផលិតផលមិនមែនវាយយនភណ្ឌមានទំហំ ២ ០៩០ លានដុល្លារ កើនឡើង២៣% ខណៈការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរមានទំហំ ១ ៨៩៦ លានដុល្លារកើន២២.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ ការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរមានទំហំ១ ៨៩៦ លានដុល្លារ កើន២២.៣%, ផលិតផលមិនមែនវាយយនភណ្ឌមានទំហំ ២ ០៩០ លានដុល្លារ កើនឡើង២៣% ក្នុងនោះការនាំចេញស្រូវមានទំហំ ៣៦៨លានដុល្លារកើនឡើង ៥៤%, គ្រឿងសង្ហារិម មានទំហំ ១១៤លានដុល្លារ
March 29, 2024









