- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ មានសញ្ញាណកាន់តែល្អជាបន្ដបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្ដរជាតិ, ទេសចរណ៍ និងវិនិយោគ។ នេះបើតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ទំហំពាណិជ្ជកម្មដកមាស ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ សម្រេចបាន ៨ ១២០លានដុល្លារ កើនឡើងក្នុងរង្វង់ ១៩.២% ខណៈដែលការនាំចេញកើនឡើង ២២.៥% និងការនាំចូល កើនឡើង១៦.១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ ប្រមាណ ៩៨៩ពាន់នាក់ ដែលមានកំណើន១៨.០% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣,
March 29, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ករណីរថភ្លើង បុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានបណ្ដាលឲ្យមនុស្សសរុបចំនួន៤៦នាក់រងរបួស ក្នុងនោះ៥នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះទៅពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមណ្ឌលសុខភាពឈើទុំ។ សមត្ថកិច្ចបានអះអាងថា ទាំងអ្នកបើករថយន្ដ និងអ្នកបើករថភ្លើង សុទ្ធតែរងរបួសធ្ងន់បាក់ជើងទាំង២នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News
March 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការប្រើប្រាស់ម៉ាកដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយ ដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា ៤ ចែងថា ម៉ាកដែលមិនអាចចុះបញ្ជីបាន គឺជាម៉ាកដែលដូចគ្នា និង/ឬ ត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ
March 28, 2024 - ព័ត៌មានជាតិ
ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ស្ពានអាកាស «មរតកតេជោ» កម្ពស់ពីរជាន់ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពល ខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន
March 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបនឹងចេញអនុក្រឹត្យកំណត់កម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងប្រាក់ចំណូល ជាប់ពន្ធប្រចាំឆ្នាំ។ តាមអនុក្រឹត្យដែលចុះហត្ថលេខានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្រិតប្រាក់ខែ ១លាន ៥០ម៉ឺនរៀលចុះក្រោមមិនជាប់ពន្ធប្រចាំខែ ហើយប្រាក់ចំណូល ១៨លានចុះក្រោម មិនជាប់ពន្ធប្រចាំឆ្នាំនោះឡើយ។ ខាងក្រោមនេះ ជាអនុក្រឹត្យស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ៖ ផ្តល់សិទ្ធិដោយ៖ Fresh News
March 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់ស្រី ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំងស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យបានរកឃើញ៖
March 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន បានបង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា។ បំណងនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ដឹកនាំដោយលោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ លោក ស៊ិន មីងរ៉ុង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូសហគ្រាសឧស្សាហកម្មចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអរគុណរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ
March 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ បានទទួលរូបគំនូរ១ផ្ទាំងពីគ្រួសារអតីតអ្នកការទូតអូស្ត្រាលី ដែលជាស្នាដៃរបស់វិចិត្រករខ្មែរ លោក ញឹក ឌឹម តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០។ ពិធីប្រគល់ទទួលធ្វើឡើងក្រោមវត្តមានលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងតំណាងគ្រួសារលោក Merrillees នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសារមន្ទីរ ស.ស.រ ផ្ទាល់។ គំនូរដ៏ស្អាតប្លែកនេះទទួលបាននៅពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ ដោយលោក Robert Merrillees និងភរិយារបស់លោក គឺលោកស្រី
March 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងបើកជើងហោះហើរត្រង់ទៅមករវាងកម្ពុជា-ឥណ្ឌា ដែលនឹងធ្វើនៅខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ នឹងក្លាយជាឱកាសដែលកម្ពុជា ទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាបន្ថែម ស្របពេលឆ្នាំនេះ គឺជាឆ្នាំដែលកម្ពុជាបានរៀបចំយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១»។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ឥណ្ឌា គឺជាទីផ្សារទេសចរណ៍ដ៏ធំមួយ សម្រាប់ពិភពលោក បន្ទាប់ពីចិន ដូច្នេះហើយការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា គឺជាសញ្ញាណល្អមួយ ក្នុងការទាក់ទាញប្រជាជនឥណ្ឌា ធ្វើដំណើរកម្សាន្តមកកម្ពុជា។ លោកបានឱ្យដឹងផងដែរថា បន្ទាប់ពីផែនការនៃការបើកជើងហោះហើរត្រង់ រវាងកម្ពុជា-ឥណ្ឌា ត្រូវបានផ្សព្វផ្សាយ សមាគមទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងទទួលបានការសួរនាំច្រើន ពីការចូលមកលេងកម្ពុជាពីសំណាក់ភ្ញៀវឥណ្ឌាទាក់ទងនឹងតម្លៃ
March 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ពេជ្រ ចិត្រា ម្ចាស់ផលិតកម្ម Davitra ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកផលិតបទ «អូនលែងប្ដីហើយ» បកស្រាយយ៉ាងពីរោះរណ្ដំដោយតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម និងជាបទចម្រៀងដែលល្បីកក្រើក កាលពីអំឡុងឆ្នាំ២០២៣ រហូតក្លាយជាបទឈ្នះពានផ្នែកប្រជាប្រិយជាងគេនោះ ស្រាប់តែត្រូវមនុស្សមួយក្រុមអះអាងថា មិនធ្លាប់បានឮ និងមិនធ្លាប់ដែលបានឃើញចម្រៀងមួយបទនេះ។ ផលិតករបទ «អូនលែងប្ដីហើយ» លោកពេជ្រ ចិត្រា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នៅក្នុងជំនួបក្រុមហ៊ុនមួយ ដែលមានភ្នាក់ងារបុគ្គលិកទីផ្សារប្រមាណ១០រូប គឺធ្វើឲ្យរូបលោកមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង នៅពេលក្រុមមនុស្សទាំងនោះ អះអាងថា មិនធ្លាប់ឮបទ
March 27, 2024









